backup og meta

ពស់ចឹកកុំយកអាល់កុលលាងមុខរបួស ធ្វើឲ្យសសៃឈាមរីកធំលើសដើម ពិសជ្រាបចូលកាន់តែលឿន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2020

    ពស់ចឹកកុំយកអាល់កុលលាងមុខរបួស ធ្វើឲ្យសសៃឈាមរីកធំលើសដើម ពិសជ្រាបចូលកាន់តែលឿន

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ស្ថានភាព​ទឹក​ជំនន់​នៅ​កម្ពុជា​ពេល​នេះ ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​ភ័យ​ព្រួយ​ពី​សុវត្ថិភាព សុខភាព និង​ស្វែង​រក​ជម្រក​សមរម្យ។ ការ​ស្នាក់​នៅ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ដូច​គ្នា បើ​ប្រហែល​អាច​ជួយ​អាសិរពិស​ផ្សេង​ៗ ជាពិសេស​ពស់​ពិស​តែ​ម្ដង ព្រោះ​ទឹក​ជំនន់​នោះ​ក៏​បំផ្លាញ​សម្បុក​វា​ដូច​គ្នា។

    វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​មាន​នរណា​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដោយសារ​ពស់​ចឹក​កុំ​បន្ត​ប្រើ​វិធី​បុរាណ​នានា ព្រោះ​មិន​ត្រឹម​តែ​ជួយ​អ្វី​មិន​បាន ថែម​ទាំង​នាំ​ទុក​ដល់​ជន​រងគ្រោះ​ឲ្យ​ធ្លាក់​ក្នុង​សភាព​គ្រោះ​ថ្នាក់​ទៅ​វិញ។ ក្នុង​នោះ​វិធី​បុរាណ​មាន​ដូចជា៖

    – កុំ​យក​ស្លឹក​ឈើ ឬ​ថ្នាំ​ជក់​មក​បិទ​កន្លែង​មុខ​ចង្កូម​ពស់ ព្រោះ​ធ្វើឲ្យ​ជ្រាប​មេរោគ​ផ្សេង​ៗ​ចូល​ទៅ​វិញ

    – មិន​ត្រូវ​យក​ភ្លើង​ទៅ​អុជ​បរិវេណ​ចង្កូម​ពស់

    – មិន​ត្រូវ​វះកាត់ ឬ​ចោះ​មុខ​ចង្កូម​ឲ្យ​ពិស​ហូរ​អស់​ឡើយ ព្រោះ​ពិស​មិន​ហូរ​បែរជា​ហូរ​ឈាម​ខ្សោះ​ខ្លួន​វិញ

    – មិន​ត្រូវ​យក​ទឹកកក ឬ​ទឹក​ក្ដៅ​មក​ស្អំ​មុខ​របួស​ឡើយ

    – ចំណែក​វិធី​បឺត​ពិស​ចេញ ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ

    ចំណុចទាំង​ប៉ុន្មាន​ខាង​លើនេះ ជា​វិធី​ដែល​ចាស់​បុរាណ​ធ្វើ​តៗគ្នា ហើយ​វិធី​បែប​វិទ្យាសាស្ត្រមួយទៀត តែ​មិនត្រឹម​ត្រូវ គឺ​យក​អាល់កុល​មក​លាង​មុខ​របួស​។ ការ​លាង​មុខ​របួស​ពស់​ចឹក ដោយអាល់កុល​អាច​ធ្វើឲ្យ​សសៃ​រឈាម​រីក​កាន់តែធំ ព្រោះ​អាល់កុល​មាន​ជាតិ​ត្រជាក់ធ្វើឲ្យ​ស្រូប​ជាតិ​ពិស​កាន់​តែ​លឿន។

    ក្នុង​វិទ្យាសាស្ត្រ​ចាត់​ទុក​បុរាណ​ដែល​ស្រុក​និយម និង​ជឿជាក់​ដូចជា​យក​ស្នែង​សត្វ​នានា​បិទ​លើ​មុខ​ចង្កូម​ឲ្យ​បឺត​ពិស ឬ​ប្រើ​ថ្នាំ​នានា​លាប រួម​ទាំង​ការ​ស្ដោះ​ផ្លុំ​លើ​មុខ​របួស គ្មាន​ប្រសិទ្ធិភាព និង​ពន្យារពេល​យូរ​ធ្វើឲ្យ​ពិស​កាន់តែ​ជ្រាប​សព្វ​ពេញ​រាងកាយ​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម