backup og meta

រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 08, 2019

    រឿងតូចអាចក្លាយជាធំ! បើ​ត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន

    រាងកាយ​​យើងធ្វើឲ្យយើង​កណ្ដាស់ ពេល​មាន​របស់​អ្វីនៅ​ក្នុង​ច្រមុះ រួមមានបាក់តេរី ធូលី កម្ទេចកម្ទី ឬ​ផ្សែងបារីជាដើម ដែល​ធ្វើឲ្យ​ច្រមុះ​របស់​យើង រមាស់ ឬ​មិនស្រួល ហើយ​បន្ទាប់មក យើង​នឹង​កណ្ដាស់។ ពេល​​កណ្ដាស់ រាងកាយ​​យើងបង្កើតសម្ពាធ​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​ ចាប់ពី​ច្រមុះរហូត​បំពង់ក និង​ក្នុង​សួត។ បើសិន​យើង​ទប់ វានឹង​បង្កើន​សម្ពាធ​ក្នុង​ប្រព័ន្ធ​ដង្ហើមពី ៥-២៤​ ដងនៃ​ការ​កណ្ដាស់​តាម​ធម្មតា។ អ្នកជំនាញ​ថា ការទប់​សម្ពាធ​កណ្ដាល់​នេះ អាច​បណ្ដាល​ឲ្យ​របួស។

    ១. រហែក​ក្រដាស​ត្រចៀក

    នៅពេល​សម្ពាធខ្លាំងកកើតនៅ​ក្នុងប្រព័ន្ធ​ដង្ហើម វានឹងបញ្ចេញ​ខ្លះទៅក្នុង​ត្រចៀក មុន​យើង​កណ្ដាស់។ អ្នកជំនាញ​ថា នៅពេល​យើង​កណ្ដាស់ សម្ពាធខ្យល់​នេះអាច​បណ្ដាល​ឲ្យ​ក្រដាស​ត្រចៀក​រហែក តែ​របួស​នេះអាច​ជាសះស្បើយ​វិញ​ដោយ​ខ្លួនឯងក្នុង​រយៈពេល ២-៣​សប្ដាហ៍។

    ២. ឆ្លងមេរោគចូលក្នុងត្រចៀក

    កណ្ដាស់ជួយសម្អាត​អ្វីៗដែល​មាន​នៅក្នុង​ច្រមុះ រួមម​ទាំងបាក់តេរី​ផងដែរ។ តែពេល​កណ្ដាល់ ខ្យល់តែ​ងចូលទៅ​ក្នុង​ត្រចៀក អាច​នាំ​បាក់តេរី ឬ​មេរោគ​ទៅ​ជាមួយ​ផងដែរ ដោយ​បណ្ដាល​ឲ្យ​ត្រចៀកផ្នែកកណ្តាល (Middle Ear) ឆ្លងមេរោគ។ ការឆ្លងមេរោគ​ដូច្នេះ បណ្ដាល​ឲ្យឈឺចាប់​ខ្លាំង។

    ៣. ខូចសរសៃឈាម​ក្នុង​ច្រមុះ ក្រដាសត្រចៀក និង​ភ្នែក

    នេះជាករណី​កម្រ តែអ្នកវិទ្យាសាស្រ្តថា ការទប់​កណ្ដាស់ ពិតជា​អាច​បណ្ដាល​ឲ្យ​ខូចសរសៃឈាមនៅ​ក្នុង​ច្រមុះ ក្រដាស​ត្រចៀក និង​ភ្នែក។ សម្ពាធ​ខ្លាំងដែល​បណ្ដាល​មកពី​កណ្ដាស់ អាច​បណ្ដាល​ឲ្យ​សរសៃឈាមនៅ​ក្នុង​ផ្លូវដង្ហើម ច្របាច់ និង​ផ្ទុះ។

    ៤. របួស​សន្ទះទ្រូង (Diaphragm Injury)

    សន្ទះទ្រូង ជា​ផ្នែក​នៃសាច់ដុំ​ទ្រូងនៅ​លើផ្ទៃពោះ។ ចំណែក​ករណី​របួស​សន្ទះ​ទ្រូង ដោយសារ​ទប់​កណ្ដាស់ ក៏កម្រ​នឹង​កើតឡើង​ផងដែរ តែ​អ្នកវិទ្យាសាស្ត្រពិនិត្យ​ឃើញ​ករណី​ខ្យល់​ដែល​មាន​សម្ពាធ​ខ្លាំង ជាប់​នៅ​សន្ទះទ្រូងដែល​បណ្ដាល​ឲ្យ​ខូចសួត។ សម្រាប់​ករណីនេះ គឺ​ធ្ងនធ្ងរ់ ដែល​ចាំបាច់​ត្រូវទៅ​ព្យាបាល​ភ្លាមៗ។

    អត្ថបទពាក់ព័ន្ធ៖

    ៥. ជំងឺ​រីកប៉ោងសរសៃឈាម (Aneurysm)

    តាម​អ្នកជំនាញ សម្ពាធដែល​បណ្ដាល​មកពី​ការ​ទប់កណ្ដាស់ អាច​បណ្ដាល​ឲ្យ​រហែក​សរសៃឈាមដែលប៉ោង។ នេះជារបួស​គំរាម​ដល់​អាយុជីវិតដែល​អាច​ហូរឈាម​ក្នុង​លលាដ៍ជុំវិញ​ខួរក្បាល។

    ៦. បាក់ឆ្អឹងជំនីរ

    ករណីនេះ អាច​កើតឡើង​ចំពោះ​មនុស្ស​ចាស់ នៅពេល​កណ្ដាស់។ ប៉ុន្ដែ​ការទប់​កណ្ដាស់ ក៏អាច​បង្ក​ឲ្យ​បាក់ឆ្អឹងជំនីរបាន​ដែរ ដោយ​វាបណ្ដាល​មកពី​សម្ពាធខ្យល់​ខ្លាំងដែល​បុក​ទៅកាន់​សួត។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម