backup og meta

រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Mar 27, 2019

    រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

    យើង​ធ្លាប់​ដឹង​ហើយ​ថា គ្រុន​ឈាម​មិន​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​ផ្ទាល់​​បាន​ឡើយ។ ជំងឺ​នេះ ឆ្លង​មក​យើង​តាម​រយៈ​មូសខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម​ខាំ។ ក្រៅ​ពី ​ជំងឺ​គ្រុន​ឈាម នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត អាច​ឆ្លង​មក​យើង​តាម​រយៈ​សត្វ​មូស ដូច​ជា ជំងឺ​ហ្ស៊ីកា ជំងឺ​គ្រុន​ចាញ់ និង​​គ្រុន​ឈិ​គុន​ហ្គុនយ៉ា (Chikungunya) បង្ក​ដោយ​វីរុស​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម)។ ហេតុនេះ​ គ្នា​យើង​គួរ​ចេះ​ការ​ពារ​ខ្លួន និង​អូនៗ​តូច​ៗកុំ​ឲ្យ​មូស​ខាំ តាម​រយៈ​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម។

    ១- កុំ​ទៅ​តំបន់​មាន​មូស​ច្រើន

    មូស​ពិបាក​ហើរ​នៅ​កន្លែង​មាន​ខ្យល់។ ហេតុ​នេះ​ពេល​យើង​ចេញ​ទៅ​ក្រៅ គួរ​រក​កន្លែង​ណា​មាន​ខ្យល់​បក់ ពេល​នៅ​ផ្ទះ​គួរ​តែ​បើក​កង្ហារ ដើម្បី​ឲ្យ​មាន​ខ្យល់​បក់មូស​ចេញ។ ប៉ុន្តែ​មូស​ខ្លះ​ចូល​ចិត្ត​ហើរ​ទាបៗ ដើម្បី​គេច​ពី​កម្លាំង​ខ្យល់​បក់ ហេតុ​នេះ​គួរ​តែ​បាញ់​កង្ហារ​ឲ្យ​ត្រូវ​ផ្នែក​ខាង​ក្រោម​រាង​កាយ​យើង​ផង។

    មូស​ច្រើន​ចេញ​មក​ខាំ​មនុស្ស​ចាប់​ពី​ពេល​ថ្ងៃ​លិច រហូត​ដល់​ពេល​ថ្ងៃ​រះ ហេតុ​នេះ​បើ​មិន​ចាំ​បាច់ មិន​គួរ​ចេញ​ក្រៅ​នៅ​ម៉ោង​នេះ​ទេ។ ត្រូវ​ជួស​ជុល​ទ្វារ​បង្អួច​បែក​បាក់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ហើរ​ចូល​បើ​គេង​ក្រៅ​ផ្ទះ គួរ​តែ​មាន​មុង​ផង។

    ២- កាបូនឌីអុកស៊ីត (CO2)

    មូស​អាច​ដឹង​អំពី​ប្រភព​អាហារ​បាន នៅ​ពេល​មាន​វត្តមាន​កាបូនឌី​អុកស៊ីត។ កាបូនឌីអុកស៊ីត កើន​ឡើង​ខ្លាំង នៅ​ពេល​ចង្វាក់​បេះ​ដូង​លោត​ញាប់ ដូច​ជា ពេល​ហាត់​ប្រាណ ផឹក​ស្រា ឬ​ញ៉ាំ​​អាហារ​ហឹរ រាងកាយ​និង​បញ្ចេញ​ជាតិ​កាបូនឌីអុកស៊ីត​ច្រើន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​មូស​ចង់​ខាំ​កាន់​តែ​ខ្លាំង។

    អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ធាត់ ឬស្រីៗ​មាន​ផ្ទៃ​ពោះ មាន​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ​ច្រើន​ជាង​មនុស្ស​ធម្មតា។

    រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- ថ្នាំ​ដេញ​មូស

    ថ្នាំ​បណ្ដេញ​មូស មាន​ប្រសិទ្ធ​ភាព​ខ្លាំង ដូច​ជា DEET ប្រេង​ចម្រាញ់​ចេញ​ពី​ដើម​ប្រេង​ខ្យល់ និង​សារធាតុអ៊ីខារីឌីន (Icaridin) គេ​ច្រើន​ស្គាល់​ថា Picaridin ជា​ថ្នាំ​ដេញ​សត្វ​ល្អិត។ ភាគ​ច្រើន​សារធាតុ​ទាំង​អស់​នេះ មាន​ប្រសិទ្ធ​ភាព​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ មាន​តែ DEET (ថ្នាំ​លាប ឬ​ស្ព្រាយ កុំ​ឲ្យ​មូស​ខាំ) អាច​ការ​ពារ​អ្នក​ពី​មូស​ខាំ​បាន​ក្នុង​រយៈ​យូរ។ យ៉ាង​ណា មុន​ពេល​ប្រើ​ប្រាស់​ផលិត​ផល​ខាង​លើ គួរ​អាន​ក្រដាស់​ណែ​នាំ​ឲ្យ​ច្បាស់​លាស់​សិន។ ​មិន​ត្រូវ​បាញ់​ថ្នាំ​បណ្ដេញ​មូស​នៅ​ក្នុង​បន្ទប់ ឬ​បាញ់​នៅ​ជិត​ម្ហូប​អាហារ​ឡើយ។

    បើ​ចង់​ប្រើ​ថ្នាំ​បណ្ដេញ​សត្វ​ល្អិត ជាមួយ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ អាច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន ហើយ​អ្នក​អាច​បាញ់​ថ្នាំ​បណ្ដេញ​សត្វ​ល្អិត​បាន​នៅ ២០ នាទី​ក្រោយ។ មិន​ត្រូវ​យក​ថ្នាំ DEET មក​បាញ់​លើ​ខ្លួន ឬ​លើ​សម្លៀក​បំពាក់​ដូច​ទឹក​អប់​បាន​ឡើយ អាច​បាញ់លើ​បាត​ដៃ រួច​យក​វា​មក​លាប​លើ​ថ្ងាស់, កែង​ដៃ, ក​ជើង, ក​ដៃ ឬ​លាប​នៅ​តាម​កន្លែង​មាន​ស្បែក​ស្ដើង។

    មិន​ចាំ​បាច់​ទិញ​ផលិត​ផល DEET សម្រាប់​ពាក់​លើ​ស្បែក​ក៏​បាន។ DEET អាច​ការ​ពារ​ពី​មូស​បាន គឺ​ដោយ​សារ​វា​មាន​ប្រសិទ្ធ​ភាព​ ទប់​ស្កាត់​មូស​មិន​អាច​ហិត​ដឹង​កន្លែង​មាន​ជាតិ​កាបូនឌីអុកស៊ីត​របស់​នោះ​វា​នឹង​មិន​ខាំ​យើង​ទេ ទោះ​បីជា​វា​ហើរ​មក​ទំ​លើ​ស្បែក​យើង​ក៏​ដោយ។

    ត្រូវ​ចាំ​ថា បើប្រើ​ថ្នាំ​បញ្ដេញ​សត្វ​ល្អិត ដោយ​មិន​បាន​ប៉ះ​នៅ​លើ​ស្បែក នោះ​វា​មិន​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា។

    អត្ថបទ​ពាក់ព័ន្ធ៖ 

    ៤- ពណ៌

    គ្នា​យើង​អាច​សង្កេត​ឃើញ​ហើយ មូស​ចូល​ចិត្ត​ពណ៌​ខ្មៅ​ណាស់ ហេតុ​នេះ​គួរ​តែ​ពាក់​ខោ​អាវ​ណា​មាន​ពណ៌​ភ្លឺ​បន្តិច​ទៅ ដើម្បី​កុំ​ឲ្យ​ទាក់​ទាញ​មូស​ខ្លាំង​ពេក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Mar 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម