backup og meta

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន

    អាការៈ​តឹង​ច្រមុះ​អាច​បង្ក​ការ​រំខាន​ច្រើន​ដល់​យើង។ អាការៈ​នេះ​​អាច​បង្ក​ដោយ​ការ​រលាក​តំបន់​ sinus អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ជាដើម។ មិន​ថា​អាការៈ​បង្ក​ដោយ​មូលហេតុ​អ្វី​ទេ យើង​អាចអនុវត្ត​វិធី​​មួយចំនួន​ដើម្បី​សម្រាល​បញ្ហា​តឹង​ច្រមុះ​នេះ​ដែរ​។

    . ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier)

    ឧបករណ៍​រក្សា​តុល្យភាព​សំណើម​គឺជា​វិធី​មួយ​ដែល​បន្ថយ​ការ​ឈឺចាប់​នៅ​តំបន់ sinus និង​សម្រាល​អាការៈ​តឹង​ច្រមុះ​បាន​លឿន។ ​ឧបករណ៍​នេះ​បំលែង​ទឹក​ឲ្យ​ទៅ​ជា​សំណើម​នៅ​ក្នុង​ខ្យល់ និង​បង្កើន​សំណើម​ក្នុង​បន្ទប់។ ការ​ដក​​ដង្ហើម​​ក្នុង​បរិយាកាស​​ដែល​​ខ្យល់​មាន​សំណើម​អាច​សម្រួល​ដល់​ជាលិកា​រលាក និង​សរសៃ​ឈាម​ដែល​ហើម​ក្នុង​ច្រុះ និង​តំបន់ sinus។ ម៉្យាង​ទៀត​​ក៏​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​តំបន់​ sinus ដែល​នេះ​ជួយ​កម្ចាត់​សារធាតុ​រាវ​ក្នុង​ច្រមុះ និង​ធ្វើឲ្យ​យើង​ដកដង្ហើម​ធម្មតា។

    . ងូតទឹក​ក្ដៅ​​

    ចំហាយ​ទឹក​ដែល​បាន​ពី​ទឹក​ក្ដៅ​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​ក្នុង​ច្រមុះ និង​ការ​រលាក។ ការ​ងូតទឹក​ក្ដៅ​អាច​ជួយ​ដល់​ការ​ដកដង្ហើម។ យើង​ក៏​អាច​ទទួល​លទ្ធផល​ដូចគ្នា​ដោយ​ឆ្ពុង​នឹង​ចំហាយ​ទឹក​ក្ដៅ។ ពេល​ឆ្ពុង​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​រលាក​មុខ​ដោយ​ចំហាយ​ទឹក​ក្ដៅ។

    . ផឹក​ទឹក

    នៅ​ពេល​យើង​ឈឺ យើង​អាច​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ដោយ​ផឹក​ទឹក ភេសជ្ជៈ​កីឡា និង​ទឹក​ផ្លែឈើ​ជាដើម។ ទឹក​ទាំង​នេះ​អាច​ជួយ​បន្ថយ​ស្លេស្ម​នៅ​ច្រមុះ និង​រុញ​សារធាតុ​រាវ​ចេញ​ពី​ច្រមុះ ហើយ​ក៏​បន្ថយ​សម្ពាធ​នៅ​តំបន់ sinus ដែរ។ សម្ពាធ​តិច​មាន​ន័យ​ថា​ការ​រលាក​ក៏​ថយ​ចុះ។ ប្រសិនជា​យើង​មាន​អាការៈ​តឹង​ច្រមុះ​ផង​ ឈឺកផង​ យើង​អាច​ញ៉ាំ​ស៊ុប​ ឬ​តែ​ក្ដៅ​ឧណ្ហៗ​ដើម្បី​ជួយ​សម្រាល​អាការៈ​ឈឺក​​ផង​​ដែរ។​

    . ប្រើ​បន្ទះ​កម្ដៅ

    បន្ទះ​កម្ដៅ​អាច​ជួយ​មិន​ឲ្យ​តឹង​ច្រមុះ​។ យើង​អាច​យក​កន្សែង​ទៅ​ត្រាំ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ និង​បត់​កន្សែង​ បន្ទាប់ពី​នេះ​យក​ដាក់​ពីលើ​ច្រមុះ និង​ថ្ងាស។ កម្ដៅ​ពី​កន្សែង​អាច​ផ្តល់​បន្ថយ​ការ​ឈឺ​ចាប់ និង​បន្ថយ​ការ​រលាក​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​ធ្វើ​បែបនេះ​ញឹកញាប់បាន​បើ​ចាំបាច់។

    . គេង​ក្បាល​ឲ្យ​ខ្ពស់

    អ្នក​មាន​អាការៈ​តឹង​ច្រមុះ​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ពេល​យប់​ដោយ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ពេល​គេង​ និង​ពិបាក​ក្នុង​ការ​គេង។ យើង​អាច​ប្រើ​ខ្នើយ​បន្ថែម​មួយ​ទៀត​ពេល​គេង​ដើម្បី​ជួយ​បង្ហូរ​សារធាតុ​រាវ​ចេញ​ពី​ផ្លូវ​ដង្ហើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម