ក្នុងអត្ថបទនេះ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្នុងអត្ថបទនេះ
ការលើសជាតិខ្លាញ់គឺជាការកើនឡើងជាតិខ្លាញ់ ឬលីពីតក្នុងឈាម។ ប្រភេទខ្លាញ់មាន២ធំៗគឺទ្រីគ្លីសេរីត(triglycerides) និងកូលេស្តេរ៉ូល (cholesterol)។ ទ្រីគ្លីសេរីតកើនឡើងពេលដែលយើងបរិភោគអាហារជាតិកាឡូរីច្រើនលើសពីតម្រូវការប្រើប្រាស់ ហើយខ្លាញ់ប្រភេទនេះមានទំនាក់ទំនងជាមួយនឹងជំងឺបេះដូង។
កូលេស្តេរ៉ូលផលិតឡើងដោយខ្លួនឯងនៅក្នុងថ្លើមពីព្រោះកោសិកាសារពាង្គកាយរបស់យើងត្រូវការកូលេស្តេរ៉ូលយកមកប្រើប្រាស់។ កូលេស្តេរ៉ូលមាន២ប្រភេទទៀតគឺកូលេស្តេរ៉ូលល្អ (HDL) និងកូលេស្តេរ៉ូលអាក្រក់ (LDL) ដែលកូលេស្តេរ៉ូលប្រភេទនេះអាចបំផ្លាញដល់សុខភាពយើងបាន។
ការកើនឡើងជាតិខ្លាញ់ឬហៅថាកូលេស្តេរ៉ូលកើនឡើងនេះអាចជាបញ្ហាតំណពូជ និងជារឿយៗបណ្ដាលមកពីរបៀបរបបហូបចុកមិនបានត្រឹមត្រូវ។
ការកើនឡើងជាតិខ្លាញ់គឺអាចព្យាបាលបានប៉ុន្តែពេលខ្លះត្រូវការរយៈពេលយូរហើយត្រូវការប្រើប្រាស់ថ្នាំ។ ដូចជារើសចំណីអាហារដែលត្រឹមត្រូវនិងហាត់ប្រាណឲ្យបានទៀតទាត់ដើម្បីបន្ថយជាតិកូលេស្តេរ៉ូល និងកាត់បន្ថយដូចគ្នានូវកត្តាប្រឈមនឹងជំងឺបេះដូង ការគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ជាទូទៅអ្នកដែលមានការកើនឡើងជាតិខ្លាញ់មិនអាចដឹងមុននោះទេ ដោយសារតែជាតិខ្លាញ់គឺនៅជុំវិញសរីរាងខាងក្នុងខ្លួន។ប៉ុន្តែអ្នកដែលមានបញ្ហានេះដោយសារតំណពូជពួកអាចមានសញ្ញាដូចជាឡើងកំណកខ្លាញ់លឿងៗក្រោមស្បែក ជុំវិញភ្នែកនិងសន្លាក់។
គ្រូពេទ្យអាចរកឃើញនៅពេលដែលអ្នកជំងឺមកពិនិត្យឈាមឬពេលមានបញ្ហាបេះដូង ដូចជាគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលជាដើម។
ការកើនឡើងជាតិខ្លាញ់រ៉ាំរ៉ៃអាចបណ្ដាលឲ្យស្ទះសរសៃឈាមដែលកកឡើងជាបន្ទះនៅតាមស្រទាប់ភ្នាសសរសៃឈាមរួចធ្វើឲ្យលំហូរឈាមមានការគាំងស្ទះ ឡើងសម្ពាធឈាមហើយប្រឈមទៅនឹងគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល។
ជាទូទៅការកើនឡើងជាតិខ្លាញ់បណ្ដាលមកពី៖
មូលហេតុទាំងអស់នោះមានដូចជា៖
គ្រួសារដែលមានការកើនឡើងជាតិខ្លាញ់ភាគច្រើនមកពីការបន្តហ្សែនពីឪពុកម្ដាយទៅជំនាន់ក្រោយទៀតដែលធ្វើឲ្យមុខងាររបស់LDLនិងកោសិកាដែលទទួលយកមិនបានល្អ។ នេះបានន័យថាកោសិកាមិនអាចបញ្ចេញជាតិខ្លាញ់មិនល្អនេះចេញពីក្នុងខ្លួនបាន និងបណ្ដាលឲ្យមានការកើនឡើងច្រើននិងបង្កឲ្យមានគ្រោះថ្នាក់។
ដូចដែលបានរៀបរាប់ពីមូលហេតុនៅខាងលើពេលមានជាតិខ្លាញ់មិនល្អច្រើននោះខ្លាញ់នឹងកកស្ទះក្នុងសរសៃឈាម។ ខ្លាញ់ល្អHDL ជួយសម្អាតខ្លាញ់មិនល្អ LDL ចេញឬនាំត្រឡប់ទៅថ្លើមដើម្បីបញ្ចេញចោល។ ការកើនឡើងជាតិខ្លាញ់ គឺនៅពេលដែល ខ្លាញ់មិនល្អ កើនឡើងខ្លាំងហើយខ្លាញ់ល្អចុះទាបមិនអាចជួយបញ្ចេញនិងសម្អាតខ្លាញ់អាក្រក់បាន។
របបអាហារដែលមិនត្រឹមត្រូវអាចធ្វើឲ្យការកើនឡើងជាតិខ្លាញ់មិនល្អ ច្រើនហើយខ្លាញ់ល្អចុះទាប។ ប្រសិនបើយើងជាងមនុស្សលើសទម្ងន់វិញ និងចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ជក់បារី មិនសូវហាត់ប្រាណ នោះយើងនឹងមានកត្តាប្រឈមទៅនឹងការកើនឡើងជាតិខ្លាញ់ជាងអ្នកដទៃ។
ទម្លាប់ផ្សេងទៀតដែលអាចបង្កឲ្យមានការកើនឡើងជាតិខ្លាញ់៖
ការកើនឡើងជាតិខ្លាញ់ក៏អាចរកឃើញក្នុងអ្នកជំងឺផ្សេងទៀតដូចជា៖
ការកើនឡើងជាតិខ្លាញ់អាចបណ្ដាលមកពីការញ៉ាំថ្នាំដូចជា៖
ព័ត៌មានដែលផ្ដល់ជូនខាងក្រោមនេះមិនមែនជាការណែនាំបែបវេជ្ជសាស្ត្រនោះទេ។ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ។
ការកើនឡើងជាតិខ្លាញ់ជាទូទៅមិនមានរោគសញ្ញាទេដែលត្រូវតែធ្វើតេស្តឈាមដើម្បីកំណត់បាន៖
មុនពេលបូមឈាមគ្រូពេទ្យស្នើឲ្យតមអាហារ៨ទៅ១២ម៉ោងដើម្បីបានលទ្ធផលត្រឹមត្រូវ។ ប៉ុន្តែការសិក្សាខ្លះបានបង្ហាញថាការតមគឺជាការមិនចាំបាច់ទេ។
ជាទូទៅជាតិកូលេស្តេរ៉ូលគឺច្រើនជាង២០០មីល្លីក្រាម/ដេស៊ីលីត្រ ចាត់ទុកថាខ្ពស់ហើយ។ កម្រិតជាតិខ្លាញ់សុវត្ថិភាពគឺអាចប្រែប្រួលតាមអ្នកជំងឺអាស្រ័យទៅតាមប្រវត្តិជំងឺនិងបញ្ហាសុខភាពផ្ទាល់ខ្លួន។ គ្រូពេទ្យនឹងយកលទ្ធផលឈាមមកពិចារណាមើលតាមលក្ខខណ្ឌទាំងនេះ។
ការកើនឡើងជាតិខ្លាញ់គឺអាចគ្រប់គ្រងបានតាមរបបអាហារល្អនិងការហាត់ប្រាណ។ ប៉ុន្តែរបបអាហារដែលល្អមិនអាចការពារបានទាំងស្រុងនោះទេសម្រាប់អ្នកដែលមានការកើនឡើងពីតំណពូជ ព្រោះថាអ្នកជំងឺពេលខ្លះអាចត្រូវការប្រើថ្នាំ។
គ្រូពេទ្យអាចប្រើថ្នាំ statin សម្រាប់បញ្ចុះជាតិខ្លាញ់ដែលផលិតក្នុងថ្លើមដូចជា simvastatin lovstatin atorvastatinនិងrosuvastatin។ ទោះជាយ៉ាងណាក៏ដោយការប្រើថ្នាំអាចជួបនឹងផលវិបាកខ្លះៗដូចជាឈឺសាច់ដុំ និងក្នងករណីកម្រអាចខូចសាច់ដុំ។
ប្រសិនបើយើងមានការឈឺចុកចាប់សាច់ដុំ ឬក៏មិនចង់បន្តប្រើថ្នាំបញ្ចុះជាតិខ្លាញ់នេះទៀតទេ គួរទៅពិភាក្សាជាមួយគ្រូពេទ្យព្រោះថាមានតែគ្រូពេទ្យទេដែលដឹងពីកត្តាប្រឈមទៅនឹងបញ្ហាបេះដូងសរសៃឈាមដែលជាផលបណ្ដាលមកពីថ្នាំទាំងនេះ។ប្រសិនបើជាតិខ្លាញ់នៅតែមិនចុះគ្រូពេទ្យអាចនឹងប្រើថ្នាំផ្សេងទៀតដូចជា ezetimibe fibrateឬ niacin។
របបអាហារនិងការផ្លាស់ប្ដូររបៀបរស់នៅគឺជាកត្តាដែលជួយយើងមិនឲ្យមានការកើនឡើងជាតិខ្លាញ់។ យើងគួរជ្រើសរើសរបបអាហារដែលមានមិនសូវសម្បូរខ្លាញ់ ហាត់ប្រាណជាប្រចាំ មិនជក់បារីនិងត្រូវរក្សាទម្ងន់ឲ្យបានល្អ។
របបអាហារល្អសម្រាប់សុខភាពបេះដូងគឺជាការរាប់បញ្ចូលនូវការបន្ថយការបរិភោគជាតិខ្លាញ់ឆ្អែត ខ្លាញ់សំយោគនិងកូលេសស្តេរ៉ូលហើយបង្កើនការញ៉ាំបន្លែផ្លែឈើជាតិសរសៃ និងជាតិអង្ករក៏ដូចជាទឹកឲ្យបានច្រើន។ អាហារឆ្អិនស្រាប់ដែលសម្បូរជាតិកាបូនអ៊ីដ្រាតឬអាហារកំប៉ុងដែលមិនសូវមានជីវជាតិគួរតែជៀសវាងដែរ។
ត្រី គ្រាប់សណ្ដែក និងបន្លែគឺមានជាតិខ្លាញ់ល្អច្រើនហើយក៏អាចជាជំនួយក្នុងការជួយកម្ចាត់ខ្លាញ់អាក្រក់ចោលពីក្នុងខ្លួនដែរ។ នៅពេលដែលធ្វើម្ហូបគួរតែប្រើប្រេងអូលីវ និងខ្លាញ់មិនឆ្អែត។
អ្នកដែលមានការលើសទម្ងន់និងមានជំងឺធាត់គឺមានឱកាសក្នុងការកើនឡើងជាតិខ្លាញ់ និងជំងឺបេះដូងជាងអ្នកដទៃ។ បញ្ចុះទម្ងន់គឺបញ្ចុះជាតិខ្លាញ់អាក្រក់ ជាតិខ្លាញ់គ្រប់ប្រភេទ និងទ្រីគ្លីសេរីតផងដែរ។ បញ្ចុះទម្ងន់ក៏អាចជួយបង្កើនខ្លាញ់ល្អដែលជួយកម្ចាត់ខ្លាញ់អាក្រក់ចោលពីក្នុងខ្លួនយើងបានថែមទៀតផង។
ការមិនសូវហាត់ប្រាណគឺជាកត្តាចម្បងដែលបណ្ដាលឲ្យមានជំងឺសរសៃឈាមបេះដូង។ ការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយខ្លាញ់អាក្រក់បង្កើនខ្លាញ់ល្អនិងជួយរក្សារាងបានថែមទៀតផង។ សមាគមបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឲ្យហាត់ប្រាណ១៥០នាទីក្នុងមួយសប្ដាហ៍ដើម្បីជៀសផុតពីជំងឺបេះដូង។
ការជក់បារីគឺបង្កបញ្ហាសុខភាពច្រើនមុខដែលក្នុងនោះក៏មានជំងឺបេះដូងផងដែរ។ ជក់បារីអាចធ្វើឲ្យសរសៃឈាមស្ទះ បង្កើនខ្លាញ់មិនល្អ បង្កការរលាក និងបង្កើតកំណកឈាមក្នុងសរសៃឈាមទៀតផង។ ឈប់ជក់បារីអាចបង្កើនខ្លាញ់ល្អនិងបន្ថយហានិភ័យក្នុងការមានជំងឺសរសៃឈាមបេះដូង។
គ្នាយើងដែលមានការកើនឡើងជាតិខ្លាញ់អាចកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងបានដោយអនុវត្តតាមការបរិភោគអាហារដែលល្អត្រឹមត្រូវ និងផឹកថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕