មនុស្សស្រីយើងម្នាក់ៗ មិនដូចគ្នានោះទេ បើនិយាយដល់សញ្ញានៃការមានផ្ទៃពោះ ដែលអ្នកខ្លះអាចមានអាការៈចង្អោរ អស់កម្លាំង នោមញឹក តឹងសុដន់ និងសញ្ញាផ្សេងមួយចំនួនទៀត ខណៈស្រ្តីខ្លះទៀតមិនមានសញ្ញានៃការមានផ្ទៃពោះដំបូងនេះទេ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មនុស្សស្រីយើងម្នាក់ៗ មិនដូចគ្នានោះទេ បើនិយាយដល់សញ្ញានៃការមានផ្ទៃពោះ ដែលអ្នកខ្លះអាចមានអាការៈចង្អោរ អស់កម្លាំង នោមញឹក តឹងសុដន់ និងសញ្ញាផ្សេងមួយចំនួនទៀត ខណៈស្រ្តីខ្លះទៀតមិនមានសញ្ញានៃការមានផ្ទៃពោះដំបូងនេះទេ។
នៅពេលស្រីៗយើងតេស្តដឹងថាមានផ្ទៃពោះ តើដឹងទេថាពេលណានឹងចាប់ផ្ដើមមានការអារៈដូចជាក្អួត ចង្អោរ ហើមពោះ ទល់លាមក ឬអស់កម្លាំង? អ្វីខាងក្រោមនេះ ជាពេលវេលានៃសញ្ញា មានផ្ទៃពោះអាចកើតមាន។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ការកើនឡើងអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូតេស្តូស្តេរ៉ូន ធ្វើឲ្យស្រីៗយើងមានអារម្មណ៍ថាសុដន់ឈឺ ស្រៀវ និងឡើងតឹង នៅពេលចាប់ផ្ដើមមានផ្ទៃពោះ។ រោគសញ្ញា ទាំងនេះភាគច្រើនកើតឡើងមួយ ឬពីរសប្ដាហ៍ បន្ទាប់ពីមានការបង្កកំណើត ឬអាចកើតមានមុនពេលយើងដឹងថាបាត់រដូវទៅទៀត។
ស្រីៗយើងខ្លះអាចមានជួបអាការៈឈឺរមួលក្នុងពោះ ពេលដែលស៊ុតតោងជាប់ទៅនឹងជញ្ជាំងស្បូន។ ស្រីៗយើងខ្លះទៀតអាចសម្គាល់ឃើញមានធ្លាក់ឈាមតិចៗផងដែរ តែនឹងអាចបាត់ទៅវិញក្នុងរយៈពេលមួយថ្ងៃ។ សញ្ញានៃការតោងជាប់ជញ្ជាំងស្បូនរបស់ស៊ុតនេះ ទំនងជាកើតមានចន្លោះពីសប្ដាហ៍ទីប្រាំមួយ ដល់ទី១២ បន្ទាប់ពីមានការបង្កកំណើត។ ស្រីៗខ្លះអាចច្រឡំសញ្ញាទាំងនេះ ថាជាសញ្ញាមុនពេលមករដូវ។
ការកើនឡើងនៃកម្រិតអ័រម៉ូនប្រូតេស្តូស្តេរ៉ូន ដែលរាងកាយបញ្ចេញដើម្បីគាំទ្រដល់ការមានផ្ទៃពោះ អាចធ្វើឲ្យមនុស្សស្រីយើងមានអាការៈអស់កម្លាំង។ ការអស់កម្លាំងនេះ អាចកើតមានឡើងប្រហែលជាមួយសប្ដាហ៍ ក្រោយមានការបង្កកំណើត។ អាការៈនេះ ច្រើនបាត់ទៅវិញនៅត្រីមាសទីពីរ និងអាចលេចឡើងជាថ្មីពេលជិតដល់ថ្ងៃសម្រាល។
ការអស់កម្លាំងអាចជាផ្នែកមួយធ្វើឲ្យមានការរំខានដល់ការមានផ្ទៃពោះ និងធ្វើឲ្យស្រ្តីមានផ្ទៃពោះមានអារម្មណ៍ប្រែប្រួល ហើយអាការៈនេះអាចកើតមាននៅសប្ដាហ៍ទីប្រាំ។ អារម្មណ៍មិននឹងន បែបនេះអាចមានត្រឹមក្នុងត្រីមាសដំបូងនៃការពពោះ។
ពេលខ្លះស្រីៗយើងអាចមានអារម្មណ៍ថាតឹងចង្កេះខោ ដែលនេះមកពីអ័រម៉ូនពពោះ ធ្វើឲ្យយើងហើមពោះ ដែលអាចកើតមានភ្លាមៗបន្ទាប់ពីមានការបង្កកំណើត។ អាការៈហើមពោះពេលមានផ្ទៃពោះដំបូងៗនេះ ស្រីៗខ្លះអាចគិតថាជាសញ្ញាមុនមករដូវ។
អាចមានស្រ្តីរហូតដល់៨៥ភាគរយជួបអាការៈចង្អោរ និងក្អួត ទាក់ទងនឹងការចាញ់កូននេះ។ មិនចង់ញ៉ាំអាហារ និងធុំអាហារខ្លាំង ក៏ជាសញ្ញានៃការចាញ់កូននេះដែរ។ អាការៈចាញ់កូននេះ ច្រើនចាប់ផ្ដើមកើតមាននៅចន្លោះសប្ដាហ៍ទី៦ ដល់សប្ដាហ៍ទៅ៨នៃការមានផ្ទៃពោះ ហើយអាការៈធ្ងន់ធ្ងរខ្លាំងអាចមាននៅសប្ដាហ៍ទី៨ ឬទី៩ និងអាចបញ្ចប់ទៅវិញនៅសប្ដាហ៍ទី១៦។
ក្រោយពីមានការបង្កកំណើតបានបួន ទៅប្រាំមួយសប្ដាហ៍ ស្រីៗខ្លះអាចមានអារម្មណ៍ចង់ទៅបត់ជើងតូចញឹកញាប់ ដែលនេះកើតឡើងដោយសារអ័រម៉ូនពពោះ hCG លូតលាស់ក្នុងស្បូន និងបន្ថែមលំហូរឈាម។ រោគសញ្ញា ទាំងនេះច្រើកើតមាននៅត្រីមាសទីបី។
នៅពេលបរិមាណឈាមកើនឡើង អាចធ្វើឲ្យមានអាការៈឈឺក្បាលពេលពពោះ។ ស្រីៗយើងគួរព្យាយាមញ៉ាំទឹកឲ្យបានច្រើនដើម្បីបន្ធូរអាការៈមួយនេះ។
អ័រម៉ូនពពោះ ពន្យឺតដំណើរការនៃប្រព័ន្ធរំលាយអាហារ នាំឲ្យកើនមានបញ្ហាទល់លាមកនៅខែទីពីរ ដល់ខែទីបីនៃការមានផ្ទៃពោះ។ ដើម្បីដោះស្រាយបញ្ហានេះ ស្រ្តីមានផ្ទៃពោះត្រូវញ៉ាំទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃ និងហាត់ប្រាណជាប្រចាំ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕