backup og meta

ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ សាក​ល្បង​តិចនិក​នេះ​ម្ដងមើល៍ !

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Apr 24, 2020

    ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ សាក​ល្បង​តិចនិក​នេះ​ម្ដងមើល៍ !

    ឧស្សាហ៍​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ដែរអត់? មាន​ធ្លាប់​ប្រទះ​អត់ គ្រាន់​ឱន​រើស​អ្វី​ម្យ៉ាង​ដូចជា​ប៉ិច ឬក្រោយ​អង្គុយ​ធ្វើការ​ងារ​យូរ​ម៉ោង ក្រោក​ឡើង​រើខ្លួន​ស្រាប់​តែ​ឈឺ​ខ្នង ជាប់​ចង្កះ​អត់? បើ​មាន​បញ្ហា​បែប​នេះ ឈប់​បារម្ភ​ទៀត​ទៅ “Hello គ្រូពេទ្យ’ បាន​ព្យាយាម​ស្វែង​រក​អត្ថបទ​ល្អៗ​សម្រាប់​ជួយ​សម្រួល​បញ្ហា​សុខភាព​គ្នា​យើង បើ​មាន​ឈឺ​ខ្នង ឈឺ​ចង្កេះខ្លាំង អាចសាក​ល្បង​​ដោះ​ស្រាយ​បាន​តាម​តិចនិក​ខាង​ក្រោម​នេះ។

    ១- សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

    អាស្រ័យ​តាម​ការ​ណែនាំ​ពី​គ្លីនិក​ឯកទេស​ជាច្រើន គ្នា​យើង​មាន​បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ គួរ​សម្រាក​ឲ្យ​បាន​ច្រើន ពិសេសនៅ​ពេល​មាន​​អាការៈ​ស្រួចស្រាវ គួរ​សម្រាក​កុំ​ធ្វើ​អ្វី ១-២ ថ្ងៃ ដោយ​ប្រើ​ខ្នើយដើម្បី​កល់ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​អារម្មណ៍​សុខ​ស្រួល។

    ២- ស្អំ​របស់​ត្រជាក់មុន ចាំស្អំទឹក​ក្តៅក្រោយ

    យើង​អាច​ប្រើ​ថង់​ស្អំ​មាន​ជាតិ​ត្រជាក់ ក្នុង​ដំណាក់កាល​​ ២-៣ ថ្ងៃដំបូង​ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក បន្ទាប់​មក​ប្តូរ​មក​ស្អំ​ជាមួយ​ដប​ទឹក​ក្តៅ ឬថង់​ទឹក​ក្តៅ ដើម្បី​ជួយ​សម្រួល​ភាព​តាន​តឹង​របស់​សាច់​ដុំ និងអាច​ជួយ​ឲ្យ​លំហូរ​ឈាម​រត់​បាន​ល្អ។

    ៣- ប្រឹក្សា​ជាមួយគ្រូពេទ្យ​​ជំនាញ

    អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ការ​ព្យាបាល​បញ្ហាឈឺខ្នង​ ឈឺចង្កេះ​ដោយ​ចលនា។ ការ​ទៅ​ប្រឹក្សា​ជាមួយ​ពេទ្យ ក៏​មាន​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត យើង​អាច​ទទួល​បាន​ការណែនាំ​ឲ្យ​ពីវិធី​ថែទាំង​ឆ្អឹង​ខ្នង និងការ​បញ្ចេញ​សកម្មភាព​ផ្សេងៗ ក៏​អាច​ឲ្យ​ពេទ្យ​ជួយ​វាយ​តម្លៃ​សុខភាព​ខ្នង​របស់​យើង​បាន​ដែរ។ លើស​ពី​នេះ ការ​ព្យាបាល​ដោយ​ម៉ាស្សា ឬ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ក៏​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តាន​តឹង​សាច់​ដុំ អាច​បំបាត់​ការ​កន្ត្រាក់​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់។

    ៤- ចាប់​ផ្តើម​បញ្ចេញ​ចលនា

    នៅ​ពេល​អាការៈ​ឈឺ​ខ្នង​មាន​ភាព​ប្រសើរ​ជា​មុន យើង​អាច​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ដូច​ដើម​វិញ។ បន្ទាប់​ពី ២សប្តាហ៍​ក្រោយ អាច​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទៀត ដូច​ជា​ហាត់ប្រាណ​ប្រភេទ​ពន់​ពែន​ខ្លួន​ប្រាណ (Stretching) ដើរ ធ្វើយូហ្គា និង​ហែល​ទឹក​ជា​ដើម។ ប៉ុន្តែ​ត្រូវ​ចាំ​ផង​ដែរថា គួរ​បោះ​បង់​ចោល​ទម្លាប់​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មានបញ្ហា​ឈឺ​ខ្នង ឈឺចង្កេះ​យើង​ត្រឡប់​មក​វិញ ពិសេស​អំឡុង​ពេល​អាការៈ​មិន​ទាន់​ជា ក៏មិន​ត្រូវ​អង្គុយ​ធ្វើ​ការ ​យូរ​ពេក​នោះ​ដែរ។

    អត្ថបទគួរអាន៖ 

    ៥- ហាត់​ប្រាណ​ជាមួយ​ឧបករណ៍​ធ្ងន់ៗ

    ចំណុច​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជា​មុន ខណៈ​អ្នក​ជំនាញ​អះអាង​ថា ជ្រើស​យក​វិធី​ហាត់​ប្រាណ​ណា​មួយ​យើង​ពេញ​ចិត្ត នឹង​ជួយ​ឲ្យ​ការ​ហាត់​ប្រាណ​បាន​​កាន់​តែ​​យូរ​អង្វែង។ ប៉ុន្តែ​សកម្មភាព​ហាត់​ប្រាណ​មួយ​ចំនួន អាច​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ធម្មតា។ ក្នុង​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​កាណាដា ចេញ​ផ្សាយ​លើ​កាសែត Journal of Strength and Conditioning គ្នា​យើង​មាន​បញ្ហា​ឈឺចង្កេះ​រ៉ាំរ៉ៃ​ ត្រូវ​គេ​ឲ្យ​ចូល​រួម​កម្មវិធី​ហាត់​ប្រាណ​បែបធ្ងន់ៗ ដោយ​ជា​លទ្ធផល​គឺ​អាការៈ​ឈឺចាប់ ថយ​ចុះ​បន្តិច​ម្តងៗ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​គុណ​ភាព​ជីវិត បើ​ធៀប​ទៅ​នឹង​គ្នា​យើង​ហាត់​ប្រាណ​បែប​ស្រាលៗ ដូច​ជាអេរូបិក​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Apr 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម