មនុស្សមួយចំនួនធំពេលមានអាការៈងងុយដេក អស់កម្លាំងពេលកំពុងធ្វើការ ឬជាប់បើកបរផ្លូវឆ្ងាយ ហើយគ្មានពេលសម្រាក បានជ្រើសរើសយកវិធីផឹកភេសជ្ជៈប៉ូវកម្លាំងផ្សេងៗជំនួសវិញ។ ការផឹកភេសជ្ជៈប្រភេទនេះច្រើនមិនល្អចំពោះសុខភាពឡើយ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។