backup og meta

ទឹកនោមផ្អែមប្រភេទ២ ប៉ះពាល់សរីរាង្គច្រើន អាចធ្វើឲ្យពិការ និងគ្រោះថ្នាក់ដល់ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 02, 2022

    ទឹកនោមផ្អែមប្រភេទ២ ប៉ះពាល់សរីរាង្គច្រើន អាចធ្វើឲ្យពិការ និងគ្រោះថ្នាក់ដល់ជីវិត

    ជឿ​ថា​គ្នា​យើង​ដឹង​បាន​ច្រើន​ហើយ ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ កើត​មាន​ភាគ​ច្រើន​លើ​មនុស្ស​ធំពេញ​វ័យ​ដោយ​ស្ងប់ស្ងាត់​បំផុត និង​​ប្រើ​ពេល​វេលា​ច្រើន​ឆ្នាំ បន្តិច​ម្ដងៗ ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    យើង​ត្រូវ​ដឹង​ថា គ្រាន់​តែ​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មុខ នាំ​ទៅ​ដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការភាព និង​អាយុ​ជីវិត។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ឲ្យ​ទាន់​ពេល​វេលា ជំងឺ​នេះ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា៖

    ខ្សោយ​តម្រង​នោម

    – ខូច​សាច់​ដុំ​បេះ​ដូង ដោយ​មក​ពី​ស្ទះ​សរសៃ​ឈាម​បេះដូង

    – ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល

    – ពិការ​ភ្នែក

    – បាត់​បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ (ងាយ​ប្រឈម​នឹង​ការ​របួស​ជើង ឬ​វះកាត់​ជើង)។

    ជំងឺទឹកនោមផ្អែម

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ហេតុ​បែប​នេះ​ហើយ ទើប​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​គ្រូពេទ្យ​គឺ​ជា​វីធី​ល្អ​បំផុត ដើម្បី​ចៀសវាង ក៏​ដូច​ជា​ទប់​ស្កាត់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ មិន​ថា​គ្នា​យើង​ណា​កើត​ទឹក​នោម​ផ្អែម ឬ​គ្នា​យើង​ដែល​មាន​សុខភាព​ធម្មតា​ទេ គួរ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​នេះ៖

    ១. ហាត់​ប្រាណ​យ៉ាង​តិច ៣០-៤៥​នាទី/ថ្ងៃ

    ២. ញ៉ាំ​អាហារ​យ៉ាង​តិច​ ៣ដង/ថ្ងៃ ឲ្យ​ទៀង​ពេល (អាហារ​គ្រប់​ពេល​គួរ​មាន​បន្លែ​ចម្រុះ​)

    ៣. ចៀស​វាង​អាហារ​ប្រៃ​ឲ្យ​បាន​ច្រើន

    ៤. ឈប់​ជក់​បារី

    ៥. កាត់​បន្ថយ​អាហារ​កាឡូរី​ខ្ពស់ មក​ពី​ប្រភព​ស្ករ ខ្លាញ់ និង​សាច់​ក្រហម

    ៦. កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត

    ៧. ពិសេស ត្រូវ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ឲ្យ​បាន​ច្រើន (ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​វិបត្តិ​មេតាបូលិក)។

    អត្ថទ​ពាក់ព័ន្ធ​៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម