backup og meta

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 19, 2021

    មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

    ជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងខ្ពស់។ ជាធម្មតា អ័រម៉ូន​អាំងស៊ុយលីន បាន​ចល័ត​ជាតិស្ករ​ពី​ឈាម ទៅក្នុង​កោសិកា ដើម្បី​រក្សា និង​ប្រើ​សម្រាប់ជា​ថាមពល។ តែនៅពេល​យើង​កើត​ជំងឺទឹកនោមផ្អែម រាងកាយ​របស់​យើង មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​នោះទេ។

    ១. ប្រភេទ​ជំងឺ​ទឹកនោមផ្អែម

  • ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទ​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដោយ​ប្រព័ន្ធ​ការពារ បំផ្លាញ​កោសិកា​ក្នុង​លំពែង (កោសិកាបេតា)  ដែល​ជាកន្លែង​បង្កើត​អាំងស៊ុយលីន។ ចំណែក​មូលហេតុ​នៃ​ការបំផ្លាញ​កោសិកា​នេះ ពុំទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះទេ។ ជំងឺ​ប្រភេទនេះ កើតមាន​ប្រមាណ ១០% ប៉ុណ្ណោះ។
  • ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំងស៊ុយលីន ហើយ​កំរិតជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុងឈាម។
  • ជំងឺ​ទឹកនោមផ្អែមពេល​ពពោះ (Gestational diabetes) ជាការ​កើនឡើង​ជាតិស្ករខ្ពស់​ក្នុងឈាម អំឡុងពេល​ពពោះ ដោយ​នេះបណ្ដាល​មកពី​ការ​រាំងខ្ទប់​អ័រម៉ូន​អាំងស៊ុយលីន ដែល​ផលិត​ដោយ​សុក។
  • បម្រុង​ទឹកនោមផ្អែម (Prediabetes) កើតឡើង​នៅពេល​ជាតិស្ករ​កើនឡើង​ខ្ពស់​ជាងធម្មតា តែ​វាមិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា ជំងឺ​ជំងឺទឹកនោមផ្អែម ប្រភេទ ២។
  • តេស្តជាតិស្ករ

    អត្ថបទពាក់ព័ន្ធ៖

    ដូចបញ្ជាក់​ខាងលើ ក្រុម​វេជ្ជបណ្ឌិត​ពុំទាន់​អាច​កំណត់​ច្បាស់​លាស់ពី​មូលហេតុ​បង្ក​ជំងឺទឹកនោមផ្អែម ប្រភេទ ១ នៅឡើយទេ។ សម្រាប់​ការបកស្រាយ​មួយចំនួន ជំងឺនេះ​បណ្ដាល​មកពី​ប្រព័ន្ធ​ការពាររាងកាយ ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ផលិត​អាំងស៊ុយលីន នៅ​ក្នុង​លំពែង។ សេណេទិក ក៏ជាផ្នែក​មួយ​នៃ​ការបង្ក​ជំងឺ​នេះ​ផងដែរ។

    ចំណែក​ជំងឺទឹកនោមផ្អែម ប្រភេទ ២ កើតឡើង​ដោយសារ​កត្តា​សេណេទិក និង​របៀបរបប​រស់នៅ។ លើសទម្ងន់ និង​ជំងឺធាត់ មិនមានសកម្មភាពរាងកាយ ជាមូលហេតុ​ចម្បង​នាំឲ្យ​កើត​ជំងឺ​នេះ ជាពិសេសខ្លាញ់​ក្បាលពោះ ធ្វើឲ្យ​កោសិការបស់យើង ​ប្រឆាំង​នឹង​មុខងារ​របស់​អាំងស៊ុយលីន​។ ជំងឺនេះ ក៏ឆ្លងតាម​រយៈសេណេទិក​របស់ប្រវត្តិ​សមាជិក​គ្រួសារ​ផងដែរ។

    រីឯ​ជំងឺទឹកនោមផ្អែម​ពេលពពោះ បណ្ដាលមក​ពីបម្រែបម្រួល​អ័រម៉ូន អំឡុងពេល​ពពោះ។ សុក​ផលិត​អ័រម៉ូន ដែល​ធ្វើឲ្យ​កោសិកា​ស្ត្រីពពោះ កាន់តែ​ខ្សោយ​ក្នុងការ​ទទួល​ឥទ្ធិពល​របស់​អាំងស៊ុយលីន ហើយ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង អំឡុងពេល​ពពោះ។ សម្រាប់​ស្ត្រី​លើសទម្ងន់ នៅពេល​ពពោះ ឬឡើង​ទម្ងន់ខ្លាំង​ពេល​ពពោះ ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម