backup og meta

​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2021

    ​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

    ជា​ធម្មតា​ អ្នក​មាន​ពោះវៀន​ល្អ​ ត្រូវ​ការ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​ការ​បន្ទោបង់​ម្ដង​។​ ប៉ុន្តែ​ គ្នា​យើង​​បច្ចុប្បន្ន​ តែងតែ​ចំណាយ​ពេល​ជា​មធ្យម​ប្រហែល​ពី​​២០​ទៅ​៣០​នាទី​ ​ពីព្រោះ​ថា​​ទោះ​បី​ជា​យើង​បញ្ចប់​​កិច្ច​ការ​នៅ​ក្នុង​បង្គន់​ទៅ​ហើយ​ក្ដី ​​ក៏​​យើង​នៅ​តែ​​​រវល់​អូស​ទូរសព្ទ​ដៃ​មើល​​ចុះ​ឡើង​​ដែរ​​​។​​ យើង​ប្រហែល​ជា​មិន​ធ្លាប់​គិត​ទេ​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​ជាមួយ​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​​ដែល​​នឹក​ស្មាន​មិន​ដល់​។

    . ​ឆ្លង​មេរោគ

    ​​​ប្រសិនបើ​យើង​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​​នោះ​ ទូរសព្ទ​របស់​យើង​អាច​ត្រូវ​ពពួក​​​មេរោគ​ផ្សេងៗ​​​​ដែល​មាន​នៅ​ក្នុង​បង្គន់​​តោង​ជាប់​ជាមួយ​ដែរ​ ព្រោះថា​ក្នុង​បង្កន់​ស្ទើរ​គ្រប់​កន្លែង​មាន​មេរោគ​តោង​ជាប់​។​ ជា​លទ្ធផល​ យើង​អាច​កើត​មាន​អាការៈ​រាករូស ឈឺ​ពោះវៀន​ និង​មាន​ការ​បង្ក​រោគ​​លើ​ផ្លូវ​បង្ហួរ​នោម​ជាដើម​។

    . ​រាំងស្ទះ​ដល់​ការ​បន្ទោបង់

    ការ​ប្រើ​ទូរសព្ទ​នៅ​ក្នុង​បង្គន់​ អាច​​ប៉ះពាល់​ដល់​ការ​បន្ទោបង់​របស់​យើង​។​ ជាក់ស្ដែង​ យើង​មិន​គួរ​អង្គុយ​ក្នុង​បង្គន់​​ឲ្យ​លើស​ពី​១០​នាទី​ឡើយ​ ប៉ុន្តែ​​នៅ​ពេល​ដែល​យើង​កាន់​ទូរសព្ទ​​ដៃ​ចូល​ទៅ​ជាមួយ​ គ្នា​យើង​ភាគ​ច្រើន​ចំណាយ​ពេល​ដល់​ទៅ​២០​ទៅ​៣០​នាទី​​ ឬ​លើស​ពី​នេះ​​ទៅ​ទៀត​ ដែល​កត្តា​នេះ​បង្ក​​ទៅ​ជា​បញ្ហា​នៅ​ក្នុង​ដំណើរការ​បន្ទោបង់​របស់​យើង​។

    . ទល់​លាមក

    ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​យក​​ទូរសព្ទ​​ដៃ​ចូល​ក្នុង​បង្គន់​​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ជួប​បញ្ហា​ទល់​លាមក​ផង​ដែរ ​នេះ​ដោយ​សារ​តែ​រាងកាយ​យើង​ស៊ាំ​ទៅ​នឹង​ការ​ចំណាយ​ពេលវេលា​ដ៏​យូរ​​ និង​មិន​ប្រក្រតី​នៅ​ក្នុង​​ការ​បន្ទោបង់​​នេះ​ឯង​។

    toilet 2

    . ជំងឺ​ឫសដូងបាត

    លើស​ពី​នេះ​ ​ការ​ចំណាយ​ពេល​​៣០​នាទី​ជា​ប្រចាំ​​នៅ​ក្នុង​បង្គន់​ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ឫសដូង​បាត​​​ផង​ដែរ​​ ពីព្រោះ​រាងកាយ​របស់​យើង​មាន​ភាព​ច្របូកច្របល់​ ព្រម​ទាំង​ស៊ាំ​ទៅ​នឹង​ទម្លាប់​អង្គុយ​នៅ​ក្នុង​បង្គន់​យូរ​។​ ​ជំងឺ​ឫសដូង​បាត ​ជា​ការ​​រលាកសរសៃ​វ៉ែន​​ ដែល​នៅ​ជិត​បរិវេណ​រន្ធ​គូទ ហើយ​អាច​ហូរ​ឈាម​ និង​មាន​អារម្មណ៍​ថា​រមាស់​ ​ព្រម​ទាំង​ឈឺ​ចាប់​ខ្លាំង។​

    . ស្រ្តេស

    ​​​​​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​បន្ទោបង់​នៅ​ក្នុង​បង្គន់​ វា​អាច​ជា​ពេល​ដែល​យើង​សម្រាក​ពី​ការងារ​ ឬ​​​ពី​ជីវិត​ដ៏​រវល់​របស់​យើង​។​ ប៉ុន្តែ​ បើ​យើង​យក​ទូរសព្ទ​ដៃ​មក​ជាមួយ​ យើង​អាច​នឹង​បាត់បង់​ពេលវេលា​​​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​មិន​ខាន​។

    . ខ្ជះខ្ជាយ​ពេលវេលា

    ​​​​​​គ្នា​យើង​ភាគ​ច្រើន​គិត​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ទៅ​ក្នុង​បង្គន់​ជាមួយ​ គឺ​ជា​ការ​សន្សំ​សំចៃ​ពេលវេលា​។​ ផ្ទុយ​ទៅ​វិញ​ វា​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ​។​ ​ជា​ធម្មតា​ យើង​តែងតែ​ចំណាយ​ពេល​៥​នាទី​​ក្នុង​​​ការ​បន្ទោបង់​ ប៉ុន្តែ​នៅ​ពេល​យក​ទូរសព្ទ​ដៃ​មក​តាម​ខ្លួន​ យើង​ក៏​ចំណាយ​​ពេល​កាន់​តែ​យូរ​​ជាង​មុន​លើស​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម