backup og meta

ថ្នាំផ្សះ ដាច់ខាត កុំប្រើដោយចិត្តឯង គ្មានវេជ្ជបញ្ជា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2019

    ថ្នាំផ្សះ ដាច់ខាត កុំប្រើដោយចិត្តឯង គ្មានវេជ្ជបញ្ជា

    ​ថ្នាំអង់​ទីប៊ីយ្យូទិក ឬ​ថ្នាំ​ផ្សះ​ជា​ឱសថ​ប្រឆាំង​មេរោគ មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្លាប់​បាក់តេរី​ប៉ុណ្ណោះ ថ្នាំ​ប្រភេទ​នេះ​ប្រើ​មិន​ត្រឹម​ត្រូវ ឬ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​វិញ។

    ឱសថការី គឹម កាណែល ថា ​ករណី​ដែល​មាន​ជំងឺ​បង្ក​ដោយ​វីរុស ការ​ប្រើ​ថ្នាំ​ផ្សះ យក​មក​ព្យាបាល​មិន​ជា​នោះ​​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដាច់​ខាត​កុំ​ទិញ​ថ្នាំ​ផ្សះ​មក​លេប​ដោយ​ចិត្ត​ឯង ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា។

    ឧទាហរណ៍ ប្រភេទថ្នាំផ្សះ មានដូចជា អាម៉ុកស៊ិកស៊ីលលីន (Amoxicilline) ប៉េនីស៊ីលលីន (Penicillin) មេត្រូនីតាស៊ូល (Metronidazole) និង​អំពីនីស៊ីលលីន (Ampinicillin) ជាដើម។

    ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើថ្នាំផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា៖

    – ធ្វើឲ្យ​មេរោគ​ស៊ាំ​ថ្នាំ

    – ការប្រើ​ថ្នាំផ្សះ​លើកក្រោយមិនមានប្រសិទ្ធភាព

    – ការ​ព្យាបាល​ជំងឺ​ប្រើ​ពេល​យូរ​ទម្រាំ​ជា

    – ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ

    – ប៉ះពាល់​ដល់​មុខងារ​ថ្លើម តម្រង​នោម ខួរឆ្អឹង

    – អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​សង្កេតឃើញ មាន​ឱសថ​ស្ថាន ឱសថ​ស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ដល់​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា។ កាល​ពី​ដើម​ខែតុលា កន្លង​ទៅ​នេះ ក្រសួងសុខាភិបាល បាន​ប្រកាសឲ្យ​ម្ចាស់​ឱសថ​ស្ថាន​បញ្ឈប់​ការ​លក់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។

    ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជា​មុន ទើប​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន ហើយ​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ទោះ​បី​ជំងឺ​បាន​ធូរ​ស្បើយ​ក៏​ដោយ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម