backup og meta

ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Nov 09, 2021

    ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង

    ទឹកភ្នែក កើតមាន ពេលយើងមានអារម្មណ៍កើតទុក្ខ សប្បាយរំភើប ឬមាន​របស់អ្វីមួយមកប៉ះ។ ការពិត ទឹកភ្នែក មានស្រទាប់​របស់​វា និង​មាន​រឿងរ៉ាវមួយចំនួនដែលយើងមិនដឹង។

    ១- ទឹក​ភ្នែក​មាន​ស្រទាប់

    ទឹក​ភ្នែក មាន ៣ ស្រទាប់ ជា​ល្បាយ​បញ្ចូល​គ្នារវាង​សាធាតុ​ទឹក ប្រេង និង​សារ​ធាតុ​សម្បោរ​អន្ធិល។ ស្រទាប់​ទឹក មាន​ផ្ទុក​​អេឡិចត្រូលីត្រ ប្រូតេអ៊ីន គ្លុយកូស និង​សារធាតុ​ដទៃ​ផ្សេង​ទៀត​ជា​ច្រើន ធ្វើ​ឲ្យ​វា​ជា​ស្រទាប់​ដ៏​ក្រាស់​បំ​ផុត ក្នុង​ចំណោម​ស្រទាប់​ទាំង​បី។ ទន្ទឹម​នឹង​នេះ ស្រទាប់​ប្រេង ​មាន​មក​ជាមួយ​នៅ​ខ្លាញ់​មួយ​ចំនួន មាន​នាទី​ពន្យឺត​ដំណើរ​ការ​រំហួត។ ​សមាស​ភាគ​ជាក់​លាក់មួយ​ចំនួន​របស់ទឹក​ភ្នែក​ មិនរក្សា​ដដែលៗ​រៀង​រាល់​ថ្ងៃ​នោះ​ទេ គឺ​ប្រែប្រួល​ទៅ​តាម​សុខភាព​​របស់​យើង។

    ២- ការ​ធ្វើ​ដំណើរ​របស់​ទឹក​ភ្នែក

    ដំបូង​ឡើយ គឺ​ចេញ​ពី​ក្រពេញ​ទឹក​ភ្នែក​ (Lacrimal Glands) ដែល​ជា​កន្លែង​ដែល​ផលិត​ទឹក​ភ្នែក​ផ្ទាល់។ ក្រពេញ​ទាំង​នេះ​ស្ថិត​នៅ​លើ​ជ្រុង​បង្អស់​នៃ​ភ្នែក ផ្នែក​ខាង​ក្រៅ។ ពេល​យើង​ព្រិច​ភ្នែក ទឹក​ភ្នែក​នឹង​បញ្ចេញ​ពេញ​ភ្នែក។ បន្ទាប់​មក ​ទឹក​ភ្នែក​ទៅ​ដល់​រង្វះ​រន្ធ​បំពង់​ទឹក​ភ្នែក ឬ​ហៅ Puncta ជា​រន្ធ​តូចៗ​ក្នុង​ត្របក​ភ្នែក រួច​ហូរ​តាម​ទៅ​រន្ធ​តូចៗ​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​លេប​ទឹក​ភ្នែក​នេះ​ចូល​ពោះ ឬ​ឲ្យ​វា​ក្លាយ​ទៅ​ជា​សម្បោរ ដែល​ចំណុច​នេះ​ក៏​អាច​បញ្ជាក់​ពី​មូល​ហេតុ​មាន​ហូរ​សម្បោរ ពេល​យើង​យំ។ បើ​ទឹក​ភ្នែក​ផលិត​ច្រើន នោះ​វា​នឹង​ហៀរ​ចេញ​ពី​ត្របក​ភ្នែក​ខាង​ក្រោម។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- យើង​ត្រូវ​ការ​ទឹក​ភ្នែក

    ទឹក​ភ្នែក​ដើរ​តួនាទី​សំខាន់​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​យើង ផ្ដល់​សំណើម​ភ្នែក​ឲ្យ​រអិល លាង​បាញ់​ជម្រះ​​កម្ទេច​កំទី ដឹក​ជញ្ជូន​អុកស៊ីហ្សែន និង​ជីវ​ជាតិ​ចិញ្ចឹម និង​ចុង​ក្រោយ គឺ​កម្ចាត់​សម្អាត​កាក​សំណល់​ចេញ។ ដូច​គ្នា​ដែរ ទឹក​ភ្នែក​ធ្វើ​ឲ្យ​រូបភាព​កកើត​នៅ​លើ​ស្រទាប់​រ៉េទីន កាន់​តែ​ច្បាស់ ក៏​ជា​មូលហេតុ​គ្មាន​យើង​មាន​ភ្នែក​ស្ងួត និង​មានគំហើញ​ព្រិលៗ មិន​ច្បាស់។ ទឹក​ភ្នែក​ការពារ​ភ្នែកពី​មេរោគ ​ដោយសារ​តែ​អង្គ​បដិបក្ខ អង់​ហ្ស៊ីម និង​សមាស​ភាគ​ភាព​ស៊ាំ​របស់​ពួក​វា។

    ៤- ទឹក​ភ្នែក​មាន ៣ ប្រភេទ

    ទឹក​ភ្នែក​ត្រូវ​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ដាច់​ពី​គ្នា មាន​ដូចជា៖

    – ទឹក​ភ្នែក​ហូរ​ជា​បន្ត​បន្ទាប់ (ឬ​ទឹក​ភ្នែក​នៅ​បាត)៖ ត្រូវ​ផលិត​ឡើង​ដើម្ប​សម្រួល​មុខងារ​ភ្នែក​ជា​មូលដ្ឋាន​ ដូច​ជា ធ្វើ​ឲ្យ​ភ្នែក​មាន​ភាព​សើម​រអិល។

    – ទឹក​ភ្នែក​រេផ្លិច (ទឹក​ភ្នែក​ទប់​ស្កាត់ការ​រលាក​ ឬ​ក្រហាយ)៖ ត្រូវ​ផលិត​ឡើង​ពេល​ភ្នែករង​ការ​រោល​រាល​ក្រហាយ​ដោយសារ​តែ​មូលហេតុ​ផ្សេងៗ ​ដូច​ជា ពន្លឺ ភាព​ត្រជាក់ ខ្យល់ វត្ថុ​ចម្លែក​ពី​ខាង​ក្រៅ។

    – ទឹក​ភ្នែក​កើត​ពី​ផ្លូវចិត្ត៖ ត្រូវ​ផលិត​ឡើង​ពេល​យើង​ម្នាក់ៗ ជួប​ប្រទះ​អារម្មណ៍​កម្សត់​ខ្លាំង។

    ទឹកភ្នែក Hello គ្រូពេទ្

    ៥- ហេតុ​អ្វី​មនុស្ស​សម្រក់​ទឹក​ភ្នែក?

    ពេល​នៅ​ក្មេង ​យំ​ភាគ​ច្រើន​គឺដើម្បី​សម្តែង​បញ្ចេញ​តម្រូវ​ការ​របស់​ខ្លួន ហើយ​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ ពេល​ខ្លះ ទឹក​ភ្នែក​អាច​ប្រឹង​ហូរ​ដើម្បី​បញ្ចេញ​ចោល​នូវ​អារម្មណ៍​តាន​តឹង។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទឹក​ភ្នែក​កើត​ចេញ​ពី​ផ្លូវចិត្ត​មាន​សមាសភាព​ខុសពី​ប្រភេទ​ដទៃ​ផ្សេង​ទៀត ហើយ​អ្នក​ស្រាវជ្រាវ​ជឿ​ថា ការ​យំ​សម្រាប់​ហេតុផល​ផ្លូវ​អារម្មណ៍ គឺ​ជា​វិធី​ដែល​រាងកាយ​កម្ចាត់​ចោល​នូវ​ជាតិ​គីមី មាន​ទំនាក់​ទំនង​នឹង​ភាព​តាន​តឹង​ផ្លូវ​ចិត្ត។

    ៦- សត្វ​ក៏​យំ​ដែរ

    សត្វ​មាន​ឆ្អឹង​ខ្នង ហើយ​រស់​នៅ​លើ​គោក មាន​ប្រភេទ​ទឹក​ភ្នែក​ហូរ​ជាប់​បន្ត​បន្ទាប់ ហើយ​អាច​នឹង​មាន​ទឹក​ភ្នែក​ ​ដោយ​សារ​រេផ្លិច​។ មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែលយំ ដោយសារ​ផ្លូវ​អារម្មណ៍ តែ​មាន​របាយ​ការណ៍​បង្ហាញ​ថា សត្វ​ដំរី​បាន​សម្រក់​ទឹក​ភ្នែក នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ភាព​សោក​សង្រេង​ដូច​គ្នា។

    ៧- ហេតុអ្វី​ហាន់​ខ្ទឹមបារាំង​ធ្វើ​ឲ្យ​ហូរ​ទឹក​ភ្នែក?

    ពេល​យើង​ហាន់​ខ្ទឹម​បារាំង ខ្ទឹម​ក្រហម វា​នឹង​បញ្ចេញ​អង់ហ្ស៊ីម​ភ្ញោចការ​ផលិត​ជាតិ​គីមី​ដែល​ដឹកនាំ​តាម​ខ្យល់ ធ្វើ​ឲ្យ​ក្រហាយ​រោល​រាល​ភ្នែក។ អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ អ្នក​ស្រាវ​ជ្រាវញ៉ូវហ្សេឡែន ផ្សាំ​បាន​ដោយ​ជោគជ័យនូវ​ប្រភេទ​ខ្ទឹម​បារាំង ដែលមិន​អាច​ធ្វើ​ឲ្យ​ធ្វើ​ចេញ​ទឹក​ភ្នែក​នោះ​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម