backup og meta

ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ

    គ្រួសារ​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន សម្រាប់​​មនុស្ស​គ្រប់​គ្នា ដែល​ជា​សហគមន៍​មួយ ជួយ​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាព​កក់​ក្តៅ និង​ជិត​ស្និទ្ធ។ ជា​មួយ​គ្នា​នេះ ការ​ចេះ​បង្កើត​បរិយាកាស​រីក​រាយ និង​អានុស្សាវរីយ៍​ល្អ​ៗ នៅ​ក្នុង​គ្រួសារ​ជា​រឿង​មួយ​ ដែល​​ស្ថិត​ក្នុង​បំណង​ប្រាថ្នា​គ្រប់​គ្នា​ផង​ដែរ។ តាម​រយៈ​សកម្មភាព​សាមញ្ញ​ៗ​មួយ​ចំនួន អាច​រួម​ចំណែក​បង្កើត​បរិយាកាស​រីក​រាយ និង​​សម្ព័ន្ធភាព​គ្រួសារ​ឱ្យ​រឹង​មាំ​​បាន​ដូច​ជា​៖

    ១. ចម្អិន​ម្ហូប​​ញ៉ាំ​រួម​គ្នា

    ប្រាកដ​ណាស់​ចម្អិន​អាហារ​រួម​គ្នា នឹង​បង្កើតពេល​វេលា បូក​រួម​ទាំង​​អានុស្សាវរីយ៍​ចង​ចាំ​​ជា​មួយ​គ្នា​ច្រើន តាំង​ពី​ការ​ចំណាយ​ពេល​ទៅ​ទិញ​ម្ហូប និង​រៀប​ចំ​ចម្អិន។ លើស​ពី​នោះ ការ​​​រៀប​ចំ​ចម្អិន​ម្ហូប​អាហារ​ដើម្បី​ញ៉ាំ​ជុំ​គ្នា នឹង​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​អាហារ​សម្រាប់​សមាជិក​គ្រួសារ​ទាំង​អស់ ដែល​គ្រប់​គ្នា​​បាន​ទាំង​សុខភាព​​ល្អ និង​ទទួល​បាន​អារម្មណ៍​​កក់​ក្តៅ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​រីក​រាយ។

    ២. រៀប​ចំ​ដំណើរ​កម្សាន្ត​រួម​គ្នា

    ការ​រៀប​ចំ​ទៅ​​ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​មួយ​សមាជិក​គ្រួសារ​ ជួយ​​​​បង្កើន​សាមគ្គី​ភាព​ក្នុង​គ្រួសារ ដោយ​ការ​ចូល​រួម​​របស់​​សមាជិក​​​គ្រួសារ រាប់​ទាំង​ក្មេង​ៗ​ផង ប្រាប់​អំពី​ទី​​ដៅ​ដើរ​លេង​ដែល​ត្រូវ​ទៅ។ មិន​តែ​ប៉ុណ្ណោះ​ ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ មិន​ត្រឹម​​បង្កើត​តែ​​បទ​ពិសោធ​​រីក​រាយ​ដល់​សមាជិកគ្រួសារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​នឹង​ផ្តល់​ឱ្យ​សមាជិកចេះ​ឱ្យ​តម្លៃ​លើ ការ​យោគ​យល់ និង​ឯកភាព​គ្នា ក្នុង​ការ​សម្រេច​ចិត្ត​​រួម​គ្នា។

    ៣. គោរព​ពេល​វេលា​ឯក​ជន​គ្នាទៅវិញទៅ​មក​

    ការ​គោរព​​ពេល​វេលា​ឯក​ជន​របស់​សមាជិក​គ្រួសារ គឺ​ជា​គុណ​តម្លៃ​មួយ ដែល​ចូល​រួម​ចំណែក​បង្កើត​​ការ​គោរព​គ្នា និង​ការ​ឱ្យ​តម្លៃ​គ្រប់​សមាជិក ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​គ្រួសារ​រឹង​មាំ។ ពេល​វេលា​ឯក​ជន​សំដៅលើ ពេល​ដែល​សមាជិក​ណា​ម្នាក់ ត្រូវ​ការ​ពេល​​គិត​ពិចារណារ ដោះ​ស្រាយ​បញ្ហា ឬ​​សម្រួល​អារម្មណ៍​​នៅ​ពេល​ពិបាក​ចិត្ត ឬ​ខឹង​ជា​ដើម។

    ៤. មាន​ពេល​ស្តាប់សមាជិក​គ្រួសារ​

    ​​​​​​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ជា​​​ឥរិយាបថ​​​ល្អ​មួយ​ជួយ​ឱ្យ​សមាជិក​គ្រួសារ​​មាន​ភាព​ជិត​ស្និទ្ធ​ និង​ទទួល​បាន​អារម្មណ៍​​កក់​ក្តៅ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ ពិសេស​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ជួយ​ឱ្យ​សមាជិក​​​គ្រួ​សារ​ឆាប់​យល់​ពី​បំណង​​គ្នា ទៅ​វិញ​ទៅ​មក ដែល​​ផ្លូវ​ជួយ​ឱ្យ​គ្រួសារ​មាន​សុភមង្គល។

    អត្ថបទ​ពាក់ព័ន្ធ​៖

    ៥. ជួយ​បង្កើត​ទម្លាប់​សុខភាព​​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

    អារម្មណ៍​ជិត​ស្និទ្ធ​ និង​កក់​ក្តៅ​នឹង​កើត​មាន​ឡើង​ច្រើន នៅ​ពេល​សមាជិក​គ្រួសារ​​ជួយ​រំលឹក​ពី​សកម្មភាព​ជា​ទម្លាប់​ល្អ​សម្រាប់​សុខភាព។ មិន​ថា ការ​រំឭក​ក្មេង​ៗ​ឱ្យ​​ដុស​ធ្មេញ​​មុន​ចូល​គេង ការ​​ជូន​ចាស់​ៗ​ទៅ​ពិនិត្យ​សុខភាព ជា​​កាយ​វិការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​គ្រួសារ ដែល​បង្កើត​​ការ​ចង​ចាំ​ល្អ​ៗ និង​សុភមង្គល​មិន​អាច​បំភ្លេច​បាន​ ទៅ​ដល់​គ្រប់​សមាជិក​គ្រួសារ៕ ​

    អត្ថបទ​ពាក់ព័ន្ធ​៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម