អ្នកមានបញ្ហាឈឺក្បាលប្រកាំងមួយចំនួន អាចនឹងវិវត្ដទៅរកការពិការផ្នែកម្ខាងណាមួយនៃដងខ្លួនមួយរយៈ។ គេចាត់ទុកប្រភេទឈឺក្បាលប្រកាំងមួយនេះជា ការឈឺក្បាលប្រកាំងមួយផ្សេង ដែលរោគសញ្ញានៃការពិការនេះ ភាគច្រើនមានដូចជាការពិការក្នុងការនិយាយស្ដី និងវង្វេងវង្វាន់។ វាគួរឲ្យខ្លាច ដោយសាររោគសញ្ញារបស់វាមានសភាពដូចគ្នាជាមួយជំងឺដាច់សរសៃឈាខួរក្បាលដែរ។ ហើយការពិការនេះ អាចមានរយៈពេលចន្លោះពីប៉ុន្មានម៉ោង រហូតដល់ប៉ុន្មានថ្ងៃ ដែលរោគសញ្ញាមានរយៈពេលខ្លីជាងគេ ភាគច្រើនវានឹងបាត់ទៅវិញក្នុងរយៈពេល ២៤ម៉ោង។
ឈឺក្បាលប្រកាំងមិនបាត់ទៅវិញ (Status Migrainosus)
ការឈឺកបាលប្រកាំងប្រភេទនេះ ជាផលវិបាកមួយកម្រកើតឡើង តែវាមានការឈឺចាប់ខ្លាំងពេលដែលវាកើតមាន។ ការឈឺក្បាលប្រកាំងមាន aura មកជាមួយអាចមានរយៈពេលរហូតដល់ ៧២ម៉ោង ហើយមានពេលខ្លះអ្នកជំងឺត្រូវចូលសម្រាកគេងពេទ្យ ដោយសារតែការឈឺចាប់ពិបាកទ្រាំពេក។
ហូរឈាមក្នុងខួរក្បាលទាក់ទងជាមួយឈឺក្បាលប្រកាំង (Migrainous Infarction)
ផលវិបាកមួយនេះ គឺដាច់សរសៃឈាមខួរក្បាលពាក់ព័ន្ធជាមួយការឈឺក្បាលប្រកាំង។ ក្នុងករណីភាគច្រើន គឺកើតលើការឈឺក្បាលប្រកាំងមាន aura មកជាមួយ និងមានរយៈពេលចាប់ពីមួយម៉ោងឡើងទៅ។ ហើយអារម្មណ៍ aura អាចនៅបន្តមានទោះបីជាការឈឺក្បាលបាត់ទៅវិញហើយក្ដី។ ម្យ៉ាងបើអារម្មណ៍មួយនេះកើតឡើងក្នុងរយៈពេលយូរ នោះអ្នកជំងឺអាចប្រឈមជាមួយការហូរឈាមផ្នែកខាងក្នុងរបស់ខួរក្បាលហើយ។
ឈឺក្បាលប្រកាំងមានរយៈពេលយូរមិនមានទាក់ទងជាមួយការហូរឈាមក្នុងខួរក្បាល (Lasting Migraine Without Infarction)
វាមានលក្ខណៈស្រដៀងគ្នានឹងការហូរឈាមក្នុងខួរក្បាលបណ្ដាលមកពីឈឺក្បាលប្រកាំងដែរ តែខុសគ្នាត្រង់វាមិនមានការហូរឈាមក្នុងខួរក្បាលចូលរួមទេ តែអារម្មណ៍រំខានអាចមានរយៈពេលប៉ុន្មានសប្ដាហ៍រហូតដល់ការឈឺក្បាលប្រកាំងបាត់ទៅវិញ។
Migralepsy
ការឈឺក្បាលប្រកាំងប្រភេទមួយនេះ គឺបណ្ដាលឲ្យមានការប្រកាច់ ដែលវាភ្ញោចឲ្យកើតឡើងបន្ទាប់ពីឈឺក្បាលប្រកាំង ដែលវាជាអ្នកភ្ញោចឲ្យមានការឈឺក្បាលកើតឡើង។ ភាគច្រើនវាកើតឡើងក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីមានការឈឺក្បាលប្រកាំង។ ប៉ុន្តែផលវិបាកមួយនេះ គឺជាករណីកម្រមួយ។
Migrainous Stroke
ដាច់សរសៃឈាមក្នុងខួរក្បាលជាទូទៅកើតឡើងនៅពេល ឈាមរត់ទៅក្នុងខួរក្បាលត្រូវបានកាត់ផ្ដាច់ ឬមានអ្វីមករាំងស្ទះ។ វាអាចបណ្ដាលមកពីស្ទះសរសៃឈាម មានដុំកក ដូចជាដុំខ្លាញ់ក្នុងសរសៃឈាម។ ប៉ុន្តែទំនាក់ទំនងរវាងការឈឺក្បាលប្រកាំង ជាមួយការដាច់សរសៃឈាមក្នុងខួរក្បាល គឺគេមិនទាន់មានការសិក្សាឲ្យបានច្បាស់លាស់នៅឡើយទេ ហើយភាគច្រើនមានពាក់ព័ន្ធជាមួយការឈឺក្បាលប្រកាំងដែលមាន aura មកជាមួយ។ ប៉ុន្តែរឿងដែលល្អនោះគឺផលវិបាកមួយនេះ គឺជាករណីដែលកម្រកើតខ្លាំងណាស់។
និយាយឲ្យខ្លីមក ការឈឺក្បាលប្រកាំងគឺមិនមែនត្រឹមតែជាការឈឺចាក់ក្នុងក្បាលតែមួយមុខនោះទេ វាក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សមត្ថិភាពរបស់បុគ្គលម្នាក់ៗបានថែមទៀតផង។ លើសពីនេះទៀតនោះ ឈឺក្បាលប្រកាំងក៏អាចបណ្ដាលឲ្យមានការឈឺចាប់ក្នុងទម្រង់ជាច្រើន និងអាចបណ្ដាលឲ្យមានផលវិបាកគម្រាមកំហែងដល់អាយុជីវិតបានទៀតផង។ ដូចនេះហើយការស្វែងយល់អំពីគ្រោះថ្នាក់ទាំងអស់នេះ អាចជួយដល់អ្នកកើតជំងឺឈឺក្បាលប្រកាំងបានយ៉ាងច្រើន។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ បូកជាមួយការការពារបានគ្រប់គ្រាន់ អាចជួយកាត់បន្ថយផលវិបាករបស់ជំងឺឈឺក្បាលប្រកាំងបាន។ ប៉ុន្តែយើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យពេលដែលការឈឺក្បាលប្រកាំង ឬអារម្មណ៍ aura កើតឡើងយូរលើសពីរាល់ដង។