backup og meta

ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2020

    ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ

    តម្រង​នោម​យើង​ខូច ឬដំណើរ​ការច្រោះជាតិពុល​មិន​ល្អ​ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន។ តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​បាត់​បង់​សមត្ថភាព​ច្រោះ​ជាតិ​ពុល​ចេញពី​ឈាម​ហើយ​យើង​អាច​សង្កេត​ដឹង​ថា តម្រង​នោម​មាន​បញ្ហា​​ពេល​ដែល​វា​ចេញ​រោគ​សញ្ញា​មួយចំនួន​ខាង​ក្រោម។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​តម្រង​នោម អាច​ចេញ​រោគ​សញ្ញា​តិចតួច​ ហើយ​ជួន​កាល វា​អាច​គ្មាន​រោគ​សញ្ញា​ចេញ​ឲ្យ​ដឹង​មុន​ទេ។ នៅ​ពេល​ដែល​តម្រង​នោម​មាន​បញ្ហា​ រោគ​សញ្ញា​ទូទៅ​ដែល​ចេញ​ឲ្យ​ដឹង​មាន​ដូច​ជា៖

    – ទឹកនោម​ថយចុះ

    – ចាល់ជាតិទឹកក្នុងខ្លួន

    – ហើមអវៈយវៈ

    – ហត់ អស់កម្លាំង ខ្សោយ

    – វង្វេងវង្វាន់

    – ក្អួតចង្អោរ

    – ចង្វាក់បេះដូងដើរមិនទៀងទាត់

    – អាចកើនឡើងសម្ពាធឈាម ឬចុះ។

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​សន្លប់ ឬ​គ្រោះ​ថ្នាក់​ដល់​ស្លាប់ ដោយសារមានជាតិពុលក្នុងខ្លួនច្រើន។ ដូច​នេះ បើ​សង្ស័យ​ថា កើត​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​ទៅ​ពិនិត្យ ពិគ្រោះ ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​វិធី​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលាដើម្បីកំុឲ្យតម្រងនោមខូច។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម