គ័រទីកូស្តេរ៉យ ត្រូវបានស្គាល់ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកនៅក្នុងរាងកាយដោយពន្យឺតឬបញ្ឈប់ដំណើរការប្រព័ន្ធភាពស៊ាំ។ តាមធម្មតា គ័រទីកូស្តេរ៉យ ជួយព្យាបាលប្រភេទជំងឺដូចជា គ័រទីកូស្តេរ៉យ ជួយ ព្យាបាលប្រភេទនៃសភាពបញ្ហាដែលបណ្តាលឲ្យមានការហើម និងរលាក់ មានដូចជា ជំងឺរលាកសន្លាក់ (Rheumatoid arthritis) ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ជំងឺ multiple sclerosis (ជំងឺលើប្រព័ន្ធប្រសាទមួយប្រភេទ) ជំងឺ lupus ប្រភេទជំងឺប្រព័ន្ធការពាររាងកាយប្រឆាំងរាងកាយខ្លួនឯងដទៃទៀត និងកន្ទួលរមាស់ និងបញ្ហាស្បែកមួយចំនួនទៀត (ជំងឺត្រអក)។ ក្នុងករណីដែលអ្នកជំងឺមានប្រតិកម្មអាលែកហ្ស៊ីអ្វីមួយ គ្រូពេទ្យអាចនឹងណែនាំឲ្យប្រើថ្នាំនេះផងដែរ។
ទម្រង់ថ្នាំគ័រទីកូស្តេរ៉យមានច្រើនប្រភេទដូចជា ប្រភេទ ថ្នាំគ្រាប់ ឬទឹក ថ្នាំបាញ់ច្រមុះ (Nasal spray) ថ្នាំហឺត ថ្នាំចាក់ ក្រែមលាបស្បែក និងថ្នាំចាក់ចូលតាមសរសៃ។
លើសពីនេះ ថ្នាំប្រភេទនេះក៏មានផលរំខានដែរ ដោយផ្អែកលើកម្រិតប្រើថ្នាំ និងរយៈពេលប្រើ។ ប្រសិនប្រើក្នុងរយៈពេលខ្លី ថ្នាំនេះអាចបណ្ដាលឲ្យ ហើមមុខ ឡើងមុន ឡើងទម្ងន់ ចង្អោរ ប្រែប្រួលអារម្មណ៍ ពិបាកគេង ដុះរោមមិនធម្មតា និងសម្ពាធឈាមមិនប្រក្រតី។ ក្រៅពីនេះរាងកាយអ្នកអាចនឹងមានផលរំខានធ្ងន់ធ្ងរមួយចំនួនទៀតរួមមាន ខ្សោយសាច់ដុំ បញ្ហាភ្នែក មានហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់ ប្រសិនបើប្រើក្នុងរយៈពេលយូរ។ ដូចគ្នាដែរ ប្រសិនបើអ្នកប្រើថ្នាំនេះយូរជាងបីខែ នេះនឹងអាចមានបញ្ហាពុកឆ្អឹង ដែលនាំអោយឆ្អឹងងាយបាក់។ ចំពោះកុមារដែលប្រើថ្នាំក្នុងរយៈពេលយូរ នាំឲ្យការលូតលាស់យឺតជាងក្មេងទូទៅ។