backup og meta

កត្តាសំខាន់ដែលនាំឲ្យកូនជាទីស្រឡាញ់កើត​ជំងឺ​អូទីស្សឹម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Oct 04, 2019

    កត្តាសំខាន់ដែលនាំឲ្យកូនជាទីស្រឡាញ់កើត​ជំងឺ​អូទីស្សឹម

    វិបត្តិ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​​ដ៏​ធ្ងន់ធ្ងរ​ ឬ​ជំងឺ​អូទីស្សឹម ​អាច​កើត​ជះ​ឥទ្ធិពល​ដល់​គ្រប់គ្នា។ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ជំងឺ​នេះ​​ទេ​ហើយ​កត្តា​ប្រឈម​ក៏​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់​ដែរ។ ប៉ុន្តែ​អាច​មាន​កត្តា​ទាំង​នេះ ដែល​រុញ​ឲ្យ​កូនៗ ជាពិសេស​ក្មេង​តូច កើត​ជំងឺ​នេះ។

    ១-ហ្សែន

    ជំងឺ​អូទីស្សឹម​អាច​កើត​មាន​ក្នុង​អំបូរ​គ្រួសារ​តែ​មួយ​ដែល​កុមារ​អាច​ទទួល​ជំងឺ​នេះ​ពី​ម្ដាយ​ ឬ​ឪពុក​របស់​គេ។ ឧទាហរណ៍​ថា​បើ​មាន​ម្នាក់​ក្នុង​ចំណោម​ឪពុក​ម្ដាយ​មាន​ជំងឺ​នេះ​ហើយ​កូន​គឺ​អាច​មាន​កត្តាប្រឈមក្នុង​ការ​កើត​មាន​ជំងឺ​នេះ​។ ហើយ​បើ​កើត​មាន​ចំពោះបង​ប្អូន​ក៏​អ៊ីចឹង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូន​ភ្លោះ​ក៏​អាច​ជួប​ប្រទះ​ដែរ។

    អ្នក​ជំនាញ​បាន​និយាយ​ថា​ហ្សែន​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​មាន​វិបត្តិ​នេះ ​ប៉ុន្តែ​វា​មាន​សែន​មួយ​ចំនួន​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​តាម​ដាន​ និង​សិក្សា​ពី​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ការ​វិវត្ត​របស់​ជំងឺ​នេះ។

    ក្នុង​ករណី​ខ្លះ​ទៀត​ជំងឺ​អូទីស្សឹម​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​តំណពូជ​នៅ​លើ​ក្រូម៉ូសូម​ X​ ឬ​ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយ​ករណី​ផ្សេង​ទៀត​ការ​ផ្លាស់​ប្ដូរ​របស់​ហ្សែន​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ងាយ ​កើត​ជំងឺ​​​នេះ​ណាស់។

    ហ្សែន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ខួរ​ក្បាល​ និង​ទំនាក់ទំនង​របស់​កោសិកា​ខួរក្បាល​ដែល​អាច​បង្កើន​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​កាន់​តែ​ខ្លាំង។

    ២-ការរំញោច​

    បរិស្ថាន​ ជា​កត្តា​មួយ​ដែល​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ។ ថ្នាំ​សង្កូវ​ដែល​ម្ដាយ​ប្រើ​ក្នុង​ពេល​ព​ពោះ​ក៏​អាច​ជះ​ឥទ្ធិពល​ដែរ។ ឧទាហរណ៍​ថា​ ការ​ក​រោគ​ដោយ​វីរុស​ ការ​ប្រឈម​នឹង​ខ្យល់​ពុល​ និង​ការ​ប្រើ​ថ្នាំ​ thalidomide ឬ​ valproic acid ជាដើម​ដែល​បង្ក​ឲ្យ​កុមារ​មាន​ជំងឺ​អូទីសឹម។

    បញ្ហា​ជីវសាស្ត្រ​ដទៃ​ទៀត ក៏​ជា​ការ​រំញោច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដោយ​មិន​ដឹង​ខ្លួន​ដែរ។ បញ្ហា​សុខភាព​ដទៃ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ​មាន​ដូច​ជា៖

    • ជំងឺ​ Down Syndrome ​​ជា​វិបត្តិ​សេនេទិច​ដែល​ពន្យារ​ការ​លូតលាស់​ សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​ និង​មាន​រូប​រាង​ខុស​ប្រក្រតី​ដូចជា​ច្រមុះ​កំពិត​ ទន់​សាច់​ដុំ​បបូរ​មាត់​ស្ដើង​ ឬ​​ដៃ​ខ្លី​ៗ​ជាដើម​។
    • ជំងឺ​ស្វិត​សាច់​ដុំ៖ គឺ​ជា​ចង្កោម​រោគ​សញ្ញា​នៃ​វិបត្តិ​សេនេទិច​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ទន់​ខ្សោយ​ និង​ខូច​ទម្រង់​សាច់​ដុំ។ ក្នុង​ជំងឺ​នេះ​ហ្សែន​​ដែល​ខូច​​វា​ចូល​រួម​ក្នុង​ការ​បន្ថយ​មុខងារ​របស់​ប្រូតរអ៊ីន​ដែល​ធ្វើ​ខូច​សុខភាព​សាច់​ដុំ។
    • ពិការខួរក្បាល​ ជា​វិបត្តិ​រ៉ាំរ៉ៃ​របស់​ប្រព័ន្ធ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្នុង​ការ​ធ្វើ​ចលនា​ និង​ទប់​លំនឹង។
    • ជំងឺ​ស្កន់​ជ្រូក​ (ប្រកាច់​ច្រើន​ដង​)
    • វិបត្តិ​មេតាបូលីស
    • បញ្ញា​ប្រព័ន្ធ​ភាព​ស៊ាំ។

    ៣-ការយល់ឃើញមិនត្រឹមត្រូវជុំវិញជំងឺអូទីស្សឹម

    មិន​មាន​ថ្នាំ​បង្ការ​ការពារ​ជំងឺ​នេះ​ទេ​ពិសេស​​វ៉ាក់សាំង​កញ្ជ្រឹល អុត​ស្វាយ​ និង​ស្អូច​តែ​ម្ដង​សូម​កុំ​មាន​ការ​យល់​ច្រឡំ។ ការ​ចាក់​វ៉ាក់សាំង​ គឺ​ល្អ​សម្រាប់​ការពារ​កុមារ ​ទោះ​ជា​អាច​មាន​ផល​វិបាក​មួយ​ចំនួន​ក៏​ដោយ​។ ដូច​នេះ​ហើយ​ការ​មិន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ព្រោះ​ខ្លាច​កើត​ជំងឺ​អូទីស្សឹម​គឺ​មិន​ត្រឹម​ត្រូវ​​​ទេ ​ព្រម​ទាំង​ប្រឈម​នឹង​ការ​ក​រោគ​ទៀត​ផង។

    ជំងឺ​អូទីស្សឹម​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ទេ​ហើយ​កត្តា​ដែល​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​កើត​​​ជំងឺ​​​នេះ​មាន​ដូចជា​សេនេទិច បរិស្ថាន​ជាដើម។ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ព័ត៌មាន​ជា​ច្រើន​ទៀត​មុន​កំណត់​រោគ​វិនិច្ឆ័យ​និង​ផ្ដល់​នូវ​ការ​ព្យាបាល​ដ៏​សម​ស្រប។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម