backup og meta

កុំប្រហែស! ជំងឺ​ឆ្អឹងទន់ កើតឡើងដោយខ្វះវីតាមីនមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

    កុំប្រហែស! ជំងឺ​ឆ្អឹងទន់ កើតឡើងដោយខ្វះវីតាមីនមួយនេះ

    ជំងឺ​ឆ្អឹងទន់ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។

    ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ Ricket ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។

    ១.រោគសញ្ញាជំងឺ​នេះ​មាន​អ្វី​ខ្លះ?

    រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖

    – ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់

    – ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង

    – ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។

    ឆ្អឹង​ទន់

    បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖

    – បេះដូង​លោត​ខុស​ប្រក្រតី

    – ស្ពឹក​មាត់ ដៃ និង​ជើង

    – កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង

    បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្សយើង​​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

    ២.មូលហេតុ​បង្ក​មានអ្វីខ្លះ?

    វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ​ គ្នា​យើង​ធ្លាប់​​វះកាត់​ផ្នែក​ខ្លះនៅ​ក្រពះ​ និង​ពោះ​វៀន​ ​អាច​មាន​វិបត្តិ​​ស្រូប​យក​វីតាមីន​ D ​ដែរ។

    ជា​ទូទៅ វីតាមីន D ​ផលិត​ពី​ស្បែក​ក្រោយ​ស្បែក​ដែលរង​ការ​ប៉ះជាមួយ​កាំរស្មី UV ពីកម្តៅថ្ងៃ មួយ​ទៀត​វា​អាច​ទទួល​បាន​សំយោគ​ពី​ចំណី​អាហារ ​ដូចជា​សាច់​ត្រី​ និង​ទឹក​ដោះ​គោ​ជាដើម។ ខាង​ក្រោម​នេះ​ជា​វិបត្តិ​ផ្សេងៗ សរីរាង្គ​ស្រូប​យក​វីតាមីន ​D មិន​បាន​ល្អ៖

    – ជំងឺ​សេលីយ៉ាក (Celiac Disease) ​​ធ្វើ​ឲ្យខូចខាត​ភ្នាស​ពោះវៀន​ ជា​ហេតុ​នាំ​ឲ្យស្រូប​វីតាមីន​ D ​មិន​បាន​ល្អ

    – ជំងឺ​មហារីក

    – ខ្សោយ​តម្រងនោម ​និង​ថ្លើម

    – របប​អាហារ​មិន​មាន​ជាតិ​ផូស្វាត

    – ថ្នាំ​ Phenytoin និង ​Phenobarbital​ ​ជា​ថ្នាំ​ប្រកាច់ បង្ហាញ​ថា​អាច​បង្ក​ជា​រោគ​ឆ្អឹង​ទន់។

    ការ​ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

    – ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D ​ដូចជា​ខ្លាញ់​ត្រីសាម៉ុង ត្រីសាឌីន និង​ស៊ុត​ស ​ព្រម​ទាំង​គ្រាប់​ធញ្ញជាតិ នំប៉័ង​ ទឹកដោះគោ​ជាដើម។

    – ញ៉ាំ​ថ្នាំ​បំប៉ន​មាន​វីតាមីន​ចម្រុះ ​និង​ជាតិ​ខនិជ ជួយប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​ និង​ស្រូប​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ។

    យ៉ាង​ណា គួរ​ការពារ​ដោយ​ពាក់​អាវ​ពេល​ចេញ​ទៅ​ត្រូវ​កម្តៅ​ថ្ងៃ ព្រោះ​ថាក​ម្តៅ​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​វិវដ្ត​ទៅរ​ក​ជំងឺ​មហារីក​ស្បែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម