backup og meta

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 15, 2021

    សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

    មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានរកឃើញសិប្បកម្មផលិតពពុះសណ្តែក ចំនួន ២ទីតាំង មានដាក់សារធាតុគីមី។ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ ទីតាំងនោះ មាននៅភូមិកោះតូច និងភូមិក្បាលកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    តាមលទ្ធផលវិភាគ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងខាងលើ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ហើយមន្ត្រីជំនាញបានដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល និងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកទាំង ២ ជាបណ្តោះអាសន្ន។

    បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។

    លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។

    អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់  ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។

    ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។

    ពពុះសណ្តែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម