backup og meta

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    មាន​មនុស្ស​ជាច្រើន​តែង​តែ​ជួប​ប្រទះ​អាការៈ​ស្ងាប បើ​ទោះ​ជា​គេង​បាន​ច្រើន​ហើយ​ក៏​ដោយ តើ​នោះ​មកពី​បញ្ហា​អ្វី​ទៅ ទើប​ចេះ​តែ​ស្ងាបមិនឈប់ ហើយ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​កំប៉ុងផ្អែមៗដែល​ជួយ​ឲ្យ​ស្វាង​ជា​ដំណោះ​ស្រាយ​ល្អ ឬ​ទេ?

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អាការៈ​ងុយ​គេង​ទាំង​ដែល​គេង​ឆ្អែត​ហើយ​នោះ​មកពី​មូលហេតុ​ផ្សេង​ច្រើន។ លោក​បន្ត​ទៀត មាន​ថ្នាំ​មួយ​ចំនួន​ធ្វើឲ្យ​យើង​ស្ងាប​ផង​ដែរ​ដូចជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​​ទឹកចិត្ត និង​ថ្នាំ​សសៃ​ប្រសាទ​ជាដើម។

    មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ក៏​បណ្ដាល​ឲ្យ​ស្ងាប​ផង​ដែរ ព្រោះ​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក បរិមាណ​ឈាម​របស់​យើង​នឹង​ធ្លាក់​ចុះ។ ជា​ទូទៅ​ឈាម​គឺជា​អ្នក​បញ្ជូន​អុកស៊ីសែនទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ​នៃ​រាងកាយ​រួម​មាន​ទាំង​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​បរិមាណ​ឈាម​ចុះ​ទាប មិន​អាច​បញ្ជូន​អុកស៊ីសែ​នគ្រប់គ្រាន់​ទៅ​កាន់​ខួរ និង​រាងកាយ​យើង​បាន​នោះ​ទេ ហើយ​វា​ក៏​ធ្វើឲ្យ​រាងកាយ​គ្មាន​កម្លាំង​កំហែង ស្ងាប និង​ងងុយ​ដេក​តែ​ម្ដង។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បកស្រាយ​បន្ត​ទៀត​ថា មកពី​អាការៈ​ខ្វះ​ឈាម ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំង​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ស្ងាប ហើយ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ស្ងាប​មិន​ឈប់​ទោះ​ជា​គេង​ស្កប់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់លាស់។

    ចំពោះ​ដំណោះស្រាយ​ពេល​ស្ងាប​ងុយ​គេង ដោយ​ទៅ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ដើម្បី​ឲ្យ​ស្វាង​មិនល្អ​ចំពោះ​សុខភាព​ឡើយ។ ផឹកភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់​សកម្មភាព pineal gland ដែល pineal gland នេះ មាន​តួនាទី​ផលិត​មេឡាតូនីន​ធ្វើឲ្យ​ងងុយ​ដេក។ ទម្លាប់​ផឹក​ភេសជ្ជៈ​អស់​ទាំង​នោះ​យូរ​ៗ​ទៅ អាច​កើត​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម តម្រងនោម ​ថ្លើម និង​ជំងឺ​បេះដូងច្រើនប្រភេទទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម