backup og meta

រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 28, 2022

    រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់

    មហារីក​សុដន់​ជា​ដ៏​ជំងឺ​កាច​សាហាវ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ។ ខាង​ក្រោម​នេះ​ជា​រឿង​សំខាន់ ៤ យ៉ាង​អំពី ជំងឺ​មហារីក​សុដន់ ណែនាំ​​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

    ១. ជំងឺ​មហារីក​សុដន់​គ្មាន​វ៉ាក់សាំង​ការពារ​ទេ

    មក​ទល់​ពេល​នេះ​ពិភពលោក​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈ​ការ​ទៅ​ថត​សុដន់​​រកមើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ក្លែង​មាន​ដុំ​អី​ប្លែក ហើយ​មិន​ត្រូវ​ជក់​បារី ផឹកស្រា រក្សា​ទម្ងន់​ឲ្យ​មាន​លំនឹង​កុំ​ឲ្យ​ធាត់​ពេក ហាត់​ប្រាណ​ជា​ប្រចាំ។

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ២. ជំងឺ​មហារីក​សុដន់​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​លោក

    មហារីក​សុដន់ គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី និង​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​ពិភព​លោក។ នៅ​កម្ពុជា​ជំងឺ​មហារីក​សុដន់​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់​ពី​ជំងឺ​មហារីក​មាត់​ស្បូន ដែល​បាន​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ។

    ហូរសារធាតុរាវពីចុងសុដន់១

    ៣. ជំងឺ​មហារីក​សុដន់​អាច​ព្យាបាល​ជា

    ត្បិត​តែ​ជា​ជំងឺ​កាច​សាហាវ តែជំងឺ​មហារីក​សុដន់ ប្រសិន​បើ​យើង​ដឹង​ទាន់​ពេល ស្វែង​រក​ការ​ព្យាបាល​នៅ​ដំណាក់កាល​ដំបូងៗ អត្រា​ព្យាបាល​ជា​សះស្បើយ​មាន​ពី ៦០%-៧០%។ដូច្នេះ​ស្រ្តី​គ្រប់​រូប​ត្រូវ​ពិនិត្យ​រក​សញ្ញា​ប្រែប្រួល​នៅ​សុដន់​ដោយ​ខ្លួន​ឯង ក្រែង​មាន​ដុំ​អី​ប្លែក ដើម្បី​អាច​បាន​ដឹង​មុន ឈាន​ទៅ​រក​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា។

    អត្ថបទគួរអាន៖

    ៤. ជំងឺ​មហារីក​សុដន់​អាច​លាប់​ឡើងវិញ

    បច្ចុប្បន្ន ទោះជា​មាន​បច្ចេកវិទ្យា​ទំនើប​ អាច​កាត់​យក​ដុំ​មហារីក​ចេញ​យ៉ាង​ណា​ក៏​ដោយ ​ក៏ ១០​–២០%  ​អាច​លាប់​ឡើង​វិញ​បាន ដោយសារ​តែ​ពេល​កាត់​អាច​សល់​កោសិកា​ខ្លះ​ ហើយ​កោសិកា​នោះ​នឹង​វិវត្ត​ជា​កោសិកា​មហារីក​វិញ​បាន។ ហេតុនេះ​ តាមដាន​ក្រោយ​ធ្វើការ​វះកាត់ គឺ​ចាំបាច់​ណាស់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម