backup og meta

ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

    ជំងឺ​ហឺត អាច​មាន​ជា​ករណី​ស្រាល និង​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​ជំងឺ​​មួយ​ដែល​បង្ក​ផល​វិបាក​មិន​តិច​ទេ​ទៅ​ដល់​អ្នក​ជំងឺ។ យើង​ឃើញ​​ថា អ្នក​កើត​ជំងឺ​ហឺត ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​អ្វី​លើសលប់ ដែល​បណ្ដាល​ឲ្យ​ហត់​ដង្ហក់​បាន ​តែជំងឺ​នេះ​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​តែ​ម្ដងបាន​ទេ?

    តាម​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ត្បិត​តែ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជា​ដាច់ តែ​គ្រូពេទ្យអាច​គ្រប់​គ្រង​ជំងឺ​ហឺត​បាន​ប្រសើរ មាន​ន័យ​ថា អ្នក​ជំងឺ​អាច​រស់​នៅ​បាន​ធម្មតា​ដោយ​មិន​មាន​រោគ​សញ្ញា​រំខាន។ ចំណែក ករណី​ហឺត​ខ្លះ​ទៀត​អាច​ព្យាបាល​ជា​ដាច់​បាន​ទាល់​តែ​ហឺត​នោះ​បង្ក​ឡើង​ដោយ​អាឡែកហ្សែន​ជាក់​លាក់។ ឧទាហរណ៍ បើ​ហឺត​បង្ក​ដោយ​អាឡែកហ្សែន​រោម​ឆ្មា ហើយ​អ្នក​ជំងឺ​មិន​ប៉ះ​ពាល់​នឹង​សត្វ​ឆ្មានោះ​ជំងឺ​នឹង​ជា​ដាច់។

    តើ​អាឡែកហ្សែន​ជា​អ្វី?

    អាឡែកហ្សែន​ជា​សារធាតុ​ទាំង​ឡាយ​ណា​ដែល អាច​បង្ក​អោយ​មាន​ប្រតិកម្ម​អាឡែកហ្ស៊ី។ ក្នុង​នោះ អាឡែកហ្ស៊ី​ផ្លូវ​ដង្ហើម​អាច​មាន​ដូច​ជា៖

    – រោម​សត្វ ជាពិសេស​ឆ្មា

    – សត្វ​ល្អិត​តូចៗ​ដែល​នៅ​តាម​ផួយ មុង កន្ទេល

    – លំអង​ផ្កា

    – ផ្សែង​បារី អូស ម៉ូតូ​ឡាន ឬ​ផ្សែង​ធូប

    – អាកាសធាតុ​ត្រជាក់ ក្លិន​ឈួល​ខ្លាំង ឬ​សារធាតុ​គីមី​ផ្សេងៗ

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ហឺត ជា​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​ដែល​បង្ក​ឡើង​ដោយ​ប្រតិកម្ម​ទង​សួត​ជាមួយ​នឹង​អាឡែកហ្សែន បន្ទាប់​មក​ធ្វើ​អោយ​មាន​ការ​ត្បៀត​ទង​សួត​ជា​ហេតុ​ដែល​បណ្ដាល​អោយ​មាន​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម​ចេញ។ អ្នក​ជំងឺហឺត តែងមានរោគសញ្ញាមួយចំនួនគួរឲ្យយកចិត្តទុកដាក់ដូចជា ហត់ ដកដង្ហើមចេញពិបាក ក្អក ណែនទ្រូង ឬផ្ដាសាយញឹកញាប់។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម