បញ្ហាមាត់ធ្មេញ មិនមែនធម្មតាដូចដែលយើងគិតទេ រីឯបញ្ហាធ្មេញបង្ករោគផ្ដើមឡើងពីការឈឺធ្មេញ នៅពេលដែលយើងមិនបានព្យាបាលត្រឹមត្រូវ ហើយវាអាចរាលដាលទៅដល់ផ្នែកផ្សេងៗនៃរាងកាយរបស់យើង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បញ្ហាមាត់ធ្មេញ មិនមែនធម្មតាដូចដែលយើងគិតទេ រីឯបញ្ហាធ្មេញបង្ករោគផ្ដើមឡើងពីការឈឺធ្មេញ នៅពេលដែលយើងមិនបានព្យាបាលត្រឹមត្រូវ ហើយវាអាចរាលដាលទៅដល់ផ្នែកផ្សេងៗនៃរាងកាយរបស់យើង។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា ក្នុងករណីដែលយើងមិនបានព្យាបាលបញ្ហាធ្មេញបង្ករោគទេ មេរោគអាចរាលដាលទៅកន្លែងផ្សេងលើរាងកាយរបស់យើងដែលជាការគំរាមកំហែងដល់ជីវិត។
នៅពេលដែលឈឺធ្មេញ រហូតធ្មេញបង្ករោគ វានឹងចេញរោគសញ្ញាមួយចំនួន គ្នាយើងអាចចំណាំបានរួមមាន៖
យើងអាចសម្គាល់រោគសញ្ញានៃការរាលដាលមេរោគទៅកាន់រាងកាយពីបញ្ហាធ្មេញបង្ករោគបានដោយ៖
-មិនស្រួលខ្លួន៖ ឈឺក្បាល វិលមុខ អស់កម្លាំង
– ក្ដៅខ្លួន៖ ស្បែកឡើងក្រហម បែកញើស ព្រឺរងា
– ហើមមុខ៖ ហើមមុខ រហូតពិបាកហារមាត់ លេប និងពិបាកដកដង្ហើម
- ខ្សោះជាតិទឹក៖ នោមតិច វង្វេង ទឹកនោមស្រអាប់
– កើនឡើងចង្វាក់បេះដូង៖ ជីពចរដើរលឿន ស្រាលក្បាល និងដកដង្ហើមលឿន (លើស២៥ដង/នាទី)
– ឈឺចុកពោះ៖ រាករូស ក្អួត។ល។
ពេលណាគួរទៅជួបពេទ្យ? លោកបន្តថា ក្នុងករណីដែលយើងក្ដៅខ្លួនខ្លាំង (ចាប់ពី៣៩ អង្សារសេ មនុស្សចាស់ និង៣៨អង្សារសេ សម្រាប់កូនក្មេង) និងមានចេញសញ្ញាដូចជា ឈឺទ្រូង ឡើងកន្ទួលអត់មូលហេតុ ឈឺពេលបត់ជើងតូច ក្អួត ឬប្រកាច់ គឺត្រូវទៅជួបពេទ្យជាបន្ទាន់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕