backup og meta

យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ

    លោក​ស្រី​វេជ្ជបណ្ឌិត​​​​ឯក​ទេស​ជំងឺ​ទូ​ទៅ​​មក​ពី​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ជា​ការ​ប្រុង​ប្រយ័ត្ន​ថា ការ​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក​ (បត់​ជើង​ធំ) នឹង​បង្ក​ទៅ​ជា​បញ្ហា​ធំ​ ព្រោះ​អាច​បណ្ដាលឲ្យកើត​ជំងឺ​ឫស​ដូង​បាត។

    លោក​ស្រី​វេជ្ជបណ្ឌិត Sarah Jarvis ដែល​ជា​ម្ចាស់​គ្លីនិក​ Patient info នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​​លើក​ឡើង​បែប​នេះ ដោយ​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន Daily Mail ថា អ្វី​ដែល​​អាច​បង្ក​ទៅ​ជា​ជំងឺ​ដូច​ខាង​​លើ​នេះ ព្រោះ​មនុស្ស​សម័យ​នេះ​មាន​​​ទម្លាប់​អង្គុយ​យូរ​ៗ​នៅ​បន្ទប់​ទឹក ពិសេស​ដោយ​សារ​ការ​យក​ទូរសព្ទ​ ឬ​សៀវភៅ​ដែល​គេ​ចូល​ចិត្ត​​​ចូល​ទៅ​ជា​មួយ បាន​បង្ក​ហានិភ័យ​ដល់​ចុង​ព្រោះ​វៀន​ធំ​​ នៅ​ពេល​បន្ទោរបង់។ លោក​ស្រី​វេជ្ជបណ្ឌិត​អង់គ្លេស​រូប​នេះ បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ ចំណាយ​ពេល​ចុច​ទូរសព្ទ​ ឬ​អាន​សៀវភៅ​ ជា​ការ​​កម្សាន្ត​​ជា​ហេតុ​ឲ្យ​យើង​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក ហើយ​ការ​អង្គុយ​យូរ​​ៗ​នេះ ធ្វើ​ឲ្យ​ផ្នែក​ពោះ​របស់​យើង​ដាក់​សម្ពាធ​ខ្លាំង​​ទៅ​លើ សរសៃ​ឈាម​នៃ​ចុង​ពោះ​វៀន​ផ្នែក​ខាង​ក្រោម ធ្វើ​ឲ្យ​វា​ឡើង​ហើម​ប៉ោង។

    ជា​មួយ​​អាការៈ​បែប​នេះ​យូរ​ នឹង​អាច​បង្ក​ឡើង​ទៅ​ជា​ជំងឺ​ឫស​ដូង​បាត​បាន នេះ​បើ​តាម​លោក​​ស្រី​វេជ្ជបណ្ឌិត​​បាន​លើក​ឡើង។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ពី​មុន​ៗ របស់​​ក្រុម​ស្រាវជ្រាវ​ផ្សេងៗ ក៏​បាន​បង្ហាញ​ដូច​ទៅ​នឹង​លោក​ស្រី Sarah ផង​ដែរ។

    ដោយ​សារ​បញ្ហា​ដូច​ខាង​​លើ​នេះ វេជ្ជបណ្ឌិត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​នេះ បាន​ណែ​នាំ​ ជា​ពិសេស​អ្នក​ចូល​ចិត្ត​យក​ទូរសព្ទ​ ទៅ​ចុច ឬ​​ចូល​ចិត្ត​អាន​សៀវភៅ​ពេល​ចូល​បន្ទប់​ទឹក ឲ្យ​កាត់​បន្ថយ​​តាម​ដែល​អាច​ធ្វើ​បាន៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម