backup og meta

ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 11, 2020

    ក្រោយ​ញ៉ាំ​អាហារ​ហើយ​ចេះ​តែ​ចង្អោរ អាច​​មក​ពី​កត្តា​ទាំង​ប៉ុន្មាន​នេះ

    ការ​ក្អួត ចង្អោរ គឺ​ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​ជួប​ប្រទះ តែ​មាន​គ្នា​យើង​មួយ​ចំនួន តែង​មាន​អាការៈ​ចង្អោរ ឬ​ចង់​ក្អួត រាល់​ពេល​ញ៉ាំ​អាហារ​ហើយ។ ចុះ​មាន​រក​ចម្លើយ​បាន​ឬ​នៅ​ថា អាការៈ​បែប​នេះ បណ្ដាល​មក​ពី​អ្វី? ដោយ​សារ​ការ​ឈឺ​ក្រពះ ឬ​យ៉ាង​ណា?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា មនុស្ស​ដែល​ឧស្សាហ៍​មាន​អាការៈ​ចង្អោរ ចេះ​តែ​ចង់​ក្អួត ភើ

    ជូរ ក្រោយ​ពេល​ដាក់​អាហារ​ចូល​ពោះ គឺអាច​មាន​បញ្ហា​ច្រាលទឹកអាសុីដ​ក្រពះ ​ឬក៏រលាកក្រពះហើយ។ ក្រៅ​ពី​នេះ បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ទៀត​ដូច៖

    – ពុល​អាហារ

    – ឆ្លង​មេរោគ

    – អាលែកហ្សី​ចំណី​អាហារ

    – បញ្ហា​ក្រពះ-ពោះ​វៀន​ផ្សេងៗ

    – បម្រែ​បម្រួល​អរម៉ូន (សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ)។ល។

    ក្នុង​ករណី​ដែល​យើង​ចង្អោរ ឬ​ចង់​ក្អួត​ក្រោយ​ពេល​ញ៉ាំ​អាហារ​យូរ​ៗ​ម្ដង វា​គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ បើ​អាការៈ​ចង្អោរ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ​១​សប្ដាហ៍​ទេ​នោះ យើង​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ បើ​ចង្អោរ ហើយ​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ខាង​ក្រោម​មាន៖

    – ក្អួត​មាន​លាយ​ឈាម

    – ឈឺ​ទ្រូង ក្រហាយទ្រូង

    – វង្វេង​វង្វាន់

    -​ រាក​រូស​លើស ​២-៣ថ្ងៃ​ មិន​បាត់

    – ចុក​ពោះ​ខ្លាំង

    – ចង្វាក់​បេះ​ដូង​ដើរ​លឿន។ល។

    លោក​វេជ្ជបណ្ឌិត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត​ស្ទើរ​រាល់​ពេល​ដែល​ញ៉ាំ​អាហារ​រួច ក៏​អាច​បញ្ជាក់​ថា​យើង​កើត​ជំងឺ​រលាក​ក្រពះ​ដែរ។ យក​ល្អ គ្នា​យើង​ណា​ដែល​មាន​អាការៈ​បែប​នេះ​ញឹក​ញាប់ គួរ​តម​ញ៉ាំ​កាហ្វេ (ព្រោះ ញ៉ាំ​កាហ្វេ​ច្រើន​អាច​ធ្វើ​ឲ្យ​ក្រពះ​ចេញ​អាស៊ីដ​ច្រើន ជា​ហេតុ​បណ្ដាល​ឲ្យ​ច្រាល​ក្រពះ) អាហារ​ជូរ ឬ​ហឹរ និង​អាហារ​ផ្អាប់ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម