backup og meta

ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ អាច​​ឈឺ​​លើស​​ដើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2019

    ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ អាច​​ឈឺ​​លើស​​ដើម

    ប្រសិន​បើ​ឈឺ​ត្រូវលេប​ថ្នាំ ​តែ​មិន​មែន​ជាមួយ​​ទឹក​សុទ្ធ​ធម្មតា ​អាច​បន្សាប​ជាតិ​ថ្នាំ ឬខ្លះ​អាច​ប្រតិកម្មជាមួយ​ទៀត ហើយ​បើនៅ​តែ​បន្ត​ទៀត​ទោះ​ពេទ្យ​ពូកែ​យ៉ាង​ណា​​ក៏​ពិបាក​ព្យាបាលឲ្យ​ជា​ដែរ។ ឱសថការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ទឹក​ដែល​អាច​យក​មក​លេប​ថ្នាំ​បាន​ជា​ទឹក​​ធម្មតា មិន​ក្ដៅ​មិន​ត្រជាក់ ហើយ​ប្រភេទ​ទឹក​ដូច​ខាងក្រោម ៥ ​នេះ ពេល​ផឹក​ទៅ​ធ្វើឲ្យ​ថ្នាំ​អស់​ប្រសិទ្ធភាព។

    ១- ទឹក​តែ

    លេប​ថ្នាំ​ជាមួយ​ទឹក​តែ គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ជាតិ​ចត់​របស់​តែ (Tanin) ចូល​ទៅ​រារាំង​ការ​ស្រូប​ជាតិ​ថ្នាំ​ចូល​ក្នុង​រាងកាយ ជា​ហេតុ​នាំឲ្យ​ប្រសិទ្ធភាព​ថ្នាំ​មិន​បាន​ពេញលេញ។ ជា​ការ​ល្អ​ប្រសិន​បើ​លេប​ថ្នាំ គួរ​ផឹក​ទឹក​តែ​ចន្លោះ​ពី​ ១-២ ​ម៉ោង មុន ឬ​ក្រោយ។

    ២- កាហ្វេ

    ជាតិ​កាហ្វេ​អ៊ីន​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​មួយ​ចំនួន ហើយ​ការ​ស្រូប​របស់​ថ្នាំ​ក៏​អាច​ប៉ះពាល់​​ដែរ។

    អត្ថបទពាក់ព័ន្ធ៖វិធី​សង្គ្រោះ​​បឋម ពេល​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត

    លេបថ្នាំHello_គ្រូពេទ្យ

    ៣- ទឹក​ផ្លែឈើ

    ទឹក​ផ្លែឈើ​មួយ​ចំនួន​អាច​ធ្វើឲ្យ​ប៉ះពាល់​ជាមួយ​ថ្នាំ សកម្មភាព​ថ្នាំ​ប្រែប្រួល ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ និង​អាច​បង្កើន​ឲ្យ​មាន​ប្រតិកម្ម​អន្តកម្ម​ថ្នាំ​កើត​ឡើង។ ឧទាហរណ៍ ទឹក​ក្រូច​ថ្លុង​ ​មិន​អាច​ប្រើ​ជាមួយ​ថ្នាំ​លើស​ឈាម ​ប្រភេទ​កាល់ស្យូម Chanel blockers មួយ​ចំនួន (Nifedipin)។

    ៤- ទឹកដោះគោ

    ទឹកដោះគោ ដូច​គ្នា​ទៅ​នឹង​ទឹក​តែ​ដែរ ហើយ​ប្រសិន​បើ​ចង់​ផឹក​ទឹកដោះគោ គួរតែ​ផឹក​មុន ឬ​ក្រោយ​ថ្នាំ ១ ​ម៉ោង។ ក្នុង​ទឹក​ដោះ​គោ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ថ្វីត្បិត​វា​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ទឹក​ដោះ​គោ​បាន​ធ្វើឲ្យ​ប៉ះពាល់​ការ​ស្រូប​ជាតិ​ថ្នាំ។

    ៥- ទឹក​ក្ដៅ ឬ​ត្រជាក់​ខ្លាំង

    ការ​ញ៉ាំ​ថ្នាំ​ជាមួយ ទឹក​ក្ដៅ ឬ​ត្រជាក់​ខ្លាំង អាច​ធ្វើឲ្យ​សារធាតុ​គីមី​របស់​ថ្នាំ​មាន​ការ​ប្រែប្រួល។ វា​អាច​បង្កើន​ហានិភ័យ​នៃ​ផល​រំខាន​របស់​ថ្នាំ ដូចនេះ​គួរ​លេប​ថ្នាំ​ជាមួយ​ទឹក​ស្អាត​ក្នុង​សីតុណ្ហភាព​ធម្មតា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម