backup og meta

កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2020

    កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន

    សម្រាប់​យើង​ក្មេងៗ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​ចំពោះ​បញ្ហា​ភ្នែក ព្រោះ​នៅ​ភ្លឺ មើល​ឃើញ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ស្វែង​យល់​ពី​ជំងឺ​ភ្នែក​ដែល​អាច​ប៉ះ​ពាល់​ដល់​ភ្នែក​យើង​តែ​ម្ដង​សោះ​នោះ​ទេ។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ភ្នែក​ដទៃ​ទៀត​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​ខូច​សរសៃ​បាត​ភ្នែក បាត់​បង់​ដែន​គំហើញ និង​វិវត្ត​ទៅ​រក​​ពិការ​ភ្នែក។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​លើ​ផេក​មន្ទីរពេទ្យ កាល់ម៉ែត

    ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​បណ្ដាល​មក​ពី​អ្វី?

    – ការ​កើន​ឡើង​នៃ​អាយុ

    – ទឹក​នោម​ផ្អែម

    – ឈាម​បាត​ភ្នែក

    – ស្ត្រី​កើត​ច្រើន​ជាង​បុរស

    – របួស​ភ្នែក

    ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​មាន​រោគ​សញ្ញា​បែប​ណា?

    – ឈឺ​ក្បាល​ខ្លាំង

    – ក្អួត​ចង្អោរ

    – ឈឺ​ចាប់​ក្នុង​ភ្នែក​ខ្លាំង

    – គំហើញ​ថយ​ចុះ

    – បាត់​បង់​ដែន​គំហើញ

    – ភ្នែក​ក្រហម

    -​ កូន​ក្រមុំ​រីក

    – សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​កើន​ឡើង។ល។

    ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក អាច​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក លើស​ពី​ធម្មតា ឬ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​ធម្មតា។ ជំងឺ​ភ្នែក​នេះ​កើត​មាន​ឡើង​លើ​មនុស្ស ២-៣%​ ដែល​មាន​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ៥០% មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ដឹង​ជាមុន​ទេ។

    មន្ទីរពេទ្យ កាលម៉ែត បញ្ជាក់​ថា ក្នុង​ករណី​ដែល​យើង​ព្យាបាល​ទាន់​ពេល អាច​បង្ការ​ភាព​ពិការ​ភ្នែក​បាន​មួយ​កម្រិត​ខ្ពស់។ ប៉ុន្តែបើ​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​ទេ វា​នាំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​រក​ភាព​ពិការ​ភ្នែក​មិន​ខាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម