តាមការសិក្សាចេញផ្សាយដោយ សាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិកបានឲ្យដឹងថា ការគេងមិនងាយលក់ អាចបណ្តាលមកពីមូលហេតុ រងប៉ះពាល់ផ្ទាល់នូវសារធាតុសំណច្រើន ដែលធ្វើឲ្យមានបញ្ហាដូចនេះ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
តាមការសិក្សាចេញផ្សាយដោយ សាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិកបានឲ្យដឹងថា ការគេងមិនងាយលក់ អាចបណ្តាលមកពីមូលហេតុ រងប៉ះពាល់ផ្ទាល់នូវសារធាតុសំណច្រើន ដែលធ្វើឲ្យមានបញ្ហាដូចនេះ។
លទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យខាងលើ បានធ្វើឡើងដោយការតាមដានលើ អ្នកស្ម័គ្រចិត្តប្រមាណ ៣៩៥នាក់ អស់រយៈពេល២៥ឆ្នាំ ដែលធ្វើឡើងក្រោមគម្រោងមួយក្នុងប្រទេសម៉ិចស៊ីកូ។ ការតាមដាន បានធ្វើឡើងដោយ ការពិនិត្យឈាម ចាប់តាំងពីអ្នកចូលរួមនៅអាយុក្មេងៗ ពោលគឺអាយុពី៩ ដល់១៨ឆ្នាំ។
ការតាមដាន បានរកឃើញថា កម្រិតតេស្តឈាមមានសារធាតុសំណរហូតលើស ២៥% ធ្វើឲ្យរាងកាយ ទទួលទានដំណេក មិនលក់ស្កប់ស្កល់ បើប្រៀបធៀបនឹងអ្នកមានកម្រិតសារធាតុសំណតិចនៅក្នុងឈាម។ បន្ថែមពីនេះ សារធាតុសំណនៅក្នុងឈាមច្រើន ត្រូវក្រុមអ្នកជំនាញសុខភាព ដែលជាអ្នកស្រាវជ្រាវខាងលើ រកឃើញថា នឹងធ្វើឲ្យមនុស្សមានបញ្ហាឈឺក្បាល ពិសេសឧស្សាហ៍ភ្លេចភ្លាំង នឹងបង្កឲ្យសមត្ថភាពវិនិច្ឆ័យសម្រេចរបស់ខួរក្បាលធ្លាក់ចុះទៀតផង។
ការស្រាវជ្រាវដែលបានផ្សាយក្នុងព្រឹត្តិបត្រសុខភាព Clinical Sleep Medicine ក៏បានបញ្ជាក់ដែរថា ក្នុងជីវភាពប្រចាំថ្ងៃ សារធាតុសំណអាចជ្រាបចូលរាងកាយ និងឈាមមនុស្ស ដោយផ្ទាល់ និងដោយប្រយោលដូចជា៖ ការងារដែលធ្វើការនៅក្នុងរោងចក្ររំលាយលោហៈ ដកដង្ហើម ក្នុងបរិយាកាសដែលបំពុលដោយ រោងចក្ររំលាយលោហៈសំណ ការប្រើប្រាស់ថ្នាំលាបមានលាយសារធាតុសំណ ការបំពុលទឹក ដី ខ្យល់ដោយសារធាតុសំណ រួចមនុស្សប្រើប្រាស់ និងបរិភោគមានជាតិសំណ បន្ថែមទៅទៀតនោះ គឺការប្រើប្រាស់ផលិតផលជួយសម្ផស្សដែលមានជាតិសំណនៅក្នុងនោះ ដែលសុទ្ធសឹងជាគុណវិបត្តិដល់សុខភាព។ ដូចនេះ ការណែនាំរបស់អ្នកជំនាញ គឺគប្បីប្រុងប្រយ័ត្ន ចំពោះសារធាតុនេះ ពិសេសក្នុង ចំណីអាហារ និងទឹកបរិភោគ និងបរិយាកាសរស់នៅ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត