backup og meta

ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 12, 2022

    ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?

    គ្នា​យើង​មាន​ឆ្ងល់​អត់ ហេតុ​អី​បាន​ភ្នែក​មនុស្ស​យើង មាន​អ្នក​ខ្លះ​ស្រលៀង​ភ្នែក ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ភ្នែក​កែក​នោះ? អ្នក​មាន​ភ្នែក​ស្រដៀង​អាច​មើល​ឃើញ​ច្បាស់​ទេ? ចុះ​អាច​ព្យាបាល​ជា​អត់?

    ១- មូល​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្រលៀង

    ជំងឺ​ភ្នែក​ស្រលៀង​កើត​ឡើង​ដោយសារ​សាច់ដុំ​ភ្នែក​មិន​ប្រក្រតី ទៅ​ជា​ទាញ​គ្រាប់​ផ្នែក​ម្ខាង​ឲ្យ​ចូល ឬ​ចេញ​ខុស​ទិស ពេល​សម្លឹង​ម្តងៗ​ភ្នែក​មិន​អាច​សម្លឹង​មក​ត្រង់​បាន​ទេ ពេល​ខ្លះ​មើល​ឃើញ​រូបភាព​បែក​ជា​២។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឲ្យ​ដឹង​ថា ជំងឺ​ភ្នែក​ស្រលៀង អាច​កើត​មាន​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ ចំពោះ​មូលហេតុ​វិញ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង​ដូចជា៖

    – ស្រដៀង​​ពី​កំណើត

    – មាន​ជំងឺ​ទាក់ទង​នឹង​ខួរក្បាល ធ្វើ​ឲ្យ​ទាញ​សរសៃភ្នែក

    – មាន​ជំងឺ​ពកក

    – មិន​ព្យាបាល​ភ្នែក​ម្ញ៉ួប (ម្ញ៉ូបបជិត ឬម្ញ៉ូបឆ្ងាយ)

    – ដុះ​សាច់​ក្នុង​បាត​ភ្នែក

    – ខ្សោយ​សាច់​ដុំ​ភ្នែក។

    ២- ការ​ព្យាបាល​ជំងឺ​ភ្នែក​ស្រលៀង

    ជំងឺ​ភ្នែក​ស្រលៀង​មិន​អាច​ព្យាបាល​ឲ្យ​ល្អ ១០០% ដូច​ដើម​នោះ​ទេ ការ​ព្យាបាល​គ្រាន់​តែ​អាច​កាត់​បន្ថយ​កម្រិត​ស្រលៀង​នៃ​ភ្នែក ធ្វើ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់​ជាង​មុន ដោយ​ការ​វះកាត់​បន្ធូរ ឬ​បន្តឹង​សាច់ដុំ​ភ្នែក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម