backup og meta

ថ្លើម​រឹង​ និង​ក្រិន​ថ្លើម​ខុស​គ្នា​ដូម​ម្ដេច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2021

    ថ្លើម​រឹង​ និង​ក្រិន​ថ្លើម​ខុស​គ្នា​ដូម​ម្ដេច?

    គ្នា​យើង​ធ្លាប់​ឮ​ដែរទេពីរឿង​ថ្លើម​រឹង និង​ក្រិន​ថ្លើម? តើ​បញ្ហា​ថ្លើម​ទាំងពីរ​នេះ​ដូច​គ្នា​ ឬ​ខុស​គ្នា​យ៉ាងណាដែរ?​ ខាង​ក្រោ​មនេះ​ជា​ការ​ពន្យល់​មួយ​ចំនួន​ ដើម្បី​ឲ្យ​គ្នា​យើង​បាន​យល់​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ។​

    ១. ថ្លើម​រឹង

    ថ្លើម​រឹង ​គឺ​បណ្ដាល​មកពី​ការ​កើន​ឡើង​នៃ​ស្នាម​រឹង​នៃ​ជាលិកា​ថ្លើម។ ក្នុង​ពេល​នេះ​ គឺ​មាន​ភាព​ពិបាក​ក្នុង​ចលនការ​នៃ​ការ​ស្ដារ​សាច់​ថ្លើម​ឡើង​វិញ។ នៅ​ពេល​ដែល​សាច់​ថ្លើម​ខូច​ដោយសារ​វីរុស​ ស្រា​ ឬ​ជាតិ​ពុល​ ក៏​ដូចជា​របួស ​​និង​កត្តា​ផ្សេង​ទៀត ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចាប់​ផ្ដើម​សាងសង់​ឡើង​វិញ។ ក្នុង​ពេល​ថ្លើម​ខូច​នេះ​ដែរ​ កោសិកា​ថ្លើម​ដែល​ខូចខាត​បាន​បញ្ចេញ​សារជាតិ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សាច់​ថ្លើម​រឹង។

    ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សាច់​ថ្លើម​រឹង​ មាន​តិច​ណាស់​ដែល​មាន​រោគ​សញ្ញា​ហើយ​មុខងារ​ថ្លើម​គឺ​ធម្មតា។ សាច់​ថ្លើម​រឹង​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ធ្វើ​ឲ្យ​ជាលិកា​ថ្លើម​ឡើង​ក្រិន។

    ជាលិកា​រឹង​ក្រិន​ក្រេស​ទាំង​នេះ​បង្កើន​ចំនួន ​ហើយ​ការ​បន្ត​ការ​ខូចខាត​ថ្លើម​កាន់​តែ​ធ្ងន់​ ទំនាក់​ទំនង​រវាង​ជាលិកា​ក្រិន​ទាំង​នេះ​គឺ​អាច​រាំង​ស្ទះ​ចលនការ​មុខងារ​ផ្សេង​ៗ​របស់​ថ្លើម។ ប្រសិន​បើ​នៅ​តែ​បន្ត​មិន​ព្យាបាល​ នោះ​នឹង​ទៅ​ជា​ក្រិន​ថ្លើម​តែ​ម្ដង​ដែល​សាច់​ថ្លើម​ទាំង​មូល​គឺ​ក្រិន​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​​ក្នុង​ថ្លើម ​និង​ថ្លើម​ចុះ​ខ្សោយ។ ជាទូទៅ​ថ្លើម​ដែល​ល្អ​ គឺ​មាន​សាច់​ទន់​​តែ​ដល់​ពេល​វា​ឡើង​រឹង​ហើយ​សាច់​ថ្លើម​ឡើង​ក្រាស់​ និង​វិវត្ត​ជា​ក្រិន​ដែល​អាច​រឹង​ដូច​ថ្ម​ទៀត​ផង។

    ២. ក្រិន​ថ្លើម

    ក្រិន​ថ្លើម​ជា​ដំណាក់​កាល​បន្ត​ពី​ថ្លើម​រឹង។ សាច់​ថ្លើម​កាន់​តែ​រឹង​ ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ក្រិន​ថ្លើម​កាន់​តែ​ពិបាក​ព្យាបាល។ អ្នក​ខ្លះ​និយាយ​ថា​ក្រិន​ថ្លើម​គឺ​បណ្ដាល​មក​ពី​ការ​ប្រឈម​នឹង​ការ​ប៉ះពាល់​សាច់​ថ្លើម​យូរ​ខែ​យូរ​ឆ្នាំ​នឹង​អ្វី​​មួយ​។

    នៅពេល​ដែល​ថ្លើម​ឡើង​ក្រិន​ហើយ​ សាច់​ថ្លើម​គឺ​រឹង​គ្រប់​ទី​កន្លែង​ដែល​បង្កើត​ជា​តំបន់​តូច​ៗ​ជា​ច្រើន​។ សមត្ថភាព​របស់​ថ្លើម​ដើម្បី​ស្ដារ​ឲ្យ​ប្រសើរ​ឡើង​នោះ​ត្រូវ​បាន​ថយ​ចុះ​ ហើយ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ហើយ​ដែល​ភាព​ក្រិន​ក្រេស​នេះ​ហើយ​​បង្ក​ឲ្យ​ថ្លើម​ឡើង​រឹង​នឹង​ស្វិត​រូបរាង។

    ក្រិន​ថ្លើម

    ៣. ភាព​ខុស​គ្នា​រវាង​ថ្លើម​រឹង ​និង​ក្រិន​ថ្លើម

    ថ្លើម​រឹង​មិន​មែន​ជា​ជំងឺ​នោះ​ទេ​ តែ​វា​ជា​ការ​វិវត្ត​នៃ​ជំងឺ​ ដែល​ការ​វិវត្ត​ទៅ​រក​ជំងឺ ​និង​ជំងឺ​ គឺ​មាន​អត្ថន័យ​ផ្សេង​គ្នា។

    ថ្លើម​រឹង​កើត​ឡើង​មុន​ក្រិន​ថ្លើម​ ហើយ​ថ្លើម​រឹង​ជា​ដំណាក់​កាល​មុន​ឈាន​ចូល​ទៅ​ក្រិន​ថ្លើម​។ មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​បង្ក​ឲ្យ​ទៅ​ជា​ថ្លើម​រឹង។ នៅ​ពេល​ដែល​សាច់​ថ្លើម​រឹង​ហើយ​ថ្លើម​មិន​អាច​បែង​ចែក​មុខងារ​តាម​តំបន់​របស់​វា​បាន​ បន្ទាប់​មក​ភាព​ក្រិន​នឹង​លេច​រូប​រាង​ដែល​ខាន់​ចែក​ដោយ​សន្ទះ។

    ការ​ព្យាបាល​សាច់​ថ្លើម​រឹង ​គឺ​ងាយ​មិន​ដូច​ក្រិន​ថ្លើម​នោះ​ទេ​ដែល​ច្រើន​តែ​ជះ​ឥទ្ធិពល​ដល់​អ្នក​ជំងឺ។ ដូចនេះ​ហើយ​នៅ​ពេល​ដែល​សង្ស័យ​ថា​មាន​សាច់​ថ្លើម​ឡើង​រឹង​ត្រូវ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​រក​មើល​មូលហេតុ​ដែល​បង្ក​នឹង​ព្យាបាល​​ក៏​ដូចជា​រក​វិធី​ការពារ​សាច់​ថ្លើម​ កុំ​ឲ្យ​សាច់​ថ្លើម​វិវត្ត​ទៀត​ទៅ​ជា​ក្រិន ​នាំ​ឲ្យ​​​ពិបាក​ព្យាបាល​។

    តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​សាច់​ថ្លើម​កុំ​ឲ្យ​ឡើង​រឹង​និង​ក្រិន​បាន?

  • នៅ​ពេល​មាន​ជំងឺ​រលាក​សាច់​ថ្លើម​ ឬ​សង្ស័យ​ថា​មាន​រលាក (ហត់ មិន​ឈ្លាន​បាយ ពិបាក​រំលាយ​អាហារ ឈឺ​ចាប់​តំបន់​ថ្លើម) យើង​គួរ​ទៅ​ពិនិត្យ​ និង​រក​មើល​មូលហេតុ​។ ក្នុង​ដំណាក់​កាល​នេះ​គ្រូពេទ្យ​នឹង​រៀប​ចំ​ការ​ព្យាបាល​ ផ្ដល់​ប្រឹក្សា​ពី​របប​អាហារ​និង​របៀប​រស់​នៅ​ឲ្យ​ទាន់​ពេល​វេលា ​និង​សមស្រប។
  • រលាក​ថ្លើម​រ៉ាំរ៉ៃ​ គឺ​ត្រូវ​ធ្វើ​តេស្ត​មុខងារ​ថ្លើម​ដូចជា​ធ្វើ​អេកូ ធ្វើតេស្ត​ឈាម​រក​មើល ​alpha feto-protein(ប្រូតេអ៊ីន​ក្នុង​ថ្លើម​បញ្ចេញ​ពេល​មាន​មហារីក) ដើម្បី​ការពារ​ការ​កើត​ជំងឺ​។ ប្រសិន​បើ​មាន​វត្តមាន​ត្រូវ​ប្រញាប់​ធ្វើ​ការ​ព្យាបាល។
  • មិន​ត្រូវ​ផឹក​ស្រា
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម