វដ្តចង្វាក់នាឡិកាជីវសាស្ត្រ ដែលទទួលខុសត្រូវចំពោះភាពខុសគ្នា នៃបម្រែបម្រួលជាតិគីមីជាច្រើនមានក្នុងរាងកាយ គឺវដ្តថ្ងៃ និងយប់ ក៏ជាប់ទាក់ទងបញ្ហារមាស់នេះដូចគ្នា។ ឧទាហរណ៍ ថ្នាំពពួកករទីកូស្តេរ៉យ ដែលជាអ័រម៉ូនប្រឆាំងរលាក គឺមានប្រសិទ្ធភាពតិចតួចពេលល្ងាច និងពេលយប់ ហេតុនេះការឆ្លើយតបប្រឆាំងបញ្ហារលាកស្បែកក៏ថយចុះ ក៏ជាមូលហេតុមួយនាំឲ្យរមាស់កាន់តែខ្លាំងពេលយប់។
៣- វិធីគ្រប់គ្រងអាការៈរមាស់ពេលយប់
អាការៈរមាស់ពេលយប់ និងដំណេកចុះខ្សោយ មានឥទ្ធិពលប៉ះពាល់ដល់សុខភាពជាច្រើន។ បញ្ហារមាស់លើគ្នាយើងមានជំងឺ ធ្លាប់ឆ្លងកាត់ការលាងឈាម នឹងកាន់តែកើនឡើង ១៧% ដែលត្រូវចាត់ទុកជាកត្តាប្រឈមគ្រោះថ្នាក់ដល់ជីវិត ព្រោះវាមានទំនាក់ទំនងធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់។ គេងមិនគ្រប់គ្រាន់ ត្រូវធ្វើជឿថា អាចធ្វើឲ្យអ័រម៉ូន Grehlin ដែលអាចជំរុញចំណង់អាហារ កើតឡើង បណ្តាលឲ្យយើងកើនឡើងទម្ងន់ និងធាត់។ ត្រលប់មកវិញ ប្រការនេះ អាចនឹងនាំទៅដល់ផលវិបាក ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្លោកបេះដូង ទៀតផង។
មានថ្នាំមិនត្រូវការវេជ្ជបញ្ជា រួមនឹងថ្នាំត្រូវការវេជ្ជបញ្ជាសម្រាប់ព្យាបាលអាការៈរមាស់ពេលយប់ មានដូចជា ពពួកថ្នាំ ករទីកូស្តេរ៉យ (Corticosteroids) ប្រភេទលាបពីក្រៅ និងពពួកថ្នាំប្រឆាំងជាតិអ៊ីស្តាមីន (Antihistamines) ជាប្រភេទធ្វើឲ្យងងុយដេក។ ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ដូចជា Mirtazapine ក៏ត្រូវពេទ្យឲ្យប្រើដូចគ្នា ព្រោះវាមានសកម្មភាពប្រឆាំងជាតិអ៊ីស្តាមីន (Antihistamines) បាន។ ពពួកថ្នាំដទៃទៀត ត្រូវគេប្រើព្យាបាលអាការៈរមាស់ពេលយប់ រួមមាន ក្រុមថ្នាំ Benzodiazepines ថ្នាំភ្ញោចជំរុញសកម្មភាព k-opioid និងថ្នាំកែប្រែឥទ្ធិពលសារធាតុ GABA នៅក្នុងរាងកាយ (Gabaergics)។
ដោយសារតែការឡើងចុះសាធាតុគីមីក្នុងរាងកាយ បង្កឲ្យចង្វាក់នាឡិកាជីវសាស្ត្ររងឥទ្ធិពលដោយពន្លឺ និងអ័រម៉ូនមេឡាតូនីន វិធីព្យាបាលដោយពន្លឺភ្លឺ និងដោយជាតិមេឡាតូនីន ត្រូវគេលើកឡើងផងដែ ដើម្បីដោះស្រាយបញ្ហារមាស់ពេលយប់។ ព្យាបាលដោយពន្លឺភ្លឺ ទទួលបានជោគជ័យ ដើម្បីព្យាបាលអាការៈរមាស់ធ្ងន់ធ្ងរ បង្កដោយជំងឺខ្សោយលំហូរទឹកប្រមាត់ដោយសារស្ទះបំពង់បង្ហូរទឹកប្រមាត់ ខណៈថ្នាំមេឡាតូនីន ប្រភេទរលាយ និងបញ្ចេញសកម្មភាពយឺតៗ ត្រូវគេរកឃើញថា ធ្វើឲ្យអាការៈរមាស់ពេលយប់លើមនុស្សចាស់ បានប្រសើរឡើង។
អត្ថបទពាក់ព័ន្ធ៖