backup og meta

មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 13, 2022

    មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង

    ដោយសារ​របបអាហារ​សម្បូរបែប រួមផ្សំ​នឹង​ទម្លាប់​ខ្ជិល​ហាត់ប្រាណ​ទៀតនោះ យុវជន​ភាគច្រើន មិនថា នៅ​អឺរ៉ុប ឬអាស៊ី​ទេ មានរាងកាយ​ធាត់ សម្បូរ​ជាតិខ្លាញ់ ឬកូលេស្ដេរ៉ូល ហើយ​បញ្ហា​នេះ ក៏ធ្វើឲ្យ​ពួកគេ មាន​សម្ពាធឈាម​ខ្ពស់ ឬលើសឈាម​ទាំង​​វ័យ​ក្មេង។

    អ្វីដែល​ដែល​គួរឲ្យព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​នោះ គឺ​យុវជន ដែល​មាន​អាយុ​ពី ១៨-៣៩​ឆ្នាំ មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់ និង​លើសឈាម ប្រឈម​កើត​ជំងឺ​គាំង​បេះដូង ខ្សោយ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​ពួកគេ​ចាស់ទៅ។ នេះបើតាម​លទ្ធផល​ការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិក​ជាច្រើន ក្រោម​ការឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក។

    ការសិក្សានេះ ធ្វើឡើង​លើមនុស្ស ៣៦​ ០៣០​នាក់ និងបាន​តាមដាន​រយៈពេល ១៧​ឆ្នាំ។ ក្រោយការ​តាមដាន លទ្ធផល រកឃើញ​ថា ជំងឺបេះដូង មាន ៤ ៥៧០​ករណី ជំងឺ​ខ្សោយបេះដូង មាន ៥ ១១៩​ករណី និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល មាន ២ ៨៦២​ករណី។

    អ្នកស្រាវជ្រាវ ថា លទ្ធផលនេះ ជាភស្ដុតាង​បន្ថែមទៀត បញ្ជាក់ថា ការកើនឡើង​សម្ពាធឈាម និង​កូលេស្ដេរ៉ូល ពេលនៅ​ជាយុវជន អាច​បង្កគ្រោះថ្នាក់​មែន ហើយ​ការរក្សា​សម្ពាធឈាម និង​កូលេស្ដេរ៉ូល ឲ្យ​នៅក្រោម​ការគ្រប់គ្រង​បាន អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព នៅពេល​អនាគត។ ដើម្បីចៀសវាង​ការកើតមាន​បញ្ហា​លើសឈាម និង​កូលេស្ដេរ៉ូលខ្ពស់ អ្នកស្រាវជ្រាវ ណែនាំ​ឲ្យ​យុវជន​ហាត់ប្រាណ​ឲ្យ​បាន​ទៀតទាត់ ញ៉ាំ​អាហារ​មាន​តុល្យភាព​ចំពោះ​សុខភាព កុំជក់បារី និង​ផឹកគ្រឿងស្រវឹង​តិចតួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម