backup og meta

ក្រៅពីទម្លាប់រស់នៅមិនល្អ ជំងឺទាំងនេះ សុទ្ធតែជាប់ទាក់ទងនឹងបញ្ហាលើសជាតិខ្លាញ់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Oct 22, 2019

    ក្រៅពីទម្លាប់រស់នៅមិនល្អ ជំងឺទាំងនេះ សុទ្ធតែជាប់ទាក់ទងនឹងបញ្ហាលើសជាតិខ្លាញ់

    គ្នា​យើងជាច្រើនជឿថា បើ​លើស​ជាតិ​​កូលេស្តេរ៉ូល​ (ខ្លាញ់មិន​ល្អ) ​មិន​ល្អចំពោះ​​សុខភាព​បេះដូង​នោះ​ទេ។ ​ប៉ុន្តែនៅ​ពេល​ក្នុង​ឈាម​មាន​​លើស​ជាតិ​ខ្លាញ់​ច្រើន ក្រៅ​ពី​បញ្ហា​បេះដូង វា​នឹង​ធ្វើ​ដំណើរ​ទៅ​បំផ្លាញ​សរីរាង្គ​ផ្សេងៗ បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន​ គ្នាយើង​មិន​សូវ​ចាប់​អារម្មណ៍ ខណៈ​ជំងឺ​មួយ​ចំនួន ក៏​ជាមូល​ហេតុ​នាំ​ឲ្យ​លើស​ជាតិ​កូលេស្តេរ៉ូល​ដែរ។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​ប្រភេទ​ជំងឺ​មួយ​ចំនួន មាន​ទំនាក់​ទំនង​ជាមួយ​​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

    ១- ជំងឺដាច់សរសៃឈាមខួរក្បាល (ជំងឺស្ត្រូក)

    ដុំ​ខ្លាញ់​ដែល​ដាច់​ចេញ​ពី​កូលេស្តេរ៉ុល​នៅ​តាម​សរសៃ​ឈាម​អាកទែរ អាច​នឹង​កក​ក្លាយ​ទៅ​ជា​រឹង ​បង្ក​ទៅ​ជា​ជំងឺ​មួយ​មាន​ឈ្មោះ​ថា ជំងឺ​ក្រិនសរសៃ​ឈាម (Atherosclerosis)។ វា​អាច​ប៉ះពាល់​ទាំង​បេះដូង ទាំង​ខួរក្បាល ហើយ​​បើដុំកក​នោះ​​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម​ នឹង​​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​នោះ នឹង​កាន់​តែ​​​ប្រឈម​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

    ២- ជំងឺទឹកនោមផ្អែមប្រភេទ ២

    បើកើត ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២ ​កាន់​តែ​ប្រឈម​មុខ​បញ្ហា​លើស​កូលេស្តេរ៉ូល។ មិន​ថាយើង​​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុងឈាម​បាន​ល្អ​ប៉ុណ្ណា​នោះ​ ជាតិកូលេស្តេរ៉ូល​ក្នុង​ឈាម នៅ​តែ​អាច​ឡើង​ខ្ពស់ ជាពិសេស​ ប្រភេទ​​កូលេស្តេរ៉ូល​មិន​ល្អ LDL។

    ៣- ជំងឺធាត់

    ប្រាកដ​ណាស់! បញ្ហា​លើស​ទម្ងន់ អាច​នឹង​បង្ក​ឲ្យ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ ​នឹង​ធ្វើ​ឲ្យ​យើង​​កាន់​តែ​ប្រឈម​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ជាដើម។

    ៤- បញ្ហាលិង្គ​មិន​ឡើង​រឹង

    បញ្ហា​លើស​កូលេស្តេរ៉ូល​ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទយើង​ដូច​គ្នា។៊ ដុំ​ខ្លាញ់​ទាំង​នោះ​ អាច​នឹង​ទៅ​កក​ស្ទះ​នៅ​ក្នុង​សរសៃ​អាកទែ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ប្រដាប់​ភេទប្រុសៗ ជា​ហេតុ​បង្ក​ឲ្យ​មាន ​បញ្ហាលិង្គ​​អាច​ឡើង​រឹង​ ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​រមាន​បញ្ហា​តែម្តង។ បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​ នេះ​អាច​ជា​រោគ​សញ្ញា​នៃ​​បញ្ហា​លើស​កូលេស្តេរ៉ូល​​មួយ​ ចាំបាច់​ប្រុសៗ​គ្រប់​រួប​គួរ​ប្រុង​ប្រយ័ត្ន។ អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា​ បញ្ហាលិង្គ​មិន​ឡើង​រឹង ​នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​សរសៃ​ឈាម​ណាមួយ វា​អាច​នឹង​កើត​ឡើង ៤-៥​ ឆ្នាំ​ មុន​ពេល​ជំងឺ​គាំង​បេះដូង​កើត​ឡើង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ទឹកនោមផ្អែមប្រភេទ ២
    • ទឹកនោមផ្អែមប្រភេទ ១

    ៥- ខ្សោយតម្រងនោម

    យោង​ទៅ​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​ អាមេរិក (U.S. National Institute of Diabetes and Digestive and Kidney Diseases) បញ្ហា​លើស​កូលេស្តេរ៉ូល ​ក៏​អាច​ធ្វើ​ឲ្យ​យើង​​មាន​បញ្ហា​ខ្សោយ​តម្រង​នោមដូច​គ្នា។ លទ្ធផលស្រាវជ្រាវ​បាន​ចុះផ្សាយ​ក្នុងព្រឹត្តិបត្រ Journal of the Society of American Nephrology ​បង្ហាញ​​ការ​បកស្រាយ​ ទាក់ទង​ទៅ​នឹង​បញ្ហា​ទាំង​ពីរ​នេះ។ ដំបូងគេ​​ឃើញ​​ថា គ្នា​យើង​​ជំងឺ​ត្រូវ​លាង​ឈាម​ គឺ​​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ រស់​បាន​យូរ​ជាង គ្នា​យើង​​មាន​កម្រិត​កូលេស្តេរ៉ូលទាប។ យ៉ាងណាមិញ ការ​សិក្សា​បន្តបន្ទាប់បង្ហាញ​ថា​ ការ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​នេះ​ មិន​ជា​រឿង​ល្អ​នោះ​ទេ។ អ្នក​ស្រាវជ្រាវ​ទាំង​នោះ​គិត​ថា​ ការ​ឡើង​កូលេស្តេរ៉ូល ​គ្រាន់​តែ​អាច​បង្ហាញ​ថា គ្នា​យើង​មាន​ជំងឺ​ ទទួលទាន​អាហារ​មាន​ជីវជាតិ​បាន​ច្រើន​ធ្ វើ​​ឲ្យ​រាងកាយ​គេ​ប្រឆាំង​នឹង​ការ​រលាក​ផ្សេង​ៗ​បាន​ច្រើន​ជាង​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា បញ្ហា​លើស​កូលេស្តេរ៉ូល​ ​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ដិតដល់​ ពី​សំណាក់​គ្រូពេទ្យ​ ដើម្បី​ដឹង​ច្បាស់​ថា គ្នា​យើង​មាន​​ជំងឺ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាពមួយ​ណា។

    ៦- ជំងឺ Alzheimer (ជំងឺចាស់​វង្វេង)

    លទ្ធផល​សិក្សា​ថ្មី​ៗ​នេះ​ ​បង្ហាញ​ថា​ បញ្ហា​លើស​កូលេស្តេរ៉ូល ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​​ជំងឺ​ Alzheimer (ជំងឺ​ចាស់​វង្វេង) ដូច​គ្នា។ អ្នក​ស្រាវជ្រាវ​នៃ​​សាកលវិទ្យាល័យ Kyushu បាន​ធ្វើ​ការ​សិក្សា​លើ​ខួរក្បាល​សាកសព​ប្រមាណ​ជា ១៥០​នាក់ ដោយ​រក​ឃើញ​ថា​ ១/៣ ក្នុង​ចំណោមសពទាំង​នោះ ​ធ្លាប់​មាន​ជំងឺ Alzheimer’s disease ឬ​​ជំងឺ​​វង្វេង​​ឌីមិនធៀ (Dementia) ពីមុន​មក។ លទ្ធផល​ការ​ស្រាវជ្រាវ ​ក៏​បាន​បង្ហាញ​​ថា​ សាកសព​មាន​កំណក​ដុំ​នៅ​ក្នុង​ខួរក្បាល (ជា​លក្ខណៈ​មួយ​របស់​ជំងឺ​​​អាល់ហ្សៃមឺរ) ធ្លាប់​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល​ច្រើន​ជាង​សាកសព​ដទៃទៀត។ ក្រៅ​ពី​ចំណុច​នេះ គេ​មិន​ទាន់​រក​ឃើញ​ចំណុច​ពិសេស​អ្វី​ផ្សេង ទាក់ទង​ទៅ​នឹង​បញ្ហា​ទាំង​ពីរ​នេះ​នៅឡើយ។ ដើម្បី​ដឹង​ច្បាស់​ពី​ទំនាក់ទំនងរវាង​ជំងឺ​ Alzheimer និង​បញ្ហា​លើស​កូលេស្តេរ៉ូល​នេះ តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បន្ថែម​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Sao Solynet · កែ Oct 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម