backup og meta

៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2020

    ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន

    ទោះ​ជា​កម្ពុជា​មាន​ភាព​ធូរ​ស្បើយ​ពី COVID-19 យ៉ាងណា​ក៏​ដោយ ក៏​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ត្រូវតែ​ប្រកាន់​ខ្ជាប់​អនាម័យ និង​រក្សា​គម្លាត ដើម្បី​ការពារ​ខ្លួន​ជាប់​ជានិច្ច។ ក្នុង​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​បញ្ជាក់​ថា ត្រូវ​ចៀសវាង​ទៅ​កន្លែង​ទាំង ៤ ទីតាំង​នេះ ព្រោះ​ទី​នោះ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់។

    ១- ឡាន​ក្រុង

    សម្រាប់​ឡាន​ក្រុង​ដែល​ផ្ទុក​មនុស្ស​ប្រជ្រៀត​គ្នា ពិតជា​មាន​អត្រា​ឆ្លង​ខ្ពស់ ព្រោះ​ពេល​មាន​អ្នក​ក្អក កណ្ដាស់ ហើយ​គ្មាន​ការ​ការពារ​ត្រឹមត្រូវ។ បើ​ទោះ​ជា​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី WHO ថា COVID-19 មិន​បាន​ឆ្លង​តាម​រយៈ​ញើស ក៏​ត្រូវ​តែ​ប្រយ័ត្នកុំឲ្យ​ប៉ះពាល់​ញើស​អ្នក​ដទៃ​ដែរ។

    ២- ផ្សារ

    ប្រសិនបើ​នៅ​តាម​ផ្សារ​ទំនើប កន្លែង​គិត​លុយ​គេ​តម្រូវ​ឲ្យ​ឈរ​ឃ្លាត​ពី​គ្នា ១ ម៉ែត្រ​កន្លះ ឬ​ផ្សារ​ខ្លះ​កំណត់​ឲ្យ​អតិថិជន​មាន​ម៉ាស់​ពាក់​មុន​នឹង​ចូល ប៉ុន្តែ​នៅ​តាម​ផ្សារ​ធម្មតា​មិន​មាន​ការ​កំណត់ ហើយ​ចូលចិត្ត​ប្រជ្រៀត​គ្នា ហើយ​ថែម​ទាំង​ចាប់​កាន់​របស់របរ​ពី​ម្នាក់​ទៅ​ម្នាក់​គ្មាន​ការ​ជូត​សម្អាត នាំឲ្យ​ងាយ​ឆ្លង COVID-19។

    ៣- ទូ ATM

    ចំណែក​នៅ​ក្នុង​ទូ ATM វិញ​ក៏​ដូចគ្នា ប្រសិនបើ​មាន​អ្នក​ផ្ទុក​ម្នាក់​ក្អក កណ្ដាស់​ដោយ​មិន​បាន​ពាក់​ម៉ាស់ ឬ​យក​អ្វី​ខ្ទប់​មាត់​ច្រមុះ ហើយ​សំណាក​បាន​ខ្ទាត​ទៅ​ទុំ​នៅ​អេក្រង់ ឬ​ក្ដារ​ចុច​ក្នុង​ទូ ហើយ​មាន​បុគ្គល​ម្នាក់​ទៀត​ចូល​ទៅ​ប្រើប្រាស់ និង​បាន​ប៉ះពាល់​កន្លែង​ទាំង​នោះ ពិតជា​អាច​ឆ្លង។ ដូចនេះ​បើ​ត្រូវ​ការ​ប្រើប្រាស់​ទូ ATM ត្រូវ​យក​អាល់កុល​បាញ់​កន្លែង​យើង​ត្រូវ​ប៉ះពាល់​សិន ហើយ​បន្ទាប់ពី​ដំណើរ​ការ​ហើយ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹកជែល​លាង​ដៃ។

    ៤- បន្ទប់​ទឹក​សាធារណៈ

    ការ​ប្រើប្រាស់​បន្ទប់​ទឹក​សាធារណៈ​ពិតជា​មិន​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា COVID-19 អាច​ឆ្លង​តាម​រយៈ​បង្គន់ ហើយ​ឡាបូ​លាង​សម្អាត​ដៃ ក៏​ងាយ​ចម្លង​មេរោគ​ដែរ ប្រសិនបើ​កន្លែង​នោះ​អ្នក​ផ្ទុក​ខាក​ស្ដោះ ញើស​សម្បោរដាក់ ហើយ​យើង​ទៅ​ប៉ះពាល់ និង​មិន​បាន​លាង​ស្អាត​បាន​គ្រប់​ជ្រុងជ្រោយ ពិតជា​គ្រោះ​ថ្នាក់។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម