backup og meta

ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 26, 2019

    ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ

    ផឹកគ្រឿងស្រវឹងច្រើន ប៉ះពាល់​ដល់​សុខភាព​ខ្លាំង សូម្បីតែ​ភ្លាមៗក្រោយស្រវឹង ក៏វាធ្វើឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន ឬមិន​ស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ រាក អត់ឃ្លានអាហារ អស់កម្លាំង ឈឺខ្លួន និង​អាការៈ​មួយ​ចំនួន​ទៀត។

    អាការៈធ្វើទុក្ខទាំងនេះបណ្ដាល​មកពី​ជាតិ​អាល់កុល និង​ជាតិ​ពុល ដែល​បាន​ចូលទៅ​ក្នុង​ខ្លួន​យើង ដោយ​វា​បង្ក​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ប្រែប្រួល​សរសៃឈាម ប៉ះពាល់​ដល់​អ័រម៉ូន ថ្លើម និង​តម្រងនោម។

    ក្រោយស្រវឹងស្រា គ្មានវិធី​បំបាត់​បញ្ហា​នេះបាន​ភ្លាមៗ​នោះទេ ប៉ុន្ដែ​មាន​វិធី​មួយចំនួន អាច​ជួយ​សម្រួល​ការ​ឈឺខ្លួនប្រាណ ឬបញ្ហា​មិនស្រួល​ខ្លួន​នានា​បាន។ វិធី​ទាំងនោះ មាន​ដូចជា៖

    ១. ផឹកទឹកឲ្យបាន​ច្រើន

    ផឹកទឹកឲ្យ​បាន​ច្រើន គឺសំខាន់​ណាស់ ក្រោយយើង​ស្រវឹងស្រា ដោយសារ​ពេល​យើង​ផឹកស្រា ជាតិ​អាល់កុល បាន​រារាំង​តម្រងនោមមិន​ឲ្យ​ស្រូបយក​ជាតិ​ទឹក ដែល​បណ្ដាល​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​ជាច្រើន​ក្នុង​ខ្លួន។

    ២. ញ៉ាំឲ្យបាន​គ្រប់គ្រាន់

    ក្រោយស្រវឹងស្រា យើង​អាច​មិនសូវ​ឃ្លាន​អាហារ តែ​ការ​ញ៉ាំអាហារ​បាន​គ្រប់គ្រាន់ គឺជា​រឿងល្អបំផុត ព្រោះ​វាជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ និង​ជួយ​បង្ការ​រោគសញ្ញា​ជំងឺ​ក្រពះ-ពោះវៀន។

    ៣. លេបថ្នាំ

    ថ្នាំបំបាត់​ការ​ឈឺចាប់ អាច​ជួយ​សម្រួល​បញ្ហា​ឈឺក្បាល និង​ការ​ឈឺចាប់​ខ្លួន​ប្រាណ​របស់​យើង ក្រោយ​ស្រវឹង។ យើង​ក៏អាច​ចាក់បញ្ចូល​ជាតិ​ទឹក IV Fluid ដើម្បី​បំបាត់​អាការៈ​មិនស្រួល​ខ្លួន​ផងដែរ។

    អាការៈ​ក្រោយ​ស្រវឹង ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​វា​បង្ក​បញ្ហា​សុខភាព​ជាច្រើន ជាពិសេស​សម្រាប់​អ្នក​ពុំសូវ​មាន​សុខភាព​ល្អ។ ការ​រង់ចាំ គឺជា​វិធី​រួម​មួយ ដែល​មនុស្ស​ច្រើន តែងធ្វើ​ក្រោយ​ស្រវឹង ព្រោះ​អាការៈ​ស្រវឹង នឹងបាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង គ្រាន់តែ​ត្រូវការ​ពេល​យូរ​បន្ដិច បើមិន​រក​វិធី​ផ្សេងទៀត ជួយ​សម្រួល​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម