backup og meta

វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 02, 2019

    វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន

    បញ្ហា​ប្រេះកែងជើង ជាធម្មតា មិនបង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​អាចឆ្លង​មេរោគ ប្រសិនបើ​មិន​ព្យាបាល។ គ្រូពេទ្យ អាច​ព្យាបាល​បញ្ហានេះ ដោយ​កោរ ប្រើ​អាស៊ីដ និងថ្ម Pumice ដែល​ចេញ​ពីបន្ទុះ​ភ្នំភ្លើង។ ទោះយ៉ាងណា គ្នាយើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង គ្រាន់តែ​សម្ភារៈ​សាមញ្ញៗ ដែល​អាច​រកបាន​នៅ​ជុំវិញ​ផ្ទះរបស់​យើង។

    ១. ប្រើថ្នាំអាស្ពីរីន

    តែមិនមែន​យក​ថ្នាំ​អាស្ពីរីន មកលេប​ទេ។ យកថ្នាំ​អាស្ពីរីន ៥-៦​បន្ទះ មកដុំ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ម្សៅ ទឹកក្រូច និង​ទឹក។ បន្ទាប់មក យក​វា​ទៅបិទ​លើ​កែងជើង ហើយ​រុំកន្សែង​ក្តៅ និង​គ្រប​ថង់​ប្លាស្ទិក​ពី​លើ។ ១០នាទី​ក្រោយ​មក ដក​ថង់ប្លាស្ទិក និងកន្សែង​ចេញ ហើយ​យក​ថ្ម Pumice មក​កោស​កន្លែង​ប្រេះកែងជើង។

    ២. ត្រាំទឹកតែ

    ទឹកតែក្តៅឧណ្ហៗ ល្អសម្រាប់​សុខភាព​របស់យើង ហើយ​វាក៏ល្អ​សម្រាប់​ស្បែក​របស់​យើង​ផងដែរ។ នៅពេល​យើង​ប្រេះកែងជើង យើង​អាច​ត្រាំទឹកតែក្តៅឧណ្ហៗ ព្រោះវាជួយ​សម្ងួត​ស្បែក​របស់​យើង។

    ៣. ប្រើម្សៅសូដា

    យើងអាច​ប្រើម្សៅសូដា ដើម្បី​លាងជើង​ក៏បាន ឬក៏យក​ម្សៅសូដា លាយ​ជាមួយ​ទឹក ហើយ​ទៅ​លាប​កន្លែង​ប្រេះកែងជើង ឲ្យ​ទៀងទាត់ រហូត​ដល់​ជាសះស្បើយ។

    ៤. ប្រើសំបកផ្លែម្នាស់

    សំបកផ្លែម្នាស់ មាន​អង់ហ្ស៊ីម ដែល​អាច​ជួយបន្ទន់ និង​បំបាត់បញ្ហា​ប្រេះកែងជើង។ យើង​យក​សំបកតូចៗ​របស់​ផ្លែម្នាស់​ស្រស់ ដាក់លើ​កន្លែង​ប្រេះកែងជើង ហើយ​រុំវា​ទុក ១យប់។ យើង​ក៏អាច​ប្រើ​ទឹក​ម្នាស់ ចាក់លើ​កន្លែង​ប្រេះកែងជើង​ផងដែរ នៅពេល​មុន និង​ក្រោយ​រុំ។

    ៥. ប្រើប្រទាលកន្ទុយក្រពើ

    យើងអាច​ប្រើ​ប្រទាលកន្ទុយក្រពើ លាប​លើ​កន្លែង​ប្រេះកែងជើង ហើយ​ប្រើ​បង់រុំ​ពី​លើ។ ការធ្វើដូច្នេះ ធ្វើឲ្យ​កន្លែង​ប្រេះកែងជើង​ទន់ និង​ថយចុះ។

    ៦. ប្រើប្រេងវីតាមីន A និង E

    វីតាមីន អាចជួយ​ព្យាបាល​ស្បែក សូម្បីតែ​ប្រើប្រាស់​ផ្ទាល់​លើស្បែក។ ប្រើម្ជុល ចាក់យក​ប្រេងនៅក្នុង​ថ្នាំ​វីតាមីន A និង E (ប្រភេទ Capsule) ហើយ​ប្រមូល​ប្រេង​ដែល​ចេញពី​ថ្នាំ ទៅ​លាប​កន្លែង​ប្រេះកែងជើង។ យើង​ធ្វើ​ដូច្នេះ មុន​ពេល​ចូល​គេង រហូត​ដល់​ជាសះស្បើយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម