backup og meta

បញ្ហា​ចុក​តម្រងនោម កើត​ឡើង​ដោយ​សារអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 16, 2020

    បញ្ហា​ចុក​តម្រងនោម កើត​ឡើង​ដោយ​សារអ្វី?

    ចុក​តម្រង​នោម​ ជា​ប្រភេទ​នៃអា​ការៈ​ឈឺ​ចាប់ ពេល​យើង​​មាន​ដុំក្រួស​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ទឹក​នោម។ ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ​មាន ​តម្រង​នោម បំពង់​បង្ហួរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហួរ​នោម​ផ្នែក​ខាង​ក្រោម។

    យើង​ក៏​​អាច​មាន​ក្រួសនៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ហើយ​កើត​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំសារ​ធាតុ​រ៉ែ​ ដូច​ជា ​ជាតិ​កាល់​ស្យូម និង​អាស៊ីដអ៊ុយ​រិច​ ក្នុង​ទឹក​នោម ​បង្កើត​បាន​ជា​ដុំ​គ្រី​ស្តាល់​ដ៏​រឹង។ ដុំ​ក្រួស​ អាច​មាន​ទំ​ហំ​តូច​ដូច​គ្រាប់​ខ្សាច់ ឬ​ធំ​ដូច​កូន​បាល់​សម្រាប់​កីឡាវាយ​កូន​ហ្គោល ហើយ​នៅ​ពេល​ក្រួស​រីក​ធំ​ខ្លាំង ​យើង​មាន​​ជំងឺ ​​អាចនឹង​​ឈឺ​ចាប់កាន់​តែ​​ខ្លាំងដូច​គ្នា។

    បញ្ហា​ចុកតម្រងនោមដោយ​សារ​ក្រួស កើត​ឡើង​ញឹក​ញាប់​ណាស់ ដោយ​ប្រុសៗ​ប្រមាណ ១២% ​និងស្រីៗ ៦% ​អាច​មាន​ក្រួស​ក្នុង​តម្រងនោម​មួយ​ដង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ អត្រា​កើត​​ជំងឺក្រួសក្នុង​តម្រងនោម កើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​របប​អាហារ និង​ទម្លាប់​រស់​នៅ។

    ចុកតម្រងនោម

    រោគសញ្ញាចុកតម្រង​នោមមាន​អ្វី​ខ្លះ?

    រោគ​សញ្ញា​ចុកតម្រង​នោម គឺ​​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​ដុំ​ក្រួស​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម។ ក្រួស​តូច​ៗ​មួយ​ចំនួន​ អាច​បណ្តាលឲ្យ​​មានការចុកចាប់តិច​តួច ហើយ​អាច​ធ្លាក់​មក​ក្រៅ​តាម​ទឹក​នោម ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។

    ដុំ​ក្រួស​មាន​ទំហំ​ធំ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិសេស​នៅ​ពេល​ជាប់​គាំង និង​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម ​ដូច​ជា​ កន្លែង​ជួប​គ្នា​រវាង​តម្រង​នោម ប្លោក​នោម ឬ​បំពង់​បង្ហូរ​ទឹក​នោមផ្នែក​ខាង​លើ ដែល​ជា​បំពង់​ទឹក​នោម​ ឆ្លង​កាត់​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម ។

    អាការៈ​​ចុកដោយ​សារ​ក្រួស គឺ​ឈឺ​ចាប់​នៅ​ផ្នែក​ចំហៀង​ នៅ​ចន្លោះ​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ត្រគាក ហើយ​អាការៈ​ឈឺ​ បាន​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​ក្រលៀន។ អាការៈ​ឈឺ​ចាប់ ​អាច​មាន​រយៈពេល​ពី ២០-៦០ នាទី​ មុន​នឹង​ចាប់​ឈឺ​ម្តង​ទៀត។

    បញ្ហាចុកតម្រង​នោម​ ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺក្រួស​ក្នុងតម្រង​នោម ខណៈរោគ​សញ្ញា​ដទៃ​ទៀត​អាច​កើត​មាន​ ដូចជា៖

    – ឈឺ ឬ​ពិបាក​នោម

    – មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ បណ្តាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ផ្លា​ឈូក ក្រហម ឬ​ពណ៌ត្នោត

    – ទឹក​នោម​មាន​ក្លិន​ស្អុយ

    – ចង្អោរ

    – ក្អួត

    – មានកម្ទេចកំទី​តូច​ៗ​នៅ​ក្នុង​ទឹក​នោម

    – មាន​អារម្មណ៍​ថា​ចង់​នោម​ខ្លាំង

    – ទឹក​នោម​ពណ៌​ស្រអាប់

    – ទឹក​នោម​ច្រើន ឬ​តិច​ជាង​ធម្មតា។

    រោគ​សញ្ញា​ឆ្លង​មេ​រោគ​លើ​ប្រព័ន្ធ​​ទឹក​នោម​ អាច​កើត​មាន​ក្នុង​ករណី​ខ្លះ ​អាច​មានសញ្ញា​​គ្រុន​ក្តៅ ញាក់ និង​បែក​ញើស​ត្រជាក់។ អ្នក​​មាន​រោគ​សញ្ញា​ទាំង​នេះ​ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ខណៈ​អ្នក​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម បន្ថែម​ពី​លើ​​រោគ​សញ្ញាខាង​លើ ប្រញាប់​ទាក់​ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ភ្លាម​ ដោយ​រោគសញ្ញា​ធ្ងន់​ធ្ងរ​មាន​៖

    – អសមត្ថ​ភាព​ក្នុង​ការ​នោម

    – ក្អួតខ្លាំង ​មិន​អាច​គ្រប់​គ្រង​បាន

    – ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ។

    នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ​បើ​គ្នា​យើង​មាន​សំ​ណួរទាក់​ទង​នឹង​រោគ​សញ្ញា​ ​ឬ​សង្ស័យ​ថា​មាន​បញ្ហានេះ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម