backup og meta

កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    កំហុសតូចៗពេលងូតទឹក គ្នាយើងភាគច្រើនមិនសូវចាប់អារម្មណ៍

    អនាម័យ​ផ្ទាល់​ខ្លួន​គឺរឿង​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់យើង​ ដោយ​ហេតុ​នេះ​ហើយ​ទើប​ការ​ងូត​ទឹក​គឺ​ជា​វិធី​មួយ​ដែល​មនុស្ស​ទូទៅ​ធ្វើដើម្បី​រក្សាអនាម័យផ្ទាល់ខ្លួន។ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដឹង​អំពី​កំហុស​មួយ​ចំនួន​ពេល​ងូតទឹក​ដែល​អាច​ប៉ះពាល់ដល់​សុខភាព។

    .ងូតទឹក​ និង​កក់សក់​ញឹកញាប់​

    គ្នាយើង​មាន​សរសៃ​សក់​ស្តើង និង​ខ្សោយ​គួរ​ចៀស​វាស​កក់​រាល់​ថ្ងៃ។​ យកល្អ​គួរ​កក់​សក់​ពីរ​ដង​ក្នុង​មួយសប្តាហ៍​ដើម្បីរក្សា​សំណើម​សក់។ ការ​ងូតទឹក​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិទឹក​ព្រោះ​ទឹក​ធ្វើ​ឲ្យ​បាត់​បង់​បាក់តេរី​ល្អ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​ស្បែកដូ​ចជា​ស្បែក​ឡើង​ក្រហម និង​កន្ទួលក្រហម។

    .រុំ​សក់​នឹង​កន្សែង

    សក់​សើម​គឺ​មាន​សភាព​ខ្សោយ ដូចនេះ​មិន​គួរ​រុំ​សក់​នឹង​កន្សែង​ក្រោយពី​កក់សក់​ទេ។ ម៉្យាងទៀត​ ដោយសារ​តែ​កម្ដៅ​ធ្វើ​ឲ្យ​ក្រពេញខ្លាញ់​មាន​ភាពសកម្មខ្លាំង​ធ្វើ​ឲ្យ​សក់​មិន​ស្អាត និង​រញ៉េរញ៉ៃ។ 

    . មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក

    ការ​មិន​សម្អាត​ក្បាល​ទឹក​ផ្កាឈូក​អាច​ធ្វើ​ឲ្យ​មាន​បាក់តេរី​នៅ​លើនោះដែល​បាក់តេរី​ទាំងទាំងនោះ​អាច​បង្ក​ជំងឺសួត​ផ្សេងៗ។

    .មិន​ប្រើ​ប្រដាប់​ដាក់​សាប៊ូ​ដុំ​ត្រឹមត្រូវ

    នៅ​ពេល​ដែល​មាន​ទឹក​ដក់​នៅ​ក្នុង​ប្រដាប់​សាប៊ូ​ដុំ​អាច​មាន​បាក់តេរី​ទំ​លើ​សាប៊ូ។

    . ប្រើ​កន្សែង​ជូត​ទឹក​រយៈពេល​យូរ

    កន្សែង​ជូត​ខ្លួន​ដែល​មិន​ទាន់​ស្ងួត​អាច​នឹង​មាន​បាក់តេរី​។ លោក Philip Tierno អ្នក​ឯកទេស​ផ្នែក​អតិសុខុមប្រាណ ណែនាំ​ថា​គួរ​បោកសម្អាត​កន្សែង​ក្រោយ​ពី​ប្រើ​បី​ដង។

    . ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម

    ការ​ទុក​ប្រដាប់​ដុស​ខ្លួន​នៅ​កន្លែង​សើម​អាច​ធ្វើ​ឲ្យ​បាក់តេរី​កើត​កាន់តែលឿន។ ដូចនេះគួរ​សម្អាត និង​ទុក​ដាក់​នៅ​កន្លែងស្ងួត។

    . មិន​លាង​សម្អាត​ជើង

    មនុស្ស​មួយ​ចំនួន​ពេល​ងូត​ទឹក​មិន​បាន​សម្អាត​ជើង​ទេ​ដោយ​គិត​ថា​ទឹក និង​សាប៊ូ​ហូរ​ចុះ​ទៅ​ដល់​ជើង។ ការ​មិន​លាង​សម្អាត​ជើង​អាច​ធ្វើ​ឲ្យ​មាន​ផ្សិត​នៅ​នឹង​ក្រចក។

    . ប្រើ​សាប៊ូ​ដុំ​ខុស

    សាប៊ូ​ដុំសម្លាប់​បាក់តេរី​អាច​នឹងកម្ចាត់​បាក់តេរី​ជា​ច្រើន​រួមទាំង​បាក់តេរីល្អ​ដែរ។ សាប៊ូ​ដុំដែល​មាន​កម្រិត pH ធំ​ជាង​ប្រាំពីរ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ដូចនេះ​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​ផ្តល់​សំណើម និង​ជាតិ​ប្រេង​ដល់​ស្បែក ឬ​សាប៊ូ​ប្រភេទទឹក។

    . បិទ​របួស​តូចៗ​

    សម្រាប់​របួស​តូចៗ​ពី​ការ​មុត​មិន​ចាំ​បាច់​ត្រូវ​រុំ​របួស​ពេល​ងូតទឹកទេ។ គួរ​យក​បង់​រុំ​របួស​ចេញ និង​លាង​សម្អាត​រាល់​ថ្ងៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឧណ្ហៗ និង​បិទ​បង់​រុំ​របួស​ថ្មី​ក្រោយ​ជូត​របួស​ឲ្យ​ស្ងួត។ សម្រាប់របួសធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​ណែនាំ​ពី​វិធីការពារ។ 

    ​១០. ងូតទឹក​ក្ដៅ​រយៈពេល​យូរ

    ការ​ងូត​ទឹក​ក្ដៅ​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ ជាពិសេស​រដូវរងា ប៉ុន្តែ​ទឹក​ក្ដៅ​អាច​ធ្វើឲ្យ​បាត់បង់​ជាតិប្រេងនៅ​ស្បែក ធ្វើឲ្យស្បែក​ស្ងួត និង​រមាស់។ ការពារ​ស្បែក​ដោយ​ងូត​ទឹក​នឹង​ក្ដៅ​ឧណ្ហៗ ឬ​ប្រើ​រយៈពេល​ងូត​ទឹក​ត្រឹម​តែ​៥ទៅ១០នាទីបាន​ហើយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម