backup og meta

មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 09, 2020

    មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    កើត​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ តែ​បើ​ឆ្លង​ផ្តាសាយ​ធំ​វិញ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ច្រើន។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ អំពី​ជំងឺ​ផ្តាសាយ​ធំ ដែល​ចេញ​ដោយមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។

    ១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?

    ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influenza និង​ជា​ជំងឺ​ឆ្លង​តាម​រដូវ​កាល ភាគ​ច្រើន​កើត​ឡើង​នៅ​រដូវ​ភ្លៀង ដែល​វីរុស​ងាយ​នឹង​លូត​លាស់។

    ២. អ្នក​ណា​ខ្លះ​​ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?

    ជំងឺ​គ្រុន​ផ្តាសាយ​ធំ​អាច​ឆ្លង​លើ​មនុស្ស​គ្រប់​វ័យ ទោះ​ជា​មាន​សុខភាព​ល្អ​ក្តី ប៉ុន្តែ​អ្នក​ប្រឈម​ខ្លាំង​ជាង​គេ មាន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម ៥ឆ្នាំ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្រាប់ ដូចជា អ្នក​ជំងឺ​ហឺត បេះដូង លើស​ឈាម ទឹកនោម​ផ្អែម ជាដើម។

    ៣. រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយធំ មាន​អ្វីខ្លះ?

    រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ អាច​ប្រែ​ប្រួល​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​អ្នក​កើត​ផ្តាសាយ​ធំ​ ច្រើនតែ​មាន​សញ្ញា​ខ្លះ ឬ​ទាំង​អស់​ក្នុង​ចំណោម​នេះ។

    – ក្តៅខ្លួន

    – ឈឺក្បាល

    – ឈឺសាច់ដុំ និងខ្លួនប្រាណ

    – ឈឺបំពង់ក

    – ក្អក

    – អស់កម្លាំង

    – ល្ហិតល្ហៃ

    – ហៀរសម្បោរ តឹងច្រមុះ។

    ៤. រោគ​សញ្ញា​ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ ខុស​គ្នា​ម៉េច​ខ្លះ?

    រោគ​សញ្ញា​គ្រុន​ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ​ស្រដៀង​គ្នា​ច្រើន គ្រាន់​តែ​ខុស​គ្នា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សូម​មើល​តារាង​ខាង​ក្រោម៖

    រោគសញ្ញា  ផ្តាសាយធម្មតា ផ្តាសាយធំ
    ក្តៅខ្លួន កម្រ ញឹកញាប់
    អស់កម្លាំងខ្សោយ ម្តងម្កាល ញឹកញាប់
    កណ្តាស់ ញឹកញាប់ ម្តងម្កាល
    ឈឺទ្រូង ក្អក ពីស្រាលទៅមធ្យម ញឹកញាប់
    តឹងចម្រុះ ញឹកញាប់ ម្តងម្កាល
    ឈឺបំពង់ក ញឹកញាប់ ម្តងម្កាល
    ឈឺក្បាល កម្រ ញឹកញាប់

    ៥. អ្នកកើតផ្តាសាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល​ទេ?

    ផ្តា​សាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ព្យាបាល តែ​ក្នុង​លក្ខខណ្ឌ​ជំងឺ​វិវត្ត​ទៅ​ធ្ងន់ធ្ងរ ដូច​ខាងក្រោម​នេះ យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    – ពិបាក​ដង្ហើម ហត់

    – ឈឺ​ដើម​ទ្រូងខ្លាំង

    – អស់​កម្លាំង​ខ្លាំង

    – ខ្វះ​ជាតិ​ទឹក

    – មិន​សូវ​នោម

    – ក្អក​ខ្លាំង

    – គេង​មិន​បាន ឡេះឡះ។

    ៦. ធ្វើ​ម៉េច​ឲ្យ​ឆាប់​ជា​ពី​ផ្តាសាយ​ធំ?

    – សម្រាក​ឲ្យបាន​ច្រើន

    – ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ ពិសេស​ស៊ុប

    – ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន

    – ងូត​ទឹក​ក្តៅ​ឧណ្ហៗ

    – លេប​ថ្នាំ។

    ៧. ដ្បិត​ជំងឺ​ផ្តាសាយ​ធំ​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង តែ​ករណី​ខ្លះ​អាច​បង្ក​ជា​ធ្ងន់​ធ្ងរ​ទេ?

    ផ្តាសាយ​ធំ​ជា​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​វីរុស​របស់​ជំងឺ​នេះ​ពេល​ខ្លះ​អាច​ឆ្លង​ចូល​ដល់​ច្រមុះ បំពង់ក និង​សួត បណ្តាល​ឲ្យ​យើង​ស្លាប់​បាន ដូច​នេះ​វិធី​ល្អបំផុត ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម