ដូចបញ្ជាក់ខាងលើ ក្រុមវេជ្ជបណ្ឌិតពុំទាន់អាចកំណត់ច្បាស់លាស់ពីមូលហេតុបង្កជំងឺទឹកនោមផ្អែម ប្រភេទ ១ នៅឡើយទេ។ សម្រាប់ការបកស្រាយមួយចំនួន ជំងឺនេះបណ្ដាលមកពីប្រព័ន្ធការពាររាងកាយ វាយប្រហារ និងបំផ្លាញកោសិកាផលិតអាំងស៊ុយលីន នៅក្នុងលំពែង។ សេណេទិក ក៏ជាផ្នែកមួយនៃការបង្កជំងឺនេះផងដែរ។
ចំណែកជំងឺទឹកនោមផ្អែម ប្រភេទ ២ កើតឡើងដោយសារកត្តាសេណេទិក និងរបៀបរបបរស់នៅ។ លើសទម្ងន់ និងជំងឺធាត់ មិនមានសកម្មភាពរាងកាយ ជាមូលហេតុចម្បងនាំឲ្យកើតជំងឺនេះ ជាពិសេសខ្លាញ់ក្បាលពោះ ធ្វើឲ្យកោសិការបស់យើង ប្រឆាំងនឹងមុខងាររបស់អាំងស៊ុយលីន។ ជំងឺនេះ ក៏ឆ្លងតាមរយៈសេណេទិករបស់ប្រវត្តិសមាជិកគ្រួសារផងដែរ។
រីឯជំងឺទឹកនោមផ្អែមពេលពពោះ បណ្ដាលមកពីបម្រែបម្រួលអ័រម៉ូន អំឡុងពេលពពោះ។ សុកផលិតអ័រម៉ូន ដែលធ្វើឲ្យកោសិកាស្ត្រីពពោះ កាន់តែខ្សោយក្នុងការទទួលឥទ្ធិពលរបស់អាំងស៊ុយលីន ហើយបណ្ដាលឲ្យជាតិស្ករកើនឡើង អំឡុងពេលពពោះ។ សម្រាប់ស្ត្រីលើសទម្ងន់ នៅពេលពពោះ ឬឡើងទម្ងន់ខ្លាំងពេលពពោះ ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមពេលពពោះ។