backup og meta

អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 23, 2021

    អ្វី​ទៅ​ជា​មហារីកថ្លើម​រាលដាល?

    តើ​អ្វី​ទៅ​ជា​មហារីក​ថ្លើម​រាល​ដាល?

    មហារីក​ថ្លើម​មាន​២​ប្រភេទ​៖ប្រភេទ​កើត​លើ​ថ្លើម​ផ្ទាល់​និង​ដំណាក់​កាល​រាល​ដាលពី​ប្រភព​ដទៃ។ ភាព​ខុស​គ្នា​របស់​វា​គឺ​មហារីក​ដែល​ទាក់​ទង​នឹង​កោសិកា​ថ្លើម​ដែល​កើត​ក្នុង​ថ្លើម។ប៉ុន្តែ​ពេល​ខ្លះ​មហារីក​ថ្លើម​អាច​រាល​ដាល​មក​ពី​ប្រភព​ដទៃ​ក៏​មានដែរ ​ដែល​មិន​មែន​ចេញ​ពី​សរីរាង្គ​ថ្លើម​ខ្លួន​ឯង​ផ្ទាល់​ដោយ​សារ​វា​បណ្ដាល​មក​ពី​កោសិកា​មហារីក​ចេញ​ពី​ក្នុង​ខ្លួន​យើង​ត្រង់​កន្លែង​ណាមួយ​ដែល​បង្ក​ទៅ​ជា​មហារីក​រាល​ដាល​នេះ​ឡើង។

    មហារីក​ថ្លើម​រាលដាល​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​បណ្ដាល​មក​ពី​សួត,សុដន,ពោះវៀន​ធំ​,លំពែង,ឬ​ក្រពះ​ជាដើម។មហារីក​ឈាម​និង​ក្រពេញ​ទឹក​រងៃ​ដែល​ហៅ​ថា​ Hodgkin’s disease អាច​មាន​ទំនាក់ទំនង​ជាមួយ​ថ្លើម​ដែរ។ហើយ​វា​ក៏​អាច​បណ្ដាល​មក​ពី​មហារីក​ដទៃ​ទៀត​ដូច​ជា​មហារីក​កន្សោម​ពង​លើ​ស្ត្រី​,មហារីក​ស្បូន​និង​ស្បែក​ជាដើម។មហារីក​រាល​ដាល​ទៅ​ថ្លើម​ដោយ​សារ​វា​ជា​កន្លែង​ចម្រោះ​របស់​រាង​កាយ​ហើយ​វា​កើន​ចំនួន​មិន​ឈប់​ឈរ​ពី​កោសិកា​ដើម​ហើយ​ជ្រាត​ចូល​ក្នុង​សរសៃ​ឈាម​។

    ប្រសិន​បើ​ព្យាបាល​ក្នុង​ដំណាក់​កាល​ដំបូង​ទាន់​ពេល​ក៏​ដោយ​ក៏​មហារីក​រាល​ដាល​ទៅ​លើ​ថ្លើម​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ប្រសិន​អ្នក​មាន​ជំងឺ​មហារីក​កន្លែង​ណា​មួយ​ក៏​ដោយ​គួរ​គប្បី​ទៅ​ពិនិត្យ​ស្វែង​រក​ការ​រាល​ដាល​ទៅ​ដល់​ថ្លើម​ឲ្យ​បាន​ទៀង​ទាត់។

    ខ្លាញ់រុំថ្លើម១

    រោគ​សញ្ញា៖

    នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​សូវ​មាន​រោគ​សញ្ញា​ឬ​មិន​មាន​រោគ​សញ្ញា​តែ​ម្ដង​តែ​អាច​មាន​ខ្លះ​ៗ​ដូច​ជា៖

    • ស្រក​ទម្ងន់
    • បាយ​មិន​សូវ​បាន
    • មាន​ក្ដៅ​ខ្លួន​

    តែ​សញ្ញា​ទាំង​នេះ​អាច​ងាយ​ច្រឡំ​ជាមួយ​នឹង​រោគ​ដទៃ​ទៀត។

    ការ​រីក​ទំហំ​និង​ការ​ឡើង​ក្រិន​នៃ​សាច់​ថ្លើម​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​មាន​កើត​មហារីក​ហើយ។នៅ​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួល​ពោះ​ផ្នែក​ខាង​លើ​ស្ដាំ​នៃ​ពោះ។

    វា​អាច​មាន​ការ​ឡើង​ខាន់​លឿង​នៅ​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​។ប៉ុន្តែ​យូរ​ៗ​ទៅ​ឈាន​ដល់​ដំណាក់​កាល​បន្ទាប់​ហើយ​ការ​ឡើង​លឿង​គឺ​ជៀស​មិន​ផុត​ដោយ​សារ​មាន​ការ​ស្ទះ​រន្ធ​ទឹក​ប្រមាត់​ដែល​ចេញ​ពិ​ថ្លើម​ចូល​ទៅ​ក្នុង​ពោះវៀន​តូច។ដោយ​សារ​តែ​ការ​ស្ទះ​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​ការ​ចាល់​ទឹក​ប្រមាត់​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​បង្ក​ទៅ​ជា​ឡើង​លឿង​នៅ​លើ​ស្បែក​និង​ភ្នែក។បន្ទាប់​មក​គឺ​មាន​សញ្ញា​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​ពោះ​។ចុង​ក្រោយ​បំផុត​អ្នក​ជំងឺ​មាន​អាករ​វង្វេង​និង​ងងុយ​គេង​ដែល​បណ្ដាល​មក​ពី​ការ​ពុល​កោសិកា​ខួរ​ក្បាល​,លុះ​ដល់​ថ្លើម​លែង​ដំណើរ​ការ​មុខងារ​ហើយ​គឺ​ត្រូវ​លាង​ឈាម​ជៀស​មិន​ផុត។ហើយ​គេ​ហៅ​ថា​ការ​ពុល​កោសិកា​ខួរ​ក្បាល។

    ជាទូទៅ​សញ្ញា​នៃ​មហារីក​រាល​ដាល​ដល់​ថ្លើម​មាន​ដូចជា៖

  • មិន​សូវ​ឃ្លាន​បាយ
  • ស្រក​ទម្ងន់
  • ទឹក​នោម​ពណ៌​ក្រមៅ
  • ហើម​,ឡើង​លឿង,ឈឺ​ពោះ​ផ្នែក​ខាង​លើ​ខាង​ស្ដាំ​ចង្អោរ,វង្វេង​,បែក​ញើស​និង​ក្ដៅ​ខ្លួន
  • ប្រសិន​បើ​អ្នក​ជំងឺ​មាន​អាការ​ក្អួត​ឈាម​ឬ​ចុះ​ទម្ងន់​គ្មាន​មូលហេតុ,លាមក​ខ្មៅ​,ពិបាក​លេប​អាហារ,គឺ​ត្រូវ​ប្រញាប់​មក​ជួប​អ្នក​ឯក​ទេស​ដើម្បី​ធ្វើ​តេស្ត​មើល​ស្ថាន​ភាព​សាច់​ថ្លើម​ជា​បន្ទាន់​និង​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេល​វេលា។

    រោគ​វិនិច្ឆ័យ

    អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ដឹង​ថា​មិន​ធម្មតា​ដែល​នាំ​ពួក​គាត់​ទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​ពេល​ដែល​មហារីក​មាន​កម្រិត​ធ្ងន់ធ្ងរ​។ក្នុង​ពេល​ពេល​ពិនិត្យ​កាយ​សម្បទា​គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល​កូន​កណ្ដុរ​រាលដាល​ប្រសិន​បើ​សង្ស័យ​ថា​មាន​មហារីក​ថ្លើម​។ការ​ធ្វើ​តេស្ត​មាន​ច្រើន​ប្រភេទ​ដើម្បី​រក​មើល​ជំងឺ​មហារីក​ប្រភេទ​នេះ​ហើយ​មាន​ដូចជា​៖

    • ការ​តេស្ត​មុខងារ​ថ្លើម៖​មាន​ដូចជា​កំណត់​សុច្ចនា​ករ​ក្នុង​ឈាម​,ការ​កើន​ឡើង​អង់ស្ស៊ីម​និង​ប្រូតេអ៊ីន​មួយ​ចំនួន។ហើយ​ការ​ធ្វើ​តេស្ត​សេរ៉ូឡូស្ស៊ី​គឺ​អាច​ដឹង​ពី​ទំនាក់ទំនង​របស់​មហារីក​បាន
    • អេកូ​ថ្លើម
    • ធ្វើ​ស៊ីធី​ស្កេន​ពោះ
    • អឺម​រ៉ាយ
    • ថត​រូប​ភាព​វេជ្ជសាស្ត្រ
    • ធ្វើ​ការ​វះកាត់​តាម​ការ​ស៊ក​បំពង់​

    ទៅ​តាម​ប្រភេទ​របស់​មហារីក​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ការ​ស្វែង​រក​មហារីក​ដែល​ល្អ​គឺ​ការ​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​និង​ដឹង​ពី​សញ្ញា​សង្ស័យ​ឲ្យ​បាន​លឿន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម