backup og meta

ធ្លាប់ឆ្ងល់អត់? ម៉េចបានទឹកភ្នែកមាន​ជាតិប្រៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 17, 2022

    ធ្លាប់ឆ្ងល់អត់? ម៉េចបានទឹកភ្នែកមាន​ជាតិប្រៃ?

    គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ?

    តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។

    ១. ទឹកភ្នែកកើតចេញពីណា?

    ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។

    ទឹកភ្នែក

    ២. ប្រភេទ​ទឹកភ្នែក

    ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖

    • ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។
    • ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង ខ្យល់ ឬធូលី។ ទឹកភ្នែក​ប្រភេទ​នេះ ក៏ផលិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​សារធាតុ Syn-propanethial-S-oxide ដែល​ចេញពី​ការ​ចិត​ខ្ទឹមបារាំង​ផងដែរ។
    • ទឹកភ្នែក Emotional Tears ផលិតឡើង ឆ្លើយតប​នឹង​ការឈឺចាប់ ទាំង​ការ​ឈឺចាប់​រាងកាយ និង​ចិត្ត រួមជាមួយ​អារម្មណ៍​ពិបាក​ចិត្ត ខ្លាច រំភើប​ខ្លាំង​ផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម