backup og meta

មូលហេតុចម្បង២យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

    មូលហេតុចម្បង២យ៉ាង បណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមស

    អ្នក​ណាៗ​ក៏​ដឹង​ដែរ​ថា ជំងឺ​មហារីក ជា​ជំងឺ​សាហាវ​មួយ​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល ប្រសិន​បើ​កើត​មាន​ហើយ​នោះ។ ចំពោះ​ជំងឺ​ប្រភេទ​នេះ វា​អាច​កើត​បាន​នៅ​គ្រប់​កន្លែង​លើ​រាងកាយ​របស់​យើង សូម្បី​តែ​ឈាម​ក៏​អាច​កើត​ជំងឺ​មហារីក​ឈាម​បាន​ដែរ។ ចុះ​មាន​ដឹង​អត់​ថា ជំងឺ​មហារីក​គ្រាប់​ឈាម​ស​បណ្ដាល​មក​ពី​កត្តា​អី?

    ឆ្លើយ​តបនឹង​សំនួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ កោសិកា​មហារីក​គ្រាប់​ឈាម​រីក​ដុះ​ដាល​ដោយ​ឯក​រាជ្យ មិន​អាច​គ្រប់​គ្រង​បាន​ទេ។ វា​រំខាន​ទៅ​ដល់​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​ឈាម​ក្រហម ហើយ​បើ​មិន​បញ្ចូល គ្រាប់​ឈាម​ក្រហម ឲ្យ​អ្នក​ជំងឺ​ទេ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​ស្លាប់​បាន។ ចំណែក​មូល​ហេតុ​សំខាន់​ចំនួន ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​គ្រាប់​ឈាម​នេះ​រួម​មាន៖

    ទី១. អ្នក​ជំងឺ​មាន​ជំងឺ​នេះ​ពី​កំណើត​តែ​ម្ដង ដោយ​សារ​នៅ​ពេល​បង្ក​កំណើត​មាន​ហ្សែន​មួយ​ប្រភេទ​ជា​ក្រូម៉ូស្យូម​មិន​ល្អ។ តែ​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ ឬ​សួ​ពូជ​នោះ​ទេ។

    ទី២. បរិស្ថាន​នៃ​ការ​រស់​នៅ ការ​ស្រូប​យក​សារធាតុ​ពុល​ផ្សេងៗ​ដូច​ជា សារធាតុ​គីមី​ពុល​មាន​នៅ​ក្នុង​ថ្នាំ​លាប ផ្ទះ ឧស្សាហកម្ម និង​កាំ​រស្មី ជាដើម។

    ជំងឺស្លេកស្លាំង

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​រក​ឃើញ​ថា អ្នក​ជំងឺ​កើត​មហារីក​គ្រាប់​ឈាម ប្រសិន​បើ​អ្នក​ជំងឺ​ចេញ​សញ្ញា​ដូច​ជា ស្លេក​ស្លាំង ឆាប់​ហត់ មាន​ចេញ​ឈាម​នៅ​តាម​អញ្ចាញ​ធ្មេញ ហើយ​ស្បែក​មាន​លក្ខណៈ​ជាំ​ខុស​ពី​ធម្មតា។ ផល​រំខាន​មួយ​ចំនួន​ទាក់​ទង​ទៅ​ដល់​ប្លាកែត​ដែល​ជា​គ្រាប់​ឈាម​ម៉្យាង​ដែល​មាន​តួ​នាទី សម្រាប់​ទប់​ឈាម​កុំ​ឲ្យ​ហូរ ធ្វើ​ឲ្យ​ឈាម​ចុះ​ខុស​ពី​ធម្មតា។

    លោក​បាន​បញ្ជាក់​ថា ប្រ​ជា​ជន​យើង​ភាគ​ច្រើន​តែង​ហៅ ជំងឺ​មហារីក​គ្រាប់​ឈាម​ស​នេះ ទៅ​ជា​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម ចឹង​ហើយ នៅ​ពេល​គួរ​ឈប់​ហៅ​ថា ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម ព្រោះ​វា​មិន​ត្រឹម​ត្រូវ ហើយ​ស្ដាប់​ទៅ​ហាក់​ដូច​ជា គ្រាប់​ឈាម​ស៊ី​គ្រាប់​ឈាម​គ្នា​ឯង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម