backup og meta

មិន​ចង់​កើត​ជំងឺ​គ្រុន​ពោះ​វៀន គួរ​បង្ការ​ខ្លួន​ដោយ​របៀប​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2021

    មិន​ចង់​កើត​ជំងឺ​គ្រុន​ពោះ​វៀន គួរ​បង្ការ​ខ្លួន​ដោយ​របៀប​ណា?

    មាន​គ្នា​យើង​មិន​តិច​នាក់​ទេ ដែល​ធ្លាប់​កើត​ជំងឺ​គ្រុន​ពោះ​វៀន។ ជំងឺ​គ្រុន​ពោះ​វៀន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចុក​ចាប់​ពោះ ហើយ​ពោះ រាក ឬ​ទល់​លាមក វា​មិន​មែន​មិន​ធ្វើ​ទុក្ខ​យើង​អ្នក​ឈឺ​ទេ។ ចុះ​ធ្វើ​បែប​ណា បាន​យើង​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​គ្រុន​ពោះ​វៀន​នេះ​បាន?

    បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត យើង​ត្រូវ​ដឹង​ថា ជំងឺ​គ្រុន​ពោះ​វៀនអាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន បើ​យើង​មិន​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មេរោគ បាក់តេរី​ឈ្មោះ Salmonella enterica (typhi, paratyphi)។ ប៉ុន្តែ យើង​អាច​ការពារ​ខ្លួន​ឯង​ពី​ជំងឺ​គ្រុន​ពោះ​វៀន​នេះ​បាន ជាមួយ​នឹង​វិធី​បង្ការ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​រួមមាន៖

    – បង្កើន​ទម្លាប់​ធ្វើ​អនាម័យ ជាពិសេស​លាង​ដៃ នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ

    – ត្រូវ​ញ៉ាំ​ទឹក​ស្អាត និង​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ

    – ចាក់​វ៉ាក់សាំង​ការពារ​មេរោគ Salmonella enterica (typhi) ។ វ៉ាក់សាំង​នេះ​មាន​២ប្រភេទ៖ ប្រភេទ​លេប និង​ប្រភេទ​ចាក់​សាច់​ដុំ។

    ចុកពោះ១

    ក្រៅ​ពី​ចុក​ពោះ ហើម​ពោះ អ្នក​ដែល​កើត​ជំងឺ​គ្រុន​ពោះ​វៀន មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ដូច ក្ដៅ​ខ្លួន អស់​កម្លាំង ឈឺ​ក្បាល​ខ្លាំង ចង្អោរ ហើយ​មាន​ករណី​តិច​តួច ដែល​មាន​សញ្ញា​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ជា​ពិសេស​ស្បែក​ពោះ។

    ពាក់​ព័ន្ធ​នឹង​រឿង​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះ​វៀន​នេះ ខាង​ក្រុម​គ្រូពេទ្យ សង្កេត​ឃើញ​ថា វា​អាច​ការពារ​បាន​ត្រឹម​តែ ៥០-៦០% តែ​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ ការ​ធ្វើ​អនាម័យ​ដោយ​លាង​ដៃ​នឹង​សាប៊ូ ព្រម​ទាំង​ការ​ញ៉ាំ​អាហារ​ឆ្អិន​ល្អ ផឹក​ទឹក​ស្អាត ព្រោះ​នៅ​តែ​ជា​វិធី​ការពារ​ដ៏​ចម្បង​ទប់​ទល់​នឹង​ជំងឺ​គ្រុន​ពោះ​វៀន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម