backup og meta

ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់

    គ្នា​យើង​មួយ​ចំនួន​ពេល​ត្រូវ​ឃ្មុំ​ទិច​គ្រាន់​តែ​មាន​ការ​ឈឺចាប់​ ហើម ក្រហម និង​រមាស់បណ្ដោះ​អាសន្ន​នៅ​កន្លែង​ឃ្មុំ​ទិច​ប៉ុណ្ណោះ​ដែល​នេះ​អាច​ព្យាបាល​បាន​ដោយ​វិធី​ធម្មជាតិ​នៅ​ផ្ទះ​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​ខ្លាំង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និង​មាន​អាការៈ ដូចជា​រមាស់​ខ្លាំង ហើម​អណ្ដាត​ ហើម​បំពង់ក ពិបាកដកដង្ហើម ចង្អោរ​ក្អួត និង​វិលមុខ​ជាដើម។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ដែល​អាច​សម្រាល​អាការៈនៅ​ផ្ទះ​បាន​​ពេល​ឃ្មុំ​ទិច ​សម្រាប់​គ្នាយើង​ដែល​មិន​មាន​ប្រតិកម្ម​។

    ១. ទឹកឃ្មុំ

    ទឹកឃ្មុំ​អាច​ជួយ​ព្យាបាល​របួស បន្ថយ​ការ​ឈឺចាប់ និង​រមាស់។ ដើម្បី​ព្យាបាល​ឃ្មុំ​ទិច​ជាមួយ​ទឹកឃ្មុំ យើង​អាច​លាប​ទឹកឃ្មុំ​នៅ​កន្លែង​ឃ្មុំ​ទិច និង​រុំ​កំណាត់​ពីលើ​ រួច​ទុក​ចោល​មួយ​ម៉ោង។

    ២. Baking soda

    យើង​អាច​យក baking soda ទៅ​លាយ​ជាមួយ​ទឹក​ រួច​យក​មក​លាប​ឲ្យ​ក្រាស់​នៅ​កន្លែង​ឃ្មុំ​ទិច និង​ទុក​ចោល​យ៉ាង​តិច​១៥នាទី។ ការ​ធ្វើ​បែបនេះ​អាច​ជួយ​បន្សាប​ពិស​ឃ្មុំ​ដើម្បី​បន្ថយ​អាការៈ​ឈឺចាប់ រមាស់ និង​ហើម។

    ៣. ទឹកខ្មេះ​ផ្លែ​ប៉ោម

    ទឹកខ្មេះ​អាច​ជួយ​បន្សាប​ពិស​ឃ្មុំ។ យើង​អាច​ត្រាំ​កន្លែង​ឃ្មុំ​ទិច​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​យ៉ាង​តិច​១៥នាទី ឬ​យក​កន្សែង​ត្រាំ​ក្នុង​ទឹកខ្មេះ និង​ដាក់​ពី​លើ​កន្លែង​ឃ្មុំ​ទិច។

    ៤. ថ្នាំ​ដុសធ្មេញ

    ការ​លាប​ថ្នាំ​ដុស​ធ្មេញ​នៅ​កន្លែង​ឃ្មុំទិច​អាច​ជួយ​បន្សាប​ពិស ប៉ុន្តែ​វិធី​នេះ​មិន​មាន​ភស្តុតាង​ពី​ការ​ស្រាវជ្រាវ​ទេ។ ដូចនេះ​យើង​អាច​សាក​លាប​ក្នុង​បរិមាណ​តិច​លើ​កន្លែង​ឃ្មុំ​ទិច​ ប្រសិនជា​មាន​ប្រតិកម្ម​អ្វី​គួរ​លាង​ចេញ​ភ្លាមៗ។

    ៥. ជែល​ប្រទាល​កន្ទុយ​ក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​បន្ថយ​ការ​ឈឺចាប់​។ តាម​ការ​សិក្សា​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក និង​បាក់តេរី។ ដូចនេះ​យើង​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​នៅ​កន្លែង​ឃ្មុំទិច​ដើម្បី​កាត់បន្ថយ​ការ​ហើម និង​ជួយ​មិន​ឲ្យ​ឆ្លង​មេរោគ​ផង​ដែរ។

    ៦. ទឹកកក

    ក្រោយ​ពី​ឃ្មុំ​ទិច​ភ្លាម យើង​គួរ​លាង​សម្អាត​កន្លែង​ឃ្មុំ​ទិច​ដើម្បី​កម្ចាត់​ពិស​ឃ្មុំ។ បន្ទាប់​ពី​លាង​រួច យក​ទឹកកក​មក​ស្អំ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​ហើម ហើយ​​អាច​ស្អំ​បាន​ច្រើន​នាទី។ គួរ​ចង​ចាំ​ដែរ​ថា​យើង​គួរ​រុំ​ទឹកកក​នឹង​កន្សែង​មុន​នឹង​យក​មក​ស្អំ​លើ​ស្បែក​ព្រោះ​ទឹកកក​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក​បើ​ប្រើលើ​ស្បែក​ផ្ទាល់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម