backup og meta

បើអ្នកផ្ទះមានជំងឺលើសឈាម ហាមធ្វើរឿងប៉ុន្មានយ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2022

    បើអ្នកផ្ទះមានជំងឺលើសឈាម ហាមធ្វើរឿងប៉ុន្មានយ៉ាងនេះ

    លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ ភាគ​ច្រើន​កើត​លើ​មនុស្ស​ចាស់ៗ ពិសេស​អ្នក​ដែល​ផឹក​ស្រា ជក់​បារី​ជា​ប្រចាំ ឬ​អ្នក​ធាត់ៗ ចូល​ចិត្ត​ញ៉ាំ​ប្រៃ និង​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។

    បញ្ហា​តម្រងនោមនេះ​អាច​សម្លាប់​មនុស្ស​បាន​គ្រប់​វិនាទី បើ​សិន​ជា​ធ្វេស​ប្រហែស​តែ​បន្តិច ដូច្នេះ​ហើយ​បើ​នៅ​ផ្ទះ​មាន​សមាជិក​គ្រួសារ ឬ​ម៉ាក់ប៉ា​មាន​ជំងឺ​លើស​ឈាម យើង​មិន​ត្រូវ​ធ្វើ​រឿង​ប៉ុន្មាន​យ៉ាង​នេះ​ឡើយ។

    កុំ​ធ្វើ​រឿង​ពិបាក​ចិត្ត

    កាល​ណា​ជួប​រឿង​ពិបាក​ចិត្ត ស្ត្រេស ឬ​ខឹង អាច​ឲ្យ​អ្នក​ជំងឺ​លើស​ឈាម​ឡើង​សម្ពាធ​ឈាម​លឿន​បំផុត ដែល​ជាហេតុ​អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន ដូច្នេះ​យើង​មិន​ត្រូវ​បង្ក​រឿង​ស្មុគ​ស្មាញ​ក្នុង​ផ្ទះ​ឡើយ។ ត្រូវ​ចាំ​ថា អ្នក​ជំងឺ​លើស​ឈាម​ត្រូវ​ចៀស​វាង​អារម្មណ៍​តាន​តឹង ស្មុគ​ស្មាញ នោះ​ទើប​មិន​ប៉ះពាល់​ដល់សម្ពាធ​ឈាម។

    អត្ថបទគួរអាន៖

    កុំ​ញ៉ាំ​ប្រៃ

    ញ៉ាំ​ប្រៃ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​លើស​ឈាម អ៊ីចឹង​យើង​ចាំបាច់​ត្រូវ​រក្សា​សម្ពាធ​ឈាម​អ្នក​ជំងឺ​ឲ្យ​មាន​លំនឹង​ដោយ​កំណត់​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ទាប។ បើ​អ្នក​ផ្ទះមាន​អ្នក​កើត​ជំងឺ​លើស​ឈាម យើង​ត្រូវ​បែង​ចែក​របប​អាហារ​ដាច់​ឡែក​ពី​គ្នា ឬ​ញ៉ាំ​អាហារ​​សាប​បន្តិច​ទាំង​អស់​គ្នា​រឹត​តែ​ល្អ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    លើសឈាម

    លេប​ថ្នាំ​ទៀងទាត់ កុំ​ខាន​ឲ្យ​សោះ

    អ្នក​ជំងឺ​លើស​ឈាម​ទោះ​កម្រិត​ណា​ក៏​ដោយ តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ ទោះ​ជា​ជំងឺ​មិន​ធ្វើ​ទុក្ខ​ក៏​ដោយ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ថេរ និង​អាច​គ្រប់​គ្រង​បាន​ល្អ។ កាលណា​អ្នក​ជំងឺ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ចុះ ឯ​ការប្រើ​​ថ្នាំ​លែងសូវ​​មាន​ប្រសិទ្ធភាព ​អាច​​តម្រូវ​​ឲ្យ​​ផ្លាស់​ប្ដូរ​​ថ្នាំ​​ថ្មី​​វិញ។

    ​ករណី​​អ្នក​​ជំងឺ​មាន​​ទាំង​​ជំងឺ​​ទឹក​នោម​​ផ្អែម​ និង​​លើស​​ឈាម​អម​ជាមួយ​គ្នា ការ​​ថែ​ទាំ​​ គឺហ្មត់ចត់ ទាំង​ចំណី​អាហារ ផ្លូវ​ចិត្ត​ និង​​ការ​​ព្យាបាល​​ដោយ​​ថ្នាំ។ ចំពោះ​ចំណី​​អាហារ​​អ្នក​​ជំងឺ​​ទាំង​ពី​រ​​នេះ​រួម​​គ្នា​ គឺ​​គួរ​​តែ​​ចៀស​​វាង​​អាហារ​​ដែល​ផ្អែម​ និង​​ប្រៃ​​ពេក កុំ​​ញ៉ាំ​​​អាហារ​​ដែល​មាន​​ជាតិ​​កាបូអ៊ីដ្រាត​​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​កើន​ឡើង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ចំពោះ​ផ្លូវ​ចិត្ត​​ក៏​​ដូច​គ្នា​ដែរ អ្នក​​ដែល​​មាន​​ជំងឺ​​ទឹក​នោម​ផ្អែម​​ច្រើន​​តែ​​ប្រឈម​​នឹង​​បញ្ហា​​ស្ត្រេស ​និង​​ពិបាក​​ចិត្ត​​ច្រើន ជា​​ការ​ល្អ​​ត្រូវ​​ព្យាយាម​​កុំ​ឲ្យ​អ្នក​ជំងឺ​​មាន​​បញ្ហា​​ផ្លូវ​ចិត្ត​​បន្ថែម​​ទៀត។ រី​ឯ​ការ​​ប្រើ​​ថ្នាំ​វិញ គឺ​​ត្រូវ​​ប្រើ​​តាម​ការ​​ណែនាំ​​របស់​គ្រូពេទ្យ លេប​ឲ្យ​ទៀង​ទាត់​ ​ពុំត្រូវ​រំលង ​ឬ​ភ្លេច​ទេ ដើម្បី​​ចៀស​វាង​​ផល​​វិបាក​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម