backup og meta

ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 18, 2020

    ក្រៅពីហាត់ប្រាណ អាហារប៉ុន្មានប្រភេទ​​នេះ ល្អសម្រាប់​ស្រីៗ​ ចង់​បានត្រគាក​មូល​ក្លុំ

    ក្រៅ​ពី​មុខ​មាន​មន្ត​ស្នេហ៍ ប្រកប​ដោយ​ភាព​ទាក់​ទាញ រាង​កាយ​ក៏​ជា​កន្លែង​សំខាន់​មួយ​ដើម្បី​បង្កើន​សម្រស់​របស់​យើង ពិសេស​ត្រង់​សាច់​គូទ​តែ​ម្តង។ គ្នា​យើង មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​គូទ​មូល​ក្លុំ ព្រោះ​អាច​ជួយ​ឲ្យ​យើង​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ពិសេស​ស្រីៗ​គ្នា​យើង បើ​គូទ​មិន​សូវ​ទាក់ទាញ ច្បាស់​ជា​លួច​អន់​ចិត្ត​ខ្លួន​ឯង​មិន​តិច​ទេ ហេតុ​នេះ “Hello គ្រូពេទ្យ’ ចង់​ណែនាំ​អាហារ​ពិសេស​ប៉ុន្មាន​មុខ ប្រហែល​ជា​អាច​ជួយ​ឲ្យ​សាច់​គូទ​យើង​តឹង​ណែន មូល​ក្លុំ​ស្អាត​បាន។

    ១- ផ្លែ​បឺរ

    ផ្លែ​បឺរ ត្រូវ​ចាត់​ទុក​​ជាអាហារ​មួយ​ក្នុង​ចំណោម​អាហារ​ជាច្រើន អាច​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។ ផ្លែ​រុក្ខ​ជា​តិស្រោប​ដោយ​ពណ៌​បៃតង​នេះ គឺ​ពោរ​ពេញ​ដោយ​ជាតិ​ប៉ូតាស្យូម កាក​សរសៃ ​ជាតិរ៉ែ និងវីតាមីន​ជាច្រើន​ទៀត។ ទោះ​ជា​យ៉ាង​ណា អ្វី​ល្អ​បំផុត​ពី​ផ្លែ​បឺរ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​ល្អ ជា​ភាសា​បច្ចេក​ហៅ​ថា Monounsaturated Fat អាច​ជួយ​ដល់​ការ​ឡើង​ទម្ងន់ ក៏​អាច​ជួយ​ដល់​ផែន​ការយក​សាច់​គូទ​មូល​ក្លុំ​បាន​ល្អ​ដូច​គ្នា តាម​រយៈ​ការ​ញ៉ាំ​ដោយ​ប្រុង​ប្រយ័ត្ន និង​មាន​កម្រិត។

    ២- យ៉ាអួក្រិក

    យ៉ាអួក្រិក ជា​ប្រទេស​ទឹក​ដោះ​គោជូរ​ល្អ​ខ្លាំង​សម្រាប់​សុខភាព និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ថែម​ទាំង​អាច​ជួយ​សាច់​ដុំ​គូទ​កើន​ឡើង តឹង​ណែន​ល្អ​ថែម​ទៀត។ យ៉ាង​ណា ត្រូវ​ចាំ​ថា ខុស​ពី​យ៉ាអួ​ធម្មតា យ៉ាអួក្រិក មាន​ផ្ទុក​ជាតិ​ខ្លាញ់​ Saturated fat យ៉ាង​តិច ១៦ក្រាម គឺ​ច្រើន​ជាង​យ៉ាអួ​ធម្មតា ១១ក្រាម ដែល​អាច​នាំ​ឲ្យ​យើង​កើត​ឡើង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ នាំ​ឲ្យ​ឈាន​ដល់​ហានិភ័យ​ជំងឺ​បេះដូង ហេតុនេះ ​អ្នក​ជំនាញ ណែនាំ​គ្នា​យើង​ញ៉ាំ​យ៉ាអួ​ក្រិក ដែល​មាន​បញ្ជាក់​ថា​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​តែ​ម្តង ហើយ​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​កើន​ទម្ងន់​បាន។

    ៣- សាច់​ត្រី​ធូណា

    ត្រីធូណា ជា​ជម្រើស​អាហារ​ល្អ​បំផុត នៅពេល​យើង​ចង់​ឲ្យ​រាងកាយ​រីក​ធំ​ធាត់បាន​ល្អ និង​រឹង​មាំ។ ចំណុច​សំខាន់​បំផុត យើង​អាច​ទទួល​បាន​កាឡូរី​យ៉ាង ២០០ ពី​សាច់​ត្រី​ធូណា ដែល​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ខ្លាញ់​ល្អ​សម្រាប់​សុខភាព។ យើង​គ្នា​យើង​កំពុង​ចង់​ឲ្យ​ឡើង​ទម្ងន់ ដើម្បី​ប៉ូវ​សាច់​គូទ​ឲ្យ​មើល​ទៅ​ស្អាត​ទាក់​ភ្នែក អាច​ញ៉ាំ​សាច់​ត្រី​ធូណា លាយ​ជាមួយ​ស៊ុត ឬ​ដាក់​បញ្ចូល​ក្នុង​សាលាដ​ក៏​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- ដំឡូង​បារាំង

    ទោះ​ជា​ដំឡូង​បារាំង​ត្រូវ​គេ​អះអាង​ជា​ប្រភព​អាហារ​នាំ​ឲ្យ​ធាត់​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​សក្ដិសម​សម្រាប់​ផែនការ​ប៉ូវ​សាច់​ដុំ​គូទ​យើង​ដូច​គ្នា ជា​មួយ​កាបូអ៊ីដ្រាត​យ៉ាង​ច្រើន ដែល​គ្នា​យើង​ចង់​សម្រក​ទម្ងន់​តែ​កាត់​បន្ថយ​ញ៉ាំ​សារធាតុនេះ ប៉ុន្តែ​បើ​ចង់​ប៉ូវ​សាច់​ឲ្យ​តឹង​ណែន ដំឡូង​បារាំង​ជា​អាហារ​ល្អ​បំផុត​មិន​គួរ​បោះ​បង់​ចោល។

    ក្នុង​ដំឡូង​បារាំង​មួយ​ចំណិត​ធំ គឺ​មាន​កាឡូរី​ដល់​ទៅ ១៦៣កាឡូរី និងក៏​ជា​ប្រភព​នៃ​វីតាមីន​សំខាន់ៗ​ដូច​ជា វីតាមីន C និង B6 ក៏​ដូច​ជា​ជាតិ​ប៉ូតាស្យូម សារធាតុចិញ្ចឹម​ជាច្រើន​ផ្សេង​ទៀត។

    អត្ថបទពាក់ព័ន្ធ:

    ៥- សាច់​គោគ្មាន​ខ្លាញ់

    ក្នុង​ផែនការ​កសាង​សាច់​ដុំ​លើ​រាង​កាយ​ឲ្យ​តឹង​ណែន​ល្អ រាប់​បញ្ចូល​ទាំង​សាច់​គូទ សាច់​គោ​គ្មាន​ខ្លាញ់ ជាអាហារ​ស័ក្ដិសម​បំផុត​យើង​ត្រូវញ៉ាំ ព្រោះ​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន ជារ៉ែ និង​ប្រូតេអ៊ីន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

    ៦- កំណត់​ចំណាំ

    ត្រូវ​ចាំ​ថា អាហារ​ខាង​លើ​ទោះ​អាច​ជួយ​ឲ្យ​សាច់គូទ​យើង​តឹង​ណែន​ល្អ ប៉ុន្តែអាហារទាំងនេះ​ក៏​អាច​បង្ក​ហានិភ័យ​ប្រឈម​ជំងឺ​ធាត់​ដូច​គ្នា ហេតុនេះ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​ត្រឹម​ត្រូវ ហើយ​ត្រូវ​ហាត់​ប្រាណ​តាម​បច្ចេកទេស​ប៉ូវ​សាច់​គូទ​ផង ដើម្បី​ឲ្យ​រាង​កាយ​មើល​ទៅ​ស្រឡូន​ស្អាត ជាមួយ​គូទ​មូល​ក្លុំ និង​ទាក់​ទាញ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម