ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ផ្ដាសាយធំ និងផ្ដាសាយធម្មតា សុទ្ធតែជាបញ្ហាប្រព័ន្ធផ្លូវដង្ហើមដូចគ្នា ប៉ុន្តែវាបង្កឡើងដោយវីរុសមិនដូចគ្នាទេ។ ដោយសារតែរវាងជំងឺពីរនេះ មានរោគសញ្ញាស្រដៀងគ្នា ជួនកាល យើងពិបាកដឹងថា យើងឈឺផ្ដាសាយធំ ឬផ្ដាសាយធម្មតាឲ្យពិតប្រាកដ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC )។
ជាទូទៅ ផ្ដាសាយធំមានសភាពធ្ងន់ធ្ងរជាងផ្ដាសាយធម្មតា ហើយរោគសញ្ញាក៏ធ្ងន់ជាងដែរ។ ចំណែកផ្ដាសាយធម្មតាសភាពស្រាលជាង ហើយជាទូទៅផ្ដាសាយធម្មតាមិនបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរទេ តែបើផ្ដាសាយធំវិញបណ្ដាលឲ្យរលាកសួត ការបង្ករោគដោយបាក់តេរី ឬអាចសម្រាកមន្ទីរពេទ្យក៏មាន ពោលផ្ដាសាយធំអាចបង្កផលពិបាកច្រើន។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យដឹងថា រោគសញ្ញារវាងជំងឺផ្ដាសាយពីរនេះ អាចស្រដៀងគ្នាមែន តែវាមានមួយស្រាលជាង មួយធ្ងន់ជាងដោយ៖
ដោយហេតុថា ផ្ដាសាយធំ និងផ្ដាសាយធម្មតា មានរោគសញ្ញាច្រើនស្រដៀងគ្នា វាអាចធ្វើឲ្យយើងជាអ្នកឈឺពិបាកប៉ាន់ស្មានថា យើងឈឺអីឲ្យប្រាកដ បើគ្រាន់តែមើលទៅលើតែរោគសញ្ញារបស់ជំងឺ។ ដូចនេះ បើចង់ដឹងពិតប្រាកដ គ្រូពេទ្យ ដែលជាធម្មតាត្រូវធ្វើក្នុងរយៈពេលពីរបីថ្ងៃដំបូង ពេលយើងឈឺ ទើបអាចបញ្ជាក់កាន់តែថាយើងឈឺផ្ដាសាយធំ ឬគ្រាន់តែឈឺផ្ដាសាយធម្មតា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕