ការលេងបាល់បោះ ត្រូវការកម្លាំង និងភាពរឹងមាំខ្លាំង។ តាមការសិក្សា ការលេងបាល់បោះ ៣០នាទី រាល់ថ្ងៃ អាចដុតកាឡូរី ពី ២៤០-៣៥០ ដោយវាអាស្រ័យលើទម្ងន់របស់យើង។ ប្រសិនបើវាដុត ២៥០កាឡូរី/ថ្ងៃ នោះមានន័យថា វានឹងជួយសម្រកទម្ងន់ ២៣០ក្រាម/សប្ដាហ៍ ឬ ១គីឡូក្រាម/ខែ។
បាល់បោះ ត្រូវលេងជាក្រុម ហើយបើយើង ចង់ស្រកទម្ងន់ យើងត្រូវលេងដោយប្រជែងយកបាល់ពីកីឡាករផ្សេងទៀត ដើម្បីជួយដុតកាឡូរីក្នុងរាងកាយឲ្យបានកាន់តែច្រើន។ ក្នុងករណីលេងម្នាក់ឯង យើងអាចបោះបញ្ចូលទី បន្ទាប់មក រត់ជុំវិញ បណ្ដើរបាល់ ហើយបោះបញ្ចូលទីម្ដងទៀត។ ពេលលេង យើងត្រូវធ្វើចលនាឲ្យលឿន ព្រោះវាជួយដុតកាឡូរីក្នុងរាងកាយរបស់យើង។
អត្ថបទពាក់ព័ន្ធ៖ កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន
ក្រោយលេងអស់រយៈពេល ៣០នាទីហើយ សម្រាកបន្ដិច ដើម្បីដកដង្ហើម និងឲ្យចង្វាក់បេះដូង ត្រឡប់មកធម្មតាវិញ។ បន្ទាប់មក រត់តិចៗជុំវិញតារាងបាល់ ដើម្បីធ្វើឲ្យចង្វាក់ដង្ហើមវិលមកធម្មតាវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕